ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បង្ហាញខ្លួន​ជា​សាធារណៈ​លើក​ដំបូង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ត្រូវ​ហ៊ុម​ព័ទ្ធ​ជិត​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ គឺជា​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​រូប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ហ៊ុំ​ព័ទ្ធ​សុំ​ថតរូប​សែ​ល​ហ្វី​ជា​ច្រើន…

រាជធានី​ភ្នំពេញ ៖ នេះ គឺជា​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ​ជា​លើក​ដំបូង​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​វត្តមាន​របស់​ប្រមុខ​ដឹកនាំ​រូប​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ហ៊ុំ​ព័ទ្ធ​សុំ​ថតរូប​សែ​ល​ហ្វី​ជា​ច្រើន ។

វត្តមាន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ នេះ គឺ​ដើម្បី សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​បាន​សម្ពោធ​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រួច​ហើយ សម្តេច​តេ​ជោ និង​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​អញ្ជើញ​ធ្វើ​ដំណើរ​តាម​នាវា​ពី​ចំណត​ឫស្សី​កែវ​មក​កាន់​ចំណត​នាវា​ទីក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

យោង​តាម​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​នូវ​ការ​ធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​ដោយ​ឥត​គិតថ្លៃ កាលពី​ថ្ងៃ​ទី​០៦ មេ​សា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៨ ដោយ​បាន​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ។
នាវា​នីមួយ​ៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ប្រើ​រយៈពេល​ប្រមាណ​តិច​ជាង​មួយ​ម៉ោង​រវាង​ចំណត​នាវា​ដើម​ទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តា​ខ្មៅ​) ដែល​រយៈពេល​នេះ​តិច​ជាង​រយៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង ។ ការ​ធ្វើ​ដំណើរ​តាម​នាវា​នេះ​មាន​ភាព​ទៀងទាត់​មាន​សុវត្ថិភាព និង​បាន​បម្រើ​សេវាកម្ម​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង​៥​និង​៣០​ព្រឹក រហូត​ដល់​ម៉ោង​៦​និង​៣០​ល្ងាច ហើយ​គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្ន​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ មាន​អ្នកដំណើរ​សរុប​៣០,៦៤៧​នាក់ ដែល​ជា​មធ្យម​មាន​អ្នកដំណើរ​ប្រមាណ​២០០​នាក់​ក្នុង​មួយ​ថ្ងៃ ។

សម្រាប់​ចំណត​នាវា​ឫស្សី​កែវ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​នៅ​ព្រឹក​នេះ មាន​ផ្ទៃក្រឡា​បេតុង​៩៦៨​ម៉ែត្រការ៉េ ផែ​ដែក​បណ្តែត​មាន​ទំហំ​៣៦៦​ម៉ែត្រការ៉េ អាច​ផ្ទុក​បាន​ទម្ងន់​អតិបរមា​១៨០​តោន ស្ពានដែក​មាន​ប្រវែង​៣០​ម៉ែត្រ និង​អគារ រង់ចាំ​មាន​ទំហំ​៨៤​ម៉ែត្រការ៉េ ព្រមទាំង​មាន​បំពាក់​ឧបករណ៍​សម្ភារ​គ្រប់គ្រាន់ ដោយ​ប្រើប្រាស់​ថវិកាជាតិ​ទាំងស្រុង​ប្រមាណ​ជិត​៥៩​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​ចំណត​នាវា​ឫស្សី​កែវ ដើម្បី​បម្រើ​ការងារ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ​ឲ្យ​កាន់តែ​ងាយស្រួល​នោះ ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​ក៏​បាន​សាងសង់​ចំណត​នាវា​ចំនួន​៤​ផ្សេង​ទៀត​រួម​មាន ៖ ចំណត​នាវា​ផ្សារ​ចាស់​, ចំណត​នាវា​ចតុមុខ​, ចំណត​នាវា​ច្បារ​អំពៅ និង​ចំណត​នាវា​តា​ខ្មៅ ។ ទីតាំង​ចំណត​នាវា​ដឹក​អ្នកដំណើរ​នីមួយ​ៗ​មាន​ភ្ជាប់​ជាមួយ​ស្ថានីយ​រថយន្តក្រុង​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ការ​ប្តូរ ឬត​ភ្ជាប់​គ្នា​នូវ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​ផ្លូវគោក ។

សម្តេច​តេ​ជោ​បន្ថែម​ថា​៖ «​នៅ​ពេល​នេះ​បងប្អូន​អាច​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​តាម​កាណូត និង​ដឹក​ជញ្ជូន​ទំនិញ​ផ្សេង​ៗ​តាម​ផ្លូវទឹក បាន​កាន់តែ​ងាយស្រួល​ដែល​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក និង​ដើម្បី​ជំរុញ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ម្យ៉ាងវិញទៀត គឺ​នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​បាន​មួយ​កម្រិត​ធំ​ទៀត​ផង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ