ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់បញ្ចប់ជីវិត​… ក្រោយមកផ្ទះអត់ឃើញប្រពន្ធ​​​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់បាន​ចងក​សម្លាប់​ខ្លួន បន្ទាប់​ពី​ដើរ​ផឹកស៊ី​ពេញ​មួយយប់​ ហើយ​ពេល​​ចូល​ផ្ទះ​វិញ​ មិនឃើញ​ប្រពន្ធ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ​កក្កដា…

ខេត្តពោធិ៍សាត់ ៖ បុរស​វ័យ​កណ្ដាល​ម្នាក់បាន​ចងក​សម្លាប់​ខ្លួន បន្ទាប់​ពី​ដើរ​ផឹកស៊ី​ពេញ​មួយយប់​ ហើយ​ពេល​​ចូល​ផ្ទះ​វិញ​ មិនឃើញ​ប្រពន្ធ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ​កក្កដា ស្ថិត​នៅ​ភូមិ​ទួល​ក្រួស សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា បុរស​រូប​នេះ​ឈ្មោះ ធឹ​មលី​ហេង អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​៣​នាក់ ប៉ុន្តែ​លែងលះ​គ្នា​ហើយ និង​បាន​ទៅ​យកប្រពន្ធ​ក្រោយ​ឈ្មោះ លឹ​ម ច​ន្ទូ អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងភូមិ-សង្កាត់​ខាងលើ ។ តាម​ការ​​សាកសួរ​អ្នកស្រុក ​ដែល​រស់នៅ​ទីនោះឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន ប្ដី​-ប្រពន្ធ​ខាងលើ​ ​បាន​ឈ្លោះ​ប្រកែក​​​គ្នា​តឹង​មាត់​តឹង.​ក ប៉ុន្តែ​មិន​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ទេ ។ នៅ​ថ្ងៃ​ទី​២៩ ​កក្កដា ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត បុរស​ជា​ប្ដី​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពី​ល្ងាច ​រហូត​ដល់​ពាក់កណ្ដាល​យប់​ នៅ​តែ​មិន​ទាន់​ចូល​ផ្ទះ​ទៀត ដោយសារ​បែប​នេះ​ប្រពន្ធ ​ក៏​ទៅ​ដេក​នៅផ្ទះ​បងប្អូន​បាត់​ទៅ ។

លុះ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ បុរស​រូប​នេះ​ ត្រឡប់​ចូល​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ តូចចិត្ត​ក៏​យក​ខ្សែ​អង្រឹង​ចង.ក​សម្លាប់​ខ្លួន​ក្នុង​រោង​ក្បែរ​ផ្ទះ ទាំង​នៅ​សម្លៀក​បំពាក់​តឺ​នុយ​នៅឡើយ ។ ចំណែក​ក្មួយ​ស្រី នៅ​វេលា​ម៉ោង​០៤​និង​៣៥​នាទី​ទៀប​ភ្លឺ ខណៈ​ដឹក​បន្លែ​ទៅ​លក់​នៅ​ផ្សារ​ជិះ​ម៉ូតូ​កាត់​តាម​មុខ​ផ្ទះ​ប្រទះ​ឃើញ​ឪពុកមា​ចង.ក ក៏​ទៅ​ប្រាប់​ម្តាយមីង​ ទើប​ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង ។

សមត្ថកិច្ច​បាន​កាត់​ចំណង​ទម្លាក់​បុរស​រូប​នេះ​ចុះក្រោម​ក្នុង​គោលបំណង​ជួយ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល​គឺ​បាន​ស្លាប់​បាត់​ហើយ ។ ឆ្លង​តាម​ការ​ពិនិត្យ សមត្ថកិច្ច​បញ្ជាក់​ថា បុរស​រូប​នេះ​ពិតជា​ចង.ក​សម្លាប់​ខ្លួន​ប្រាកដមែន ​។

អត្ថបទសរសេរ ដោយ