ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​និយាយ​ពី​ការ​ទាក់ទង​ពិសេសជាមួយ​ម៉េ​ង កែវ​ពេ​ជ្ជ​តា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម​តប​បុរស​ម្នាក់​ដែល​ប្រឌិត​រឿង​ចោទប្រកាន់​រូប​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។ បុរស​ម្នាក់​ទំនងជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​កបាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ជាមួយនឹង​សារ​វាយប្រហារ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទាក់ទិន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បុរស​នោះ​អះអាង​ថា​បាន​កើតឡើង​ជាមួយ​តារាចម្រៀង​រូប​នេះ ។…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​ប្រតិកម្ម​តប​បុរស​ម្នាក់​ដែល​ប្រឌិត​រឿង​ចោទប្រកាន់​រូប​នាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ។

បុរស​ម្នាក់​ទំនងជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​កបាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​ជាមួយនឹង​សារ​វាយប្រហារ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទាក់ទិន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​បុរស​នោះ​អះអាង​ថា​បាន​កើតឡើង​ជាមួយ​តារាចម្រៀង​រូប​នេះ ។ បុរស​នោះ​បាន​ភ្ជាប់​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​តើ​ប្អូន​ម៉េ​ង កែវ​ពេ​ជ្ជ​ចិន្តា បាន​ឡើង​ទ្រនំ​ពី​អ្នក​ណា? ហើយ​អ្នក​ណា​ដែល​ជា​អ្នក​ជួយ​រក​ទ្រនំ​ឲ្យ? ប្រវត្តិ​របស់​ប្អូនស្រី​ចិន្ដា​ហើយ​និង​«​កង្កែបបោក​»​យ៉ាង​ម៉េ​ច​ដែរ? ពេល​នេះ​ប្អូនស្រី​ភ្លេច​ពាក្យ​សម្បថ​ប្រចាំ​ត្រកូល​ហើយ​មែន​ទេ ? កាលពី​ឆ្នាំ​១៩៩០​ស្បថ​ជាមួយនឹង​បង​កង្កែបបោក (​ហៅ​អ្នក​ហាន់​)​យ៉ាង​មេច​ខ្លះ? ពេល​នោះ​បង​មាន​ឈ្មោះ​ពិត​ថា សយ ហាន់ ហើយ​ចិន្ដា​តែងតែ​ហៅ​ថា អ្នក​ហាន់​ៗ »​។

សារ និង​វី​ដេ​អូ​ពី​បុរស​រូប​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ចេញ​សារ​ឆ្លើយ​តប​វិញ ភ្លាម​ៗ នា​ពេល ថ្មី​ៗ​កន្លង​មក​ដោយ​បាន​ចាត់​ទុក​អ្វី​ដែល​លើក​ឡើង​នោះ​គឺជា​រឿងប្រឌិត​ទាំងស្រុង​។ តាម​រយៈ​សារ​ដែល​អ្នក​នាង​ពេ​ជ្ជ​តា បញ្ជាក់​ថា «​បុរស​ម្នាក់​នេះ​លួច​ចេញ​វី​ដេ​អូ​និយាយ​ពីក្រោយ​ខ្នង​ខ្ញុំ ហើយ Caption របស់​គាត់​សរសេរ​បង្ខូច​កិត្តិយស​ខ្ញុំ​យ៉ាង​សាហាវ តែ​សុទ្ធ​ជា​រឿង​មិន​ពិត ។

គាត់​ចង់​ថា​ខ្ញុំ​មាន​ថ្ងៃនេះ​ដោយសារ​គាត់ មួយទៀត​គាត់​ចង់​បង្អួត​ពិភពលោក​ថា​ខ្ញុំ​និង​គាត់​មានការ​ទាក់ទង​ពិសេស? ពិតជា​អាក្រក់​មែន តែ​គួរ​ឲ្យ​ចង់​សើច​នៅ​ពេល បង​ៗ​ខ្ញុំ និង​ខ្ញុំ​សួរ​ទៅ​គាត់ គាត់​បែរជា​ស្លន់ស្លោ ឆ្លើយ​ទាំង​រដិបរដុប​ទៅ​មុខ​ទៅ​ក្រោយ មិន​ចំ​សំនួរ និង​លែង​ក្លាហាន​ដូច​កាល​និយាយ​ពី​ដំបូង​ព្រោះ​គាត់​ភ្ញាក់​ផ្ញើ​ល​មិន​នឹក​ស្មានថា​ការ​និយាយ​បោកប្រាស់​របស់​គាត់​ត្រូវ​អាក់ខាន​ដោយសារ​បងប្អូន​ខ្ញុំ​បានឃើញ ហើយ​ចូល​ទៅ​សួរ ចំ​ៗ ។

ខ្ញុំ​ចង់​ប្រាប់​វិញ​ថា ខ្ញុំ​មាន​កិត្តិយស​រាល់ថ្ងៃ​ដោយសារ​ឈាម​ឪពុក​ម្តាយ​ខ្ញុំ និង​ការ​ចូលរួម​ជ្រោមជ្រែង​ដំបូង​បង្អស់​ពី​លោក​ជំទាវ​ចាន់ ធី ជាមួយ​លោកឪពុក​ខ្ញុំ​ប៉ុណ្ណោះ ។ បន្ទាប់​មក​មាន​ថ្នាក់ដឹកនាំ​ទូរទស្សន៍​ជាតិ​កម្ពុជា ថ្នាក់ដឹកនាំ​នៅ​ក្រសួង​វប្បធម៌ និង​នាយកដ្ឋាន​សិល្បៈ ក្នុង​ឆ្នាំ​១៩៨៦ ខ្ញុំ​អាយុ ១០​ឆ្នាំ និង​ចុង​ក្រោយ​បន្ទាប់​ពី​ខ្ញុំ​មាន​កិត្តិ​ស័ព្ទ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​ហើយ គឺ​បណ្តា​ផលិតកម្ម​នានា ដែល​មិនមែន​ជា​លោក​ឈ្មោះ​«​កង្កែបបោក​» នេះ​ជា​អ្នក​ជ្រោមជ្រែង​ឡើយ ។

ឯ​រឿង​ថា​ខ្ញុំ​មានការ​ទាក់ទង​ពិសេស និង​ពាក្យ​សម្បថ​អ្វី​នោះ គឺជា​សាច់​រឿង​ដែល​គាត់​តាក់តែង​ឡើង​ដើម្បី​ទាក់ទាញ​មហាជន​ឲ្យ​លង់​ជឿ​ប៉ុណ្ណោះ​។ ដែល​ខ្ញុំ Share live ពី​គាត់​មកនេះ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​បាន​ភ្លឺភ្នែក​ផង​ថា​រាល់​ការ​ផុស​និយាយ​អាក្រក់​ពី​ខ្ញុំ​សុទ្ធ​តែ​មិន​ពិត ព្រោះ​រឿងប្រឌិត​កាត់ត​ទាំងឡាយ​ផ្តើម​ចេញពី​ក្រុម​មនុស្ស​មាត់​ស្អុយ​ស៊ី​ឈ្នួល​ជេរ​បញ្ចោរ​ឲ្យ​បក្ស​ដើម្បី​ដូរ​បាយ​ហូប​មក​ដើរតួ​បន្លំ​ជា​ទស្សនិកជន គឺ​មិនមែន​ចេញពី​អ្នក​ល្អជា​ឡើយ ។

គាត់​ធ្វើការ​ជា​ក្រុម​បំបែក​គ្នា​លួច​ធ្វើ​សកម្មភាព​វាយប្រហារ​ពីក្រោយ​ខ្នង​កំសាក​បំផុត ហើយ​​ពួក​គេ​ជំនាញ​ខាង​ជេរ​បញ្ចោរ​អាវ៉ាសែ​ដោយ​យក​លេស ផ្សេង​ៗ​មក​ចោទប្រកាន់​យ៉ាង​ថោកទាប ចោទ​សម្លាប់ ចោទ​លុះ​គាត់​ក្ស័យ​ដូច​សម័យ​ប៉ុ​ល ពត​ដើម្បី​ធ្វើ​យ៉ាងណា​បំផ្លាញ​ប្រជាប្រិយភាព​ខ្ញុំ​ឲ្យ​បាន និង​បាន​ចំណេញ​នយោបាយ​ផង ។

ជាក់ស្តែង​វី​ដេ​អូ​ពី​បុរស​ម្នាក់​នេះ​អាច​បង្ហាញ​ឲ្យ​បងប្អូន​ឃើញច្បាស់​មិន​ពិបាក​ប្រាប់​ថា​គាត់​កំពុង​អង្គុយ​គូររូប​លាប​ពណ៌​ឲ្យ​ខ្ញុំ បងប្អូន​ក៏​មិនបាច់​ឆ្ងល់​ដែរ​ថា​តើ​នរណា​ជា​អ្នក​បំផ្លាញ​ខ្មែរ ? នរណា​ជា​អ្នក​សម្លាប់​ខ្មែរ ? ហើយ​នរណា​ជា​អ្នក​បំផ្លាញ​ធនធាន​សិល្បៈ​ខ្មែរ? រាល់ពេល​តែង​ស្រែ​កថា​ស្រលាញ់​យុត្តិធម៌ ការពារ​សិល្បៈ​ខ្មែរ តែ​ពេល​គេ​មិន​តាម​ចិត្ត​ខ្លួន​ក៏​ចោទ​ថា​ជា​ខ្មាំង ជា​ជន​ក្បត់ជាតិ លក់​ជាតិ លក់​ក្បាល លក់​ទាំង​ខ្លួន និង​ប្រើ​វិធី​បំផ្លាញ​គ្រវែង​ចោល​យ៉ាង​ព្រៃផ្សៃ ។ «​បើ​ខ្លួន​យក​របស់​ហ្នឹង​មិន​បាន​ទេ ក៏​គ្មាន​អាណា​យក​បាន​ដែរ​» នេះ​ជា​គោលការណ៍​របស់​គាត់ ។

ក្នុង​នាម​ខ្ញុំ​ជា​ជន​រង​គ្រោះ ខ្ញុំ​សូម​អំពាវនាវ​ដល់​បណ្តា​មហាជន​ទាំងឡាយ សូម​លោក​មេត្តា​​ពិចារណា​លើ​គ្រប់​អំពើ​របស់​ពួក​គាត់​នេះ​ឲ្យ​មែនទែន មិន​ត្រូវ​ជឿ​អ្វី​ដែល​ឃើញ ជឿ​អ្វី​ដែល​ត្រឹមតែ​ឮ ហើយ​មក​ស្អប់​ខ្ញុំ​ដោយ​ខ្វះ​ការ​ពិចារណា​ទេ ។ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា ពេ​ជ្ជ​តា ជាតា​រា​ត្រូវការ​ក្តី​ស្រលាញ់​ពី​ទស្សនិកជន​ណាស់​រឿង​អី​ដែល​ខ្ញុំ​ត្រូវ​ជេរ​ទស្សនិកជន ? មិន​អាច​ទៅ​រួច​ទេ ! នាង​ខ្ញុំ​តែង​គោរព​ទឹកចិត្ត​ទស្សនិកជន មិន​រើសអើង​អ្នកមាន​អ្នកក្រ ពណ៌​​សម្បុរ ឬ​និន្នាការ​អ្វី​ទាំងអស់ ។

ខ្ញុំ​តែង​បាន​ធ្វើអំពើ​ល្អ​គ្រប់គ្រាន់ មិនបាច់​ខ្ញុំ​បរិយាយ គឺ​មាន​មនុស្ស​ជុំវិញ​ខ្លួន​ខ្ញុំ​ជា​សាក្សី ហើយ​មួយ​ជីវិត​នេះ​ខ្ញុំ​តែង​លះបង​ការពារ​សិល្បៈ​វប្បធម៌​ខ្មែរ​មិន​ដែល​ទុក​ចោល​ឡើយ ។ ប៉ុន្តែ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​តប​ឆ្លើយ​នោះ រឿងហេតុ​ដំបូង​វា​កើត​ចេញពី​ការ​ចូល​មក Comment ជេរ​បញ្ចោរ​ខ្ញុំ​ដោយ​សម្តី​បាត​ផ្សារ​មាក់ងាយ​អាក្រក់​ហួសវិស័យ​ពី​មនុស្ស​ពីរ បី​នាក់​ក្នុង​ពេល​ខ្ញុំ​កំពុង live ច្រៀង​លេង​តែ​ខ្ញុំ​សោះ ។ បើជា​លោក​អ្នក ក៏​គង់តែ​ក្រេវ​ក្រោធ​ចៀស​មិន​ផុត ។ ខ្ញុំ​ធ្វើ​អ្វី​សុទ្ធតែ​មាន​ហេតុផល តែ​ពួក​ឆ្លៀតឱកាស​ចង់​បំបាក់​ប្រជាប្រិយភាព​ខ្ញុំ គេ​ផ្តាច់​ការ​ណាស់ គ្មាន​ហេតុផល​ទេ ។

ខ្ញុំ​មិន​បាន​ជេរ​អ្នក​ល្អ​ទេ សូមកុំ​រើស​ដាក់ខ្លួន តែ​ជា​ការ​តប​ឆ្លើយ​ទៅ​មនុស្ស​អាក្រក់​ទាំង​នោះ​ប៉ុណ្ណោះ ដូច្នេះ​ថ្ងៃនេះ​ខ្ញុំ​សុំ​ប្រកាស​យ៉ាង ច្បាស់​ៗ​ថា ពេ​ជ្ជ​តា​មិន​សូមទោស​ចំពោះ​មនុស្ស​ធុន​នេះ​ជា​ដាច់ខាត ! មិន​សុំ​ទោស​ទេ ! កុំ​សង្ឃឹម !»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ