ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​​កើតឡើង​១២​លើក ស្លា.ប់​៨​នាក់ ​របួសធ្ងន់​ស្រាល​១៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១២​លើក​ (​យប់​៤​លើក​) ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​១២​លើក​
(​យប់​៤​លើក​) ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​៨​នាក់ (​ស្រី​១​នាក់​) របួសស្រាល​៥​នាក់​(​ស្រី​៣​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៤​លើក​ ស្លាប់​២​នាក់​,​ មិន​គោរព​សិទ្ធ​ិ២​លើក​, ​មិន​ប្រកាន់​ស្តាំ​២​លើក ​ស្លាប់​២​នាក់​, ​ប្រជែង​១​លើក ​ស្លាប់​២​នាក់​,​ ស្រវឹង​១​លើក ​ស្លាប់​១​នាក់ ។

សរុប​ស្លាប់​៨​នាក់ : ម៉ូតូ​៨​នាក់​(​មិន​ពាក់មួក​៧​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៥​លើក​ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​៤​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២២​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៧​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, គោ​យន្ត​១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១០​លើក​,​រថយន្ត​តូច​១​លើក​,​គោ​យន្ត​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​,​ផ្លូវ​ខេត្ត​៣​លើក​,​ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តសៀមរាប​១​លើក ស្លាប់​២​នាក់​, ខេត្តក្រចេះ​៣​លើក ស្លាប់​១​នាក់​របួស​៤​នាក់ (​ស្រី​៣​នាក់​), ខេត្តកោះកុង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ (​ស្រី​១​នាក់​), ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់​, រាជធានី​ភ្នំពេញ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តបាត់ដំបង​១​លើក ស្លាប់​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់​របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ