ទីក្រុងហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាននិយាយថា រដ្ឋាភិបាល និងអាជីវករត្រូវតែសហការគ្នា ដើម្បីធ្វើឲ្យវៀតណាមស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍ផ្នែកកសិកម្មជាងគេទាំង១៥ លើពិភពលោក ។
លោកនាយករដ្ឋមន្ត្រីបាននិយាយក្នុងសន្និសីទមួយនៅខេត្ត Lam Dong កាលពីថ្ងៃចន្ទថា ៖« កសិកម្មបានជួយដល់ជីវិតកសិករ ខណៈចូលរួមដល់ការលូតលាស់សេដ្ឋកិច្ចប្រទេសថែមទៀត » ។
ទោះជាយ៉ាងណា វិស័យនេះស្មើតែ១៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប៉ុណ្ណោះ បើទោះជាមានពលរដ្ឋ៧០%នៃពលរដ្ឋទាំងអស់ ធ្វើការក្នុងវិស័យនេះក្តី ។ លោកបន្ថែមថា វិស័យកសិកម្មត្រូវតែមានការកែតម្រង់ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
លោកបន្ថែមថា ៖« ក្នុងរយៈពេល១០ឆ្នាំខាងមុខ ការកែច្នៃកសិផលរបស់វៀតណាម ត្រូវតែស្ថិតក្នុងចំណោមប្រទេសដែលមានវិស័យកសិកម្មអភិវឌ្ឍន៍ជាងគេទាំង១០ លើពិភពលោក » ។
លោកនាយករដ្ឋមន្ត្រីរូបនេះបានស្នើដល់រដ្ឋមន្ត្រី និងភ្នាក់ងារដទៃឲ្យបន្តធ្វើកំណែទម្រង់រដ្ឋបាល ជាពិសេស ដំណើរការទាក់ទងនឹងការប្រើប្រាស់ដី, កាត់បន្ថយដំណើរការរដ្ឋបាលក្នុងវិស័យកសិកម្ម និងតំបន់ជនបទ ប្រមាណ៥០% ខណៈកាត់បន្ថយភាពសាំញ៉ាំនៃដំណើរការបង់ពន្ធ ។
លោកក៏បានស្នើឲ្យលើកកម្ពស់ការដាំដុះមានគុណភាពខ្ពស់ និងជំរុញការប្រកួតប្រជែង ដោយផ្តោតសំខាន់លើផ្នែកធំៗចំនួន៣គឺ បន្លែ ការនេសាទ និងរុក្ខជាតិឱសថ ។
ការលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយផ្តោតសំខាន់លើប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ជាកិច្ចការមួយត្រូវធ្វើដែរ។ លោកបានស្នើឲ្យបង្កើនប្រាក់កម្ចី ដែលមិនចាំបាច់ដាក់វត្ថុបញ្ចាំសម្រាប់បុគ្គល ឬគ្រួសារណាដែលចូលរួមធ្វើកសិកម្ម និងបង្កើនចំនួនអ្នកអាចទាញអត្ថប្រយោជន៍ពីគោលនយោបាយឥណទាន ក្នុងវិស័យកសិកម្មប្រើបច្ចេកវិទ្យាខ្ពស់ ។
យោងតាមក្រសួងផែនការ និងវិនិយោគ គឺមានក្រុមហ៊ុនជាង៤៩.៦០០ បានវិនិយោគក្នុងវិស័យកសិកម្ម និងបានបង្កើតការងារប្រមាណ៤.៥០០កន្លែងឯណោះ ។
កាលពីឆ្នាំមុន ផលិតផលកសិកម្មចំនួន៩ ប្រភេទអាចរកប្រាក់ចំណូលដល់ប្រទេសបានជាង១ប៊ីលានដុល្លារ រួមមាន ផ្នែកនេសាទនាំចេញបាន៨,៣ប៊ីលាន, គ្រាប់ស្វាយចន្ទីនាំចេញបាន៣,៥ប៊ីលាន, ផ្លែឈើនិងបន្លែ នាំចេញបាន៣,៥ប៊ីលាន, កាហ្វេនាំចេញបាន៣,២៤ប៊ីលាន, អង្ករនាំចេញបាន២,៦ប៊ីលាន និងម្រេចនាំចេញបាន១,១ប៊ីលានដុល្លារ ៕
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
ខេត្តបាត់ដំបង ៖ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១គ្រួសារ ជាមួយនឹងមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានអភិបាលរង...
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅភូមិកោះម្យើលបានប្រគល់សត្វត្រដក់ចំនួន២ក្បាល ដល់មន្ត្រីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃ...
ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយបាញ់ទឹក និងជះពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈ...
ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដូនចាស់ម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុក បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់...
ព្រះភគវាត្រាស់ថា ជនណាមិនជឿកម្មផល ជននោះនឹងមានទោសធ្ងន់យោនយកកំណើតទៅកាន់អបាយភូមិមានប្រេតនរកជាដើម រងទុក្ខវេទនាហួសវិស័យនឹងថ្លែង។ តទៅនេះជាបុគ្គលាធិដ្ឋាន...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ប៉ុស្ដិ៍លេខ៥ បានរំលេចការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃ គួរឱ្យចាប់អារម្មណ៍ ខណៈដែលកីឡាករទាំងនោះក្រៅពី...
ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បន្ទាប់ពីនិយាយទូរស័ព្ទជាមួយប្តីរួច សង្ស័យខឹងប្តីមានស្រី បានចង.កសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០...