ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Philippe Sandler ផ្លោះ​ពី Zwolle ទៅ​ដល់ Manchester City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែការពារ​កណ្តាល​របស់​ហូ​ឡង់ Philippe Sandler បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​មេឃ​ខៀវ Manchester City…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​ខ្សែការពារ​កណ្តាល​របស់​ហូ​ឡង់ Philippe Sandler បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​មេឃ​ខៀវ Manchester City ក្រោយ​ពី​ចាក​ចេញពី PEC Zwolle ។

Manchester City បាន​ព្រម​ទទួលយក​កីឡាករ​អាយុ​២១​ឆ្នាំ ដែល​មាន​តម្លៃ ២.៦​លាន​ផោន ពី PEC Zwolle ។ Sandler បាន​ចូល​លេង​នៅ Zwolle ក្រោយ​ពី​ចេញពី​សាលា Ajax កាលពី​ឆ្នាំ​២០១៦ ។ រូបគេ​បាន​និយាយ​កាលពី​ខែមីនា ថា​វា​ហាក់បីដូចជា​ក្នុង​ក្តី​សុ​បិ​ន្ត​ដែល​អាច​មក​លេង​ឲ្យ​ក្លិប​មេឃ​ខៀវ Manchester City ។

គេ​បាន​និយាយ​ថា ៖«​ខ្ញុំ​ឮ​ថា ខាង​ក្លិប​មេឃ​ខៀវ​បាន​តាម​មើល​ខ្ញុំ តែ​ខ្ញុំ​មិន​ដែល​គិត​សោះ​ថា​អាច​ផ្លោះ​ពី Zwolle ទៅ​ដល់ Manchester City ។ ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ថា គេ​ទៅ​ចរចារ​ជាមួយនឹង Zwolle ដើម្បី​យក​ខ្ញុំ​ទៅ​» ។

កីឡាករ​វ័យក្មេង​ម្នាក់​នេះ​បាន​បន្ត​ថា ៖«​អ្នកចាត់ការ​ក្លិប​ខ្លាំង​ជាងគេ​លោក Pep Guardiola ពេល​នេះ​កំពុង​តែ​កាន់​តំណែង​នៅ​ទីនោះ ។ គាត់​អាច​បង្រៀន​ខ្ញុំ​ឲ្យ​ចេះ​ច្រើន ហើយ​ខ្ញុំ​ក៏​អាច​រៀន​ពី​របៀប​លេង​របស់​ក្រុម​ទាំងមូល​ផង​ដែរ​» ។

ខ្សែការពារ​អាយុ​២១​ឆ្នាំ​ថា រូបគេ​ចូល​ចិត្តការ​លេង​របស់​ក្រុម Manchester City មិនមែន​ត្រឹមតែ​ដោយសារ​ត្រូវ​ចូល​លេង​នៅ​រដូវ​កាល​ក្រោយ​ទេ ។ នេះ​គឹ​ដោយសារ​តែ​ចិត្ត​ស្រឡាញ់​ចង់​មើល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ