ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ដំបង​មានអ្វីប្លែកទេ? ​មានហើយ…​គឺ​​​​ចោរភេទ​ស្រី​​​គាស់​​​​ផ្ទះ ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ម្នាក់​ដែល​មាន​ប្រវត្តិ​ធ្លាប់​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឆ្លងខេត្ត​ និង​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​ផង ពេល​នេះ​ត្រូវ​ម្ចាស់ផ្ទះ​រង​គ្រោះ​ចាប់ខ្លួន​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ជា​ថ្មី ពេល​កំពុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពលរដ្ឋ​ម្នាក់ ​នៅ​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពី​វេលា​ម៉ោង​១០…

ខេត្តបាត់ដំបង​ ៖ ស្ត្រី​ម្នាក់​ដែល​មាន​ប្រវត្តិ​ធ្លាប់​ដើរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ឆ្លងខេត្ត​ និង​ធ្លាប់​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​បាន​ផង ពេល​នេះ​ត្រូវ​ម្ចាស់ផ្ទះ​រង​គ្រោះ​ចាប់ខ្លួន​ប្រគល់​ឱ្យ​​សមត្ថកិច្ច​ជា​ថ្មី ពេល​កំពុង​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ពលរដ្ឋ​ម្នាក់ ​នៅ​ភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា ខណ​:​ម្ចាស់ផ្ទះ​កំពុង​លក់ដូរ​នៅ​ខាង​មុខ​ ​។

របាយ​ការ​ណ៍​​​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ជនសង្ស័យ​ដៃ​ឆើត​រូប​នេះ ​ឈ្មោះ​ភិន សុ​ភឿន ហៅឡី វី​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​បាឡាត់ ឃុំ​ន​រា ស្រុក​សង្កែ​ ។ ស្ត្រី​រូប​នេះ​បាន​ទាញ​ចំរឹង​ប​ង្អូ​ច​ផ្ទះ​របស់​ឈ្មោះ​ភួង សា​រ៉​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ហើយ​ចូល​ទៅ​គាស់​ទូ​ក្នុង​បន្ទប់​ដោយ​ប្រើ​កន្ត្រៃ ខណ​:​ម្ចាស់​កំពុង​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ ត្រូវ​ម្ចាស់​ចូល​ទៅ​ទាន់​ក៏​ចាប់​ប្រគល់​ឲ្យ​នគរបាល​ប៉ុ​ស្ដិ៍​តែ​ម្ដង ​។

គួ​រំលឹក​ថា បើ​តាម​របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឱ្យ​​ដឹង​ថា ស្ត្រី​ឈ្មោះ​ភិន សុ​ភឿន នេះ ​ធ្លាប់​ត្រូវ​កម្លាំង​នគរ​បាល​ក្រុង​សៀមរាប​ឃាត់ខ្លួន​ម្ដង​ហើយ កាលពី​ថ្ងៃ​ទី​១៩​ មីនា ​២០១៨ ដែល​ស្ត្រី​ដៃ​ឆើត​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​គ្រួ​បង្រៀន​ម្នាក់ ​នៅ​ភូមិ​ប្រិ​យ៍​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ​។

គេ​មិនដឹង​ថា សមត្ថកិច្ច​ខេត្តសៀមរាបបាន​បញ្ជូន​ស្ត្រី​រូប​នេះ​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​ ឬ​យ៉ាងណា​នោះ​ទេ ទើប​បានជា​ស្ត្រី​រូប​នេះ ​មានឱកាស​នៅ​ក្រៅ​ឃុំ​ដើរ​ប្រ​ព្រឹ​​ត្តបទ​ល្មើស​ដដែល​ៗ​នេះ​ ជា​បន្តបន្ទាប់​បែប
​នេះ​។ ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សំដី​របស់​សមត្ថកិច្ច​ ដែល​បាន​សួរ​ចម្លើយ​ស្ត្រី​ដៃ​ឆើត​រូប​នេះ បាន​និយាយ​ថា សមត្ថ​កិច្ច​ខេត្តសៀមរាប មិន​បាន​ឃុំខ្លួន​ទេ ទើប​ខ្លួន​មានឱកាស​នៅ​ក្រៅ​ឃុំ​បែប​នេះ​ ។

លោក ​ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​ ក៏​បាន​បញ្ជាក់​ដែរ​ថា ស្ត្រី​រូប​នេះ ​ពិតជា​បាន​សារភាព​ដូច្នេះ​មែន​ ។ លោក​ស្នងការ​រង​បាន​បន្ថែម​ថា ជុំវិញ​ករណី​គាស់​ប​ង្អូ​ច​ចូល​ផ្ទះ​គេ​នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខាងលើ​នេះ ស្ត្រី​រូប​នេះ​ កំពុង​រើ​កកាយ​រក​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់ផ្ទះ​ចូល​ទៅ​ទាន់​ ក៏​រាយ​ការ​ណ៍​​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ឃាត់ខ្លួន​តែ​ម្ដង​ទៅ​ ។ ពេល​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ស្ត្រី​រូប​នេះ​ ទៅ​តុលាការ​ហើយ​។

សូម​បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន​នេះ​ អំពើ​ចោរកម្ម​ ហាក់​កំពុង​កើតឡើង​យ៉ាង​កក្រើក​ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ស្រប​ពេល​ដែល​ការ​តែងតាំង​តំណែង​ស្នងការ​រង​នគរបាល​ខេត្ត និង​មេ​បញ្ជា​ការ​រង​​កង​រាជ​អា​វុ​ធ​ហត្ថ​ខេត្ត មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ តែ​មិន​បាន​​ធ្វើឱ្យ​​បទល្មើស​​ទាំង​នេះ​ថម​ថយ​​ឡើយ ​។

ប​ច្ចុ​ប្បន្ន ​សម្រាប់​ខេត្តបាត់ដំបង មាន​ស្នងការ​រង​ខេត្ត​ចំនួន​​ជាង​២០​​រូប រីឯ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​ប្រហែល​១០​រូប​ ។ បើ​តាម​ការ​កត់សម្គាល់ អំពើរ​ចោរកម្ម​ដែល​បាន​កើតឡើង​ដ៏​​កក្រើក ​នា​សព្វ​ថ្ងៃនេះ​មាន​ដូច​ជា​បទល្មើស​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​, ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​, និង​គាស់​ទម្លាយ​​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ ខណ​:​បទល្មើស​គ្រឿងញៀន​កំពុង​រីក​រាលដាល​ស្ទើរ​គ្រប់​ទីកន្លែង​មិន​ថា ទីប្រជុំជន​ឬ​ទី​ជនបទ​ ។

អ្វី​ដែល​ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​បារម្ភ​កាន់តែ​ខ្លាំង​នោះ​ គឺ​ជនល្មើស​ហាក់​បង្កើន​សកម្មភាព​មិន​ថា ពេល​យប់​ឬ​ពេល​ថ្ងៃ​ឡើយ ដែល​មើលទៅ​ហាក់​មិន​ខ្លាចញញើត​ចំពោះ​សមត្ថកិច្ច​ឡើយ​ ។ មិនតែប៉ុណ្ណោះ ពេល​នេះ​មាន​លេច​មុខ​ចោរ​​ស្ត្រី​ចេញ​ធ្វើ​សកម្មភាព​ដើរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ឆ្លងខេត្ត​ទៀត ដែល​នាំ​ឲ្យ​ពលរដ្ឋ​រស់នៅ​តាម​មូល​ដ្ឋាន​កាន់តែ​ព្រួយបារម្ភ​ទ្វេ​​ដង អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ហើយ​មិន​ហ៊ាន​ចេញពីផ្ទះ​ទៅ​ប្រកបរបរ​​ទ​ទូល​ទានទែ ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ កន្លង​មក​ជន​ដៃដល់​មួយ​ចំនួន​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ជា​បន្ត​បន្ទា​ប់​​ផង​​ដែរ​ ។

អត្ថបទសរសេរ ដោយ