ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ហួសចិត្ត​នឹង​ទ​ង្វើ​​គាត់​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី​យីហោ​ពន្លឺ ឡុ​ង ឈិ​ន ខឹង​រថយន្ត​ក្រុមហ៊ុន​ស៊ី​ន​ទ្រី មិន​ព្រម​មក​យក​សំរាម​មុខ​ហាង​ខ្លួន ខឹង​ពេក​បាន​ប្រើ​កូនចៅ​យក​សំរាម​ទៅ​ជះ​ពេញ​ថ្នល់​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ពិបាកធ្វើ​ដំណើរ ដោយ​ខឹងសម្បារ​នឹង​ទ​ង្វើ​អ​សីលធម៌​របស់​ថៅកែ​ហាង ស្រែក​រក​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ព្រមាន​ម្ចាស់​ហាង​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ ហាង​ផឹកស៊ី​យីហោ​ពន្លឺ ឡុ​ង ឈិ​ន ខឹង​រថយន្ត​ក្រុមហ៊ុន​ស៊ី​ន​ទ្រី មិន​ព្រម​មក​យក​សំរាម​មុខ​ហាង​ខ្លួន ខឹង​ពេក​បាន​ប្រើ​កូនចៅ​យក​សំរាម​ទៅ​ជះ​ពេញ​ថ្នល់​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ពិបាកធ្វើ​ដំណើរ ដោយ​ខឹងសម្បារ​នឹង​ទ​ង្វើ​អ​សីលធម៌​របស់​ថៅកែ​ហាង ស្រែក​រក​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ព្រមាន​ម្ចាស់​ហាង​នោះ​ផង ដែល​ហេតុការណ៍​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ចំណុច​ហាង​ផឹកស៊ី យីហោ ពន្លឺ ឡុ​ង ឈិ​ន ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ចម្លើយ​របស់​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​បាន​ឆ្លើយ​ប្រាប់​ឲ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល គឺ​ក្រុម​ពួក​គាត់​បើករថយន្ត និង​ដើរ​ប្រមូល​សំរាម​តាម​បណ្តោយ​ផ្លូវ​នោះ​លុះ​មក​ដល់​កន្លែង​ហាង​នោះ​រថយន្ត​ប្រមូល​សំរាម​ទើស​នឹង​រថយន្ត​ភ្ញៀវ​ចត​នៅ​លើ​ផ្លូវ​សាធារណៈ​មុខ​ហាង​មួយ​គ្រឿង ហើយ​ខាង​បុគ្គលិក​ប្រមូល​សំរាម​បាន​ប្រាប់​ទៅ​ខាង​ម្ចាស់​រថយន្ត​ឲ្យ​បើករថយន្ត​ចេញ​បន្តិច ដើម្បី​ចូល​រថយន្ត​ប្រមូល​សំរាម តែ​ត្រូវ​ខាង​ម្ចាស់​ហាង​ខឹង​នឹង​ស្រែក​សម្លុត​ពួក​គាត់​ហើយ​មិន​ព្រម​ថយ​រថយន្ត​ចេញ​ទេ ថែម​ទាំង​បញ្ជា​ឲ្យ​ចត​រថយន្ត​ប្រមូល​សម្រាម​ទន្ទឹម​គ្នា​ប្រមូល​សំរាម​ទៅ ហើយ​ខាង​ក្រុម​អ្នក​ប្រមូល​សំរាម​បាន​ប្រាប់​ថា បើ​ចត​ទន្ទឹម​គ្នា​នឹង​បាំង​ផ្លូវ​គេ​ធ្វើ​ដំណើរ ព្រោះ​សំរាម​ច្រើន តែ​ខាង​ម្ចាស់​ហាង​ថា បើ​យក​មិន​បាន ពួក​ហ្អែ​ង​មិនបាច់​យក​សំរាម​នឹង លឺ​ដូច្នោះ​ពួក​គាត់​ក៏​មិន​យក​សំរាម​នោះ​ទេ ហើយ​បាន​បើករថយន្ត​ទៅ​មុខ​ប្រមូល​សំរាម​បន្ត​ក៏​ត្រូវ​ខាង​ម្ចាស់​ហាង​នឹង​បក្សពួក​ខឹង​ចេញ​មក​ស្រែក​ឡូឡា មើលងាយ​ពួក​គាត់​ជា​បុគ្គលិក​ប្រមូល​សំរាម​នឹង​បាន​យក​កាំបិត​ទៅ​កាប់​ទ្វារ​រថយន្ត​ស៊ី​ន​ទ្រី​ទៀត ហើយ​ថែម​ទាំង​បញ្ជា​ឲ្យ​កូនចៅ​យក​សំរាម​ទៅ​ជះ​នៅ​កណ្តាល​ថ្នល់​មុខ​ហាង ពាសពេញ​ដងផ្លូវ ធ្វើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​កាត់​ទីនោះ ហើយ​ពិបាកធ្វើ​ដំណើរ ដោយ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង នឹង​មិន​ពេញចិត្ត​នឹង​ទ​ង្វើ​ថៅកែរ​ហាង ដែល​គ្មាន​សុជីវធម៌ នឹង​ស្រែក​ស្តីបន្ទោស​ពេញ​ៗ​មាត់ ។

ភ្លាម​ៗ​នោះ​ក៏​មាន​វត្តមាន​សមត្ថកិច្ច​មូលដ្ឋាន និង​ខាង​តំណាង​រថយន្ត​ស៊ី​ន​ទ្រី​ចុះ​ទៅ​សម្របសម្រួល ដោយ​ឲ្យ​ខាង​ម្ចាស់​ហាង​ឆាប់​ប្រមូល​សំរាម​ដែល​ខ្លួន​យក​ចាក់​កណ្តាល​ថ្នល់​ចេញ​ទៅ​ដាក់​កន្លែង​ដើម​វិញ ហើយ​ខាង​ម្ចាស់​ហាង​ព្រម​ក៏​ប្រើ​កូនចៅ​ឲ្យ​ប្រមូល​មក​វិញ​នឹង​ឲ្យ​រថយន្ត​ស៊ី​ន​ទ្រី​មក​យក​សំរាម​នោះ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ