ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អូ​បា​ម៉ា គាំទ្រ​រុ​ស្ស៊ី​ចូល​សមាជិក WTO

13 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បាម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ថា សហរដ្ឋអា​មេ​រិ​កគាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រុ​ស្ស៊ី ដើម្បី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោក WTO ដោយ​លោក​មាន ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ជួយជំរុញ​ដំណើរការ​នេះ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ជួប ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​ឌី​មី ឌ្រី​ម៉េ​ដ វ៉េ​ដេ​វ នៅ​សេត​វិមាន​លោក​អូ​បា​ម៉ាមាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឱ្យ​ស៊ីជំរៅ​ដល់សមា​រណកម្ម​របស់​រុ​ស្ស៊ី​ចូល​ក្នុង​ សេដ្ឋកិច្ចពិភពលោក ខ្ញុំ​សូម​អះអាង​ជា​ថ្មី​ពី​ការ​សន្យា យ៉ាង​ម៉ឺងម៉ាត់​របស់​យើង​គាំទ្រ​រុ​ស្ស៊ី​ចូល​ជាសមាជិក WTO ។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បាម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៤ មិថុនា ថា សហរដ្ឋអា​មេ​រិ​កគាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រុ​ស្ស៊ី ដើម្បី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្មពិភពលោក WTO ដោយ​លោក​មាន ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ជួយជំរុញ​ដំណើរការ​នេះ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​ជួប ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​ឌី​មី ឌ្រី​ម៉េ​ដ វ៉េ​ដេ​វ នៅ​សេត​វិមាន​លោក​អូ​បា​ម៉ាមាន​ប្រសាសន៍​ថា ដើម្បី​ធ្វើ​ឱ្យ​ស៊ីជំរៅ​ដល់សមា​រណកម្ម​របស់​រុ​ស្ស៊ី​ចូល​ក្នុង​សេដ្ឋកិច្ចពិភពលោក ខ្ញុំ​សូម​អះអាង​ជា​ថ្មី​ពី​ការ​សន្យា យ៉ាង​ម៉ឺងម៉ាត់​របស់​យើង​គាំទ្រ​រុ​ស្ស៊ី​ចូល​ជាសមាជិក WTO ។ រុ​ស្ស៊ី​ចូល​ក្នុង WTO ជារឿង​ល្អ​សំរាប់​រុ​ស្ស៊ី និង​សំរាប់​សេដ្ឋកិច្ច​ពិភពលោក ។ លោក​បន្ដ​ថា គណៈប្រតិភូ​អា​មេ​រិ​កនឹង​ជំរុញ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី ធ្វើការ​រួម​គ្នា​សំដៅ​បញ្ចប់​ដំណើរការ​នោះ​នាពេល​ដ៏​ឆាប់​ខាង​មុខ ។ លោក​បន្ដ​ថា រ​ដ្ឋា​ភិបាល​ទាំង​២​ឈាន​ដល់​កិច្ចព្រមព្រៀង​ស្ដី​ពី​ការនាំ​ចេញ​បក្សី​អា​មេ​រិ​ក​ទៅ​កាន់​រុ​ស្ស៊ី​ឡើងវិញ ។

ប្រទេស​រុ​ស្ស៊ី​គឺជា​មហាអំណាច​សេដ្ឋកិច្ចចុង​ក្រោយ​គេ​ដែល​នៅ​ពុំ​ទាន់​ចូល​ជា​សមាជិក WTO ។ បេក្ខភាព​របស់​ប្រទេស​នេះ​ចូល​ក្នុង WTO តាំងពី​យូរ​មក​ហើយ​ត្រូវ​បាន​ចាត់​ទុក ថា​ជា​ការ​សាកល្បង​ដ៏​សំខាន់​សំរាប់​ទំនាក់ ទំនង​អា​មេ​រិ​ក​-​រុ​ស្ស៊ី ៕