ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ីថា​ មិន​អាច​បណ្ដេញ​អ៊ីរ៉​ង់​ចេញ​ពីស៊ីរី

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​និង​ស៊ី​រី ​៖ ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​អ៊ី​ស្រា​អែ​ល​ថ្លែង​នា​ថ្ងៃ​ទី​៣០ ​កក្កដា​ថា រុស្ស៊ី​ពុំ​អាច​ចាប់បង្ខំ​កងទ័ព​អ៊ី​រ៉​ង់​ដែល​ជួយ​ទ្រទ្រង់​ដល់​លោក​បា​ចា​អាល់​អាសា​ដ​ឲ្យ​ចាក​ចេញ​ពីស៊ីរី​ឡើយ​។ ​នោះ​ជា​ការ​បដិសេធ​សំណើ​តាំងពី​យូរ​មក​ហើយ​ក្នុង​ន័យ​នេះ​របស់​អ៊ីស្រា​អែ​ល​។ ឯកអគ្គរដ្ឋទូត​រូប​នេះ​លោក​អាណា​តូ​លី​វិក​តូ​រ៉ូ​វ​បញ្ជាក់​ថា ក៏​ដោយសារ​ហេតុផល​នោះ​ដែរ​ដែល​ក្រុង​មូ​ស្គូ ​ពុំ​អាច​រារាំង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ប្រឆាំង​កងទ័ព​អ៊ី​រ៉​ង់​ដែល​ស្ថិត​​ក្នុង​ដែនដី​ស៊ី​រី​។…

ប្រទេស​រុ​ស្ស៊ី ​និង​ស៊ី​រី ​៖ ​ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​អ៊ី​ស្រា​អែ​ល​ថ្លែង​នា​ថ្ងៃ​ទី​៣០ ​កក្កដា​ថា រុស្ស៊ី​ពុំ​អាច​ចាប់បង្ខំ​កងទ័ព​អ៊ី​រ៉​ង់​ដែល​ជួយ​ទ្រទ្រង់​ដល់​លោក​បា​ចា​អាល់​អាសា​ដ​ឲ្យ​ចាក​ចេញ​ពីស៊ីរី​ឡើយ​។ ​នោះ​ជា​ការ​បដិសេធ​សំណើ​តាំងពី​យូរ​មក​ហើយ​ក្នុង​ន័យ​នេះ​របស់​អ៊ីស្រា​អែ​ល​។

ឯកអគ្គរដ្ឋទូត​រូប​នេះ​លោក​អាណា​តូ​លី​វិក​តូ​រ៉ូ​វ​បញ្ជាក់​ថា ក៏​ដោយសារ​ហេតុផល​នោះ​ដែរ​ដែល​ក្រុង​មូ​ស្គូ ​ពុំ​អាច​រារាំង​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ប្រឆាំង​កងទ័ព​អ៊ី​រ៉​ង់​ដែល​ស្ថិត​​ក្នុង​ដែនដី​ស៊ី​រី​។ ​លោក​វិក​តូ​រ៉ូ​វ ​គ្រាន់តែ​គូសបញ្ជាក់​ប្រាប់​ទូរទស្សន៍​អ៊ីស្រា​អែ​ល​CHANEL10 ​ថា កងទ័ព​ស៊ី​រីនឹង​ដាក់​ពង្រាយ​ក្នុង​បណ្ដា​តំបន់ ដែល​ដណ្ដើម​កាន់កាប់​ក្រោយ​ការ​ចាកចេញ​របស់​ពួក​ឧទ្ទាម​នា​ភាគ​ភាគ​និរតី​ប្រទេស​ រហូត​ដល់​ខ្ពង់រាប​ហ្គោ​ឡង់​ កាន់កាប់​ដោយ​កងទ័ព​អ៊ី​ស្រា​អែ​ល​។​

កាលពី​ស​ប្ដា​ហ៍​មុន អ្នក​ទទួលខុសត្រូវ​អ៊ី​ស្រា​អែ​ល​ម្នាក់​ធ្លាប់​គូសបញ្ជាក់​ថា រុ​ស្ស៊ីបាន​ស្នើ​ឲ្យ​កងទ័ព​អ៊ី​រ៉​ង់ ​ស្ថិត​នៅ​ចម្ងាយ​យ៉ាងតិច​១០០​គីឡូម៉ែត្រ​ពី​ខ្សែបន្ទាត់​ឈប់​បាញ់​គ្នា​នៅ​ខ្ពង់រាប​ហ្គោ​ឡង់​។​ ចំណែករ​ដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​បាន​បដិសេធ​សំណើ​នេះ​ដោយ​វាយតម្លៃ​ថា ​មិន​គ្រប់គ្រាន់​។

លោក​វិក​តូ​រ៉ូ​វ​បន្ត​ថា ​អ៊ី​រ៉​ង់​ដើរតួ​នាទី​សំខាន់​បំផុត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​រួម​របស់​យើង​ដើម្បី​កម្ទេច​ពួក​ភេរវ​ករ​នៅ​ស៊ី​រី​។ ​ដោយសារ​ហេតុផល​បែប​នេះ​ទើប​យើង​ចាត់ទុកជា​រឿង​ពុំ​ប្រាកដនិយម រាល់​សំណើ​បណ្ដេញ​កងទ័ព​បរទេស​ពីស៊ី​រី​ទាំងមូល​។

ទោះបី​ប្រកាន់​ជំហរ​អ​ព្យា​ក្រិត អ៊ី​ស្រា​អែ​ល​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ជា​ច្រើន​នៅ​ស៊ី​រី​ប្រឆាំង​បណ្ដា​គោលដៅ​សន្មត់​ថា​ ជា​របស់​អ៊ី​រ៉​ង់ ​និង​សម្ព័ន្ធមិត្ត កងជីវពល​លី​បង់​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​។ រីឯ​ទូរស័ព្ទ​ក្រហម​មួយ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥​រវាង​អ៊ី​ស្រា​អែ​ល​និង​រុ​ស្ស៊ី ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នានា​រវាង​កងទ័ព​ប្រទេស​ទាំង​២​នៅ​ស៊ី​រី​។

កងទ័ព​ស៊ី​រី​ពេល​នេះ​កំពុង​ឈាន​ទៅ​ដណ្ដើម​កាន់កាប់​តំបន់​ចុង​ក្រោយ​នា​ភាគ​និរតី​ប្រទេស​ដែល​ស្ថិត​ក្នុង​ដៃ​ពួក​បះបោរ​នៅឡើយ​។ ​ស៊ី​រី​បាន​បើក​ការ​វាយលុក​ធំ​មួយ​ពី​ថ្ងៃ​ទី​១៩ ​មិថុនា​ មក​ នា​ភាគ​និរតី​ប្រទេស ហើយ​រុលទៅមុខ​យ៉ាង​ឆាប់​ជាមួយ​ការ​ជួយ​ទ្រទ្រង់​ពី​កង​យន្តហោះ​រុ​ស្ស៊ី ក្នុង​ខេត្ត​ដឺ​រ៉ា​អា ​និង​ខេត្ត​គូ​ណី​ត្រា ​ជិត​ខ្ពង់រាប​ហ្គោ​ឡង់ ​កាន់កាប់​មួយ​​ផ្នែក​ដោយ​អ៊ី​ស្រា​អែ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ