ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងថ្លៃដាក់អន្ទាក់សម្លា.ប់ប្អូន ចុងក្រោយ…

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ សេចក្តីរាយការបឋមបានឱ្យ​ដឹងថា នៅ​ថ្ងៃទី៣១ កក្កដា កម្លាំងសមត្ថ​កិច្ចនគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​តាមពាក្យបណ្តឹងពីជនរងគ្រោះ​ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើ​ឃាតមនុស្ស ។ ជនរងគ្រោះឈ្មោះ និន…

ខេត្តកំពង់ធំ ៖ សេចក្តីរាយការបឋមបានឱ្យ​ដឹងថា នៅ​ថ្ងៃទី៣១ កក្កដា កម្លាំងសមត្ថ​កិច្ចនគរបាលខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​តាមពាក្យបណ្តឹងពីជនរងគ្រោះ​ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើ​ឃាតមនុស្ស ។

ជនរងគ្រោះឈ្មោះ និន ប៉ែត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានប្តឹងសមត្ថ​កិច្ចថា កាលពីវេលាម៉ោង៩​និង​៣០នាទី យប់ថ្ងៃទី៣០ កក្កដា មុនពេលកើតហេតុ ជនរងគ្រោះ និង​មិត្តភក្ដិ​មានគ្នាចំនួន​៧នាក់ បានជិះម៉ូតូ៤គ្រឿងទៅហូបបង្អែមនៅផ្សារកំពង់ថ្ម រួចនាំគ្នាជិះត្រឡប់​ទៅផ្ទះវិញ ។ ពេលនោះជនរងបានជិះម៉ូតូមុខគេ លុះទៅដល់ចំណុចលើផ្លូវលំ ភូមិខ្សាច់ល្អិត ឃុំចុងដូង ស្រុកបារាយណ៍ (ខាងត្បូងវត្តខ្សាច់ល្អិតចំងាយ៨០ម៉ែត្រ) ស្រាប់តែទាក់ខ្សែចំដើមទ្រូង និង​ក ដែលជនសង្ស័យ​​បានចងកាត់ទទឹងផ្លូវបណ្ដាលឲ្យដួលរងរបួស​ស្ទើរ​ស្លាប់ស្ទើរ​រស់ ។

តាម​ពាក្យបណ្តឹងបន្តថា ភ្លាមៗនោះ​​ជនរងគ្រោះក្រឡេកឃើញជនសង្ស័យ​ឈរនៅចំពីមុខចម្ងាយប្រហែល៣០ម៉ែត្រ កំពុងចុចភ្លើងពិលមើលមកខ្លួន​បន្តិច ភ្លាមនោះជនសង្ស័យបានពន្លត់ភ្លើងពិលវិញ ហើយរត់គេចខ្លួនបាត់​តែម្ដង ។ ពេលឃើញដូច្នោះមិត្តភក្តិ​ជនរងគ្រោះ​បាននាំគ្នាជិះម៉ូ​តូដេញតាមជនសង្ស័យរហូតដល់ផ្ទះ តែដោយពេលវេលាយប់ ពួកគេបានត្រឡប់ក្រោយ ទើបព្រឹកឡើងបានទៅប្តឹងដល់សមត្ថ​កិច្ច ហើយសមត្ថ​កិច្ចក៏បានទៅឃាត់ខ្លួនជនសង្ស័យ​​ឈ្មោះ ឡាញ់ សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា និង​ត្រូវជាបងថ្លៃជនរងគ្រោះតែម្តង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា សកម្មភាពខាងលើខ្លួនពិតជាបានប្រព្រឹត្តមែន ដោយមានគំនុំ​នឹង​ជនរងគ្រោះជាប្អូនថ្លៃ ប៉ុន្តែជនសង្ស័យ​មិនទាន់លាតត្រដាងជារឿងគំនុំអ្វី​ប្រាប់សមត្ថ​កិច្ចនៅឡើយទេ ។ សមត្ថ​កិច្ចបាន​នឹង​កំពុងធ្វើកិច្ចការងារនោះបន្ត​ក្នុងការសួរយកចម្លើយ ដើម្បីដាក់​បន្ទុកលើជនសង្ស័យ សម្រាប់បញ្ជូនទៅសាលាដំបូងខេត្ត​តាមនីតិវិធី ។ ព័ត៌មានលម្អិតនឹង​មានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ