ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុង​រំលោ.ភ​កូនស្រី​អាយុ​១០​ឆ្នាំ បាន​៣​លើក​បែក​ការណ៍

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១ កក្កដា បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ មានមុខ​របរ​រើស​អេ​ត​ចាយ ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​ករណី រំលោភ​សេពសន្ថវៈ​កូនចុង​។…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣១ កក្កដា បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ មានមុខ​របរ​រើស​អេ​ត​ចាយ ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​ករណី រំលោភ​សេពសន្ថវៈ​កូនចុង​។ ជនសង្ស័យ​ឈ្មោះ ស៊ិ​ត សុ​ឃឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ទាក់ទិន​ករណី​លើ​ការ​ចោទ ប្រកាន់​ឪពុកចុង​រំលោភ​កូនស្រី​អាយុ​១០​ឆ្នាំ​នោះ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ ខុ​ម សុខ​ឃាន ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ បាន​ប្តឹង​ឈ្មោះ ស៊ិ​ត សុ​ឃឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​ជាមួយ​គ្នា ត្រូវជា​ប្តី​ចុង ថា កាល​ថ្ងៃ​ទី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៥ កក្កដា ២០១៨ ប្តី​ចុង​របស់​នាង​បាន​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​គាត់​អាយុ​១០​ឆ្នាំ ចំនួន​៣​លើក​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​នាំ​ខ្លួន​ឈ្មោះ ស៊ិ​ត សុ​ឃឿ​ន យក​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​សាកសួរ​ហើយ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន រំលោភ​សេពសន្ថវៈ កូនចុង​នោះ​ពិតប្រាកដ​មែន តែ​មិន​បាន​ស៊ីជម្រៅ​ទេ ដោយ​រូបគេ​គ្រាន់តែ​បាន​យក​ប្រដាប់​ភេទ របស់​ខ្លួន​ទៅ​អូស និង​ញុ​ល​លើ​ប្រដាប់​ភេទ​កូនស្រី​អាយុ​១០​ឆ្នាំ តែ​ប៉ុណ្ណោះ​។ យោង​តាម​ពាក្យបណ្តឹង និង ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ