ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​អង្គុយ​លើ​រទេះរុញ​ហើយ ព្រួត​គ្នា​វាយគាត់​ដល់​ម្ល៉ឹង គ្រាន់តែ​…

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ពីរ​នាក់ ពេល​នេះ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នាគា​រទាំង​ពីរ​នាក់​បូក​ចូល​គ្នា​៣៧​ឆ្នាំ ក្រោយ​វាយ​យាយ​ចាស់​អាយុ​​៦៤​ឆ្នាំ​បែក​មុខ​កាលពី​ឆ្នាំ​មុន​។ ជន​ដៃដល់​ទី​មួយ​ឈ្មោះ Nathan…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​ពីរ​នាក់ ពេល​នេះ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នាគា​រទាំង​ពីរ​នាក់​បូក​ចូល​គ្នា​៣៧​ឆ្នាំ ក្រោយ​វាយ​យាយ​ចាស់​អាយុ​​៦៤​ឆ្នាំ​បែក​មុខ​កាលពី​ឆ្នាំ​មុន​។

ជន​ដៃដល់​ទី​មួយ​ឈ្មោះ Nathan Clark អាយុ​២៤​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​១៩​ឆ្នាំ ខណៈ​ដែល​ម្នាក់​ទៀត​ឈ្មោះ Stephen Mortin អាយុ​២៣​ឆ្នាំ ជាប់​ពន្ធនាគារ​១៨​ឆ្នាំ​។ ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវជា​សត្រូវ​របស់​ចៅប្រុស​លោកយាយ​រង​គ្រោះ​។

លោកយាយ Barbara Dransfield ដែល​ជា​ជន​រង​គ្រោះ​រស់នៅ Greater Manchester ត្រូវ​បាន​អ្នក​ទាំង​ពីរ​នាក់​ខាងលើ​វាយ ទាំង​លោកយាយ​ពិការ​នៅ​លើ​រទេះរុញ​។ មូល​ហេតុ​គឺ​ដោយសារ​តែ ចៅប្រុស​របស់​លោកយាយ​ឈ្មោះ Daniel អាយុ​៣០​ឆ្នាំ ជំពាក់​លុយ​ទិញ​កញ្ឆា​ជាង​១០០​ដុល្លារ​។

មុន​ពេល​ពួក​គេ​សម្រេចចិត្ត​មក​វាយ​ធ្វើបាប​លោកយាយ ពួក​គេ​បាន​គំរាម Daniel ជា​ច្រើន​លើក​ច្រើន​សារ​ឲ្យ​សង​លុយ តែ​គេ​ធ្វើ​មិនដឹងមិនលឺ​។ ចុង​ក្រោយ​ទើប​ជន​ដៃដល់​ទាំង​ពីរ​វាយ​លោកយាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។

លោកយាយ​ត្រូវ​ចំណាយពេល​ជា​ច្រើន ទម្រាំ​តែ​អាច​ជា​សះស្បើយ​ពី​ការ​បាក់ឆ្អឹង​លលាដ៍​ក្បាល និង​បែក​ឆ្អឹង​មុខជា​ច្រើន​កន្លែង​។ ទើបតែ​ពេល​នេះ ជន​ដៃដល់​ត្រូវ​បាន​ច្បាប់​សម្រេច​ដាក់ទោស​ឲ្យ​សម​នឹង​ទ​ង្វើ​សាហាវព្រៃផ្សៃ​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ