ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ព្រឹក​សោះ កើតឡើង​៣​ករណី​ផ្សេង​គ្នា ស្លា.ប់​និង​របួសធ្ងន់​ជា​ច្រើននាក់​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​ផ្សេង​ពី​គ្នា ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​៩២​និង​៩៣…

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​ផ្សេង​ពី​គ្នា ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​។

ករណី​ទី​១-​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​៩២​និង​៩៣ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​អេ​ត​ចាយ​មួយ​គ្រឿង ( គ្មាន​ស្លាក​លេខ ) បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ រ៉ឺ​ម៉ក​ម៉ូតូ​បាន​បត់​ឆ្លងថ្នល់​ទៅ​ខាងឆ្វេង​ដៃ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន ទើបត្រូវ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិចស៊ី​ស RX300 ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២N-០៣៦៧ បើកបរ​ដោយ​ឈ្មោះ អេ​ន ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បើក​មក​ពី​ខាង​មុខ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​ម៉ូតូ​ឆេះ​នៅ​កណ្តាល​ថ្នល់ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​ឈ្មោះ មុំ ហ៊​ន់ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អៀង សុ​បុ​ន អាយុ​៦៥​ឆ្នាំ បាន​ខ្ទាត​ចេញពី​រ៉ឺ​ម៉ក រង​របួស​ធ្ងន់ធ្ងរ​ទាំង​២​នាក់​តែ​ម្តង ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្របែក ។ ចំពោះ​អ្នកបើកបរ​រថយន្ត រួម​ទាំង​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥ និង​៧៦ ត្រង់​ចំណុច​ភូមិ​ក្រសា​ជេ​ត ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ ។

ជន​រង​គ្រោះ​ឈ្មោះ ស៊ា​ន សំណាង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង ១I-៩៤៥០ ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បុក​ចំ​ពេញទំហឹង នៅ​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​។

រីឯ​ករណី​ទី​៣-​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ក្រាំង​ក្អុក ឃុំ​កំពង់​សឹង ស្រុក​ព្រ​ស្តេច ខេត្តព្រៃវែង បាន​កើតឡើង​រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ​អ្នកដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

ចំពោះ​ករណី​នេះ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ព្រះស្តេច​បានអោយ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-១៩២៧ បាន​បើក​ទៅ​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-១៦៦២ នៅ​ចំ​កណ្តាល​ទ្រូង​ថ្នល់ បណ្តាល​ឱ្យ​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​ជា​ប្តី​ឈ្មោះ វេ​ង សា​បុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡុងបុត ឈាង​ម៉ៃ អាយុ​២៣​ឆ្នាំ បាន​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​គ្លីនិក​ឯកជន ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

សមត្ថកិច្ច​ដដែល​នេះ​បាន​បញ្ជាក់​ថា ភាគី​ទាំង​២​មាន​កំហុស​ដូច​គ្នា ដោយ​ម្នាក់​ៗ​បាន​បើក​ជែង​ទៅ​កណ្តាល​ទ្រូង​ថ្នល់​ដូច​គ្នា ទើប​បុក​គ្នា​បណ្តាល​ឱ្យ​គ្រោះថ្នាក់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ