សម្ដេច​តេ​ជោ​នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ ផ្លូវការ​ការ​ណូ​ត​ដឹក​អ្នកដំណើរ នៅ​ព្រឹក​ថ្ងៃ​ទី​១ សីហា ២០១៨​ស្អែក​នេះ


រាជធានី​ភ្នំពេញ ៖ បើ​មិន​មានការ​ប្រែប្រួល​នោះ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨​ស្អែក​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាណូត​ដឹក​អ្នកដំណើរ​ពី​ចំណត​ព្រែក​ព្នៅ​-​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។ លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា កាណូត​ដឹក​អ្នកដំណើរ​ពី​ចំណត​ព្រែក​ព្នៅ​-​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល​នេះ ក្នុង​១​គ្រឿង​មាន​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​បន្ត​ថា តាម​គម្រោង​សេវាកម្ម​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក មាន​កាណូត​ល្បឿន​លឿន​ចំនួន​២០​គ្រឿង ដែល​ក្នុង​មួយ​គ្រឿង អាច​ផ្ទុក​អ្នកដំណើរ​បាន​ចំនួន​៩៩​នាក់ និង​មាន​ពោង​សុវត្ថិភាព​ជាដើម ដោយ​ចាប់​ដំណើរការ​ពី​ម៉ោង​៦​ព្រឹក​រហូត​ដល់​ម៉ោង​៨​យប់​។ លោក ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​អនាគត ក្រសួង​នឹង​ធ្វើ​យ៉ាងណា​ខិតខំ​ធ្វើការ​ពង្រីក ប្រ​ព​ន្ធ័​ផ្លូវទឹក ផ្លូវដែក ផ្លូវគោក និង​ភ្ជាប់​ជាមួយ​រថយន្ដក្រុង​សាធារណៈ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ជូន អ្នកដំណើរ​។

សូម​បញ្ជាក់​ថា ការ​ណូ​ត​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក ពី​ចំណត​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​នេះ ដោយ​ឆ្លងកាត់​ស្ថានីយ​រង់ចាំ​អ្នកដំណើរ​ចំនួន​៦​កន្លែង គឺ​ចំណត​ព្រែក​ព្នៅ ចំណត​មុខ​ឃ្លាំង​សាំង​ឫស្សី​កែវ ចំណត​បណ្តែត ចំណត​ណា​ហ្គា ចំណត​ភូមិ​ដើម​ចាន់​ច្បារ​អំពៅ និង​ចំណត​សួនច្បារ​តា​ខ្មៅ ដោយ​ប្រើប្រាស់​ពេលវេលា​ជិត​១​ម៉ោង​។

គួរ​រំលឹក​ថា ការ​ណូ​ត​ដឹក​ជញ្ជូន អ្នកដំណើរ​តាម​ផ្លូវទឹក ពី​ចំណត​ព្រែក​ព្នៅ​-​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​បណ្ដោះអាសន្ន ស្ថិត​ក្នុង​អធិបតីភាព​លោក​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០១៨ កន្លង​មក​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ