ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ត្រឡប់​ទៅ Barcelona វិញ​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport-English បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ​កាលពី​ថ្ងៃ​អង្គារ ។ រូបគេ​ត្រូវ​បានឃើញ​នៅ​លើ​តារាង​ហ្វឹកហាត់​របស់ Barcelona…

តាម​ប្រភព​ព័ត៌មាន Sport-English បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi បាន​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ​កាលពី​ថ្ងៃ​អង្គារ ។ រូបគេ​ត្រូវ​បានឃើញ​នៅ​លើ​តារាង​ហ្វឹកហាត់​របស់ Barcelona នៅ​ពេល​ថ្ងៃរសៀល​ក្រោយ​ការ​ពិនិត្យ​សុខភាព​នៅ​ពេល​ព្រឹក ។

កីឡាករ​លេខ​១០​ម្នាក់​នេះ​មិនមែន​មក​តែ​ម្នាក់ឯង​ទេ ។ កីឡាករ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Gerard Pique, Jordi Alba និង Sergio Busquets ក៏​មក​ដល់​តារាង​ក្លិប​វិញ​ដែរ ជាមួយនឹង Sergi Samper ដែល​មិន​បាន​ទៅ​លេង​បើក​រដូវ​កាល​នៅ​អា​មេ​រិ​ក​ដោយសារ​តែ​របួស ។

កីឡាករ​ទាំង​ប្រាំ​នាក់​ធ្វើការ​ហ្វឹកហាត់​កាយ នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ ។ កីឡាករ Denis Suarez និង Andre Gomes ក៏​បាន​មក​លេង​ដែរ ខណៈ​ដែល​ចាប់ផ្តើម​ធូរស្រាល​ពី​បញ្ហា​សាច់ដុំ​ភ្លៅ ។

ពួក​គេ​នឹង​បន្ត​ធ្វើការ​ហ្វឹកហាត់​នៅ​ទី​នេ រហូត​ទាល់តែ Barcelona ត្រឡប់​មក​ពី​ការ​ប្រកួត​បើក​រដូវ​កាល​នៅ​អា​មេ​រិ​ក​វិញ ។ នៅ​អា​មេ​រិ​ក Barcelona នឹង​ធ្វើការ​ប្រកួត​ជាមួយនឹង Sevilla ដណ្តើម​ពាន Spanish Super Cup នៅ​ថ្ងៃ​ទី​១២ ខែសីហា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ