ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាចាប់ជ្រូក១ក្បាលកា.ប់ជប់លៀង… តែជប់ទុក្ខទៅវិញ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖  ករណី​ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង បណ្តាល​ឱ្យ​ឆេះ​រោង​និង​ងាប់​អស់​ជ្រូក​ចំនួន​៤​ក្បាល ខណ​:​ម្ចាស់​ងើប​ពី​វេលា​រំលង​អធ្រាត្រ​ នាំ​គ្នា​ចាប់​ជ្រូក​មួយ​ក្បាល​ដើម្បី​កាប់​សម្រាប់​ធ្វើ​ពិធី ជប់ លៀង ។ លុះ​ម្ចាស់​ជាប់រវល់​ដើរទៅ​អង្គុយ​ជជែក​គ្នា​លេង​ឯ​ផ្ទះ​អ្នក​ជិតខាង…

ខេត្ត​ប៉ៃលិន ៖  ករណី​ទុ​ស្សេ​ខ្សែភ្លើង​នៅ​កន្លែង​ចិញ្ចឹម​ជ្រូក​មួយ​កន្លែង បណ្តាល​ឱ្យ​ឆេះ​រោង​និង​ងាប់​អស់​ជ្រូក​ចំនួន​៤​ក្បាល ខណ​:​ម្ចាស់​ងើប​ពី​វេលា​រំលង​អធ្រាត្រ​ នាំ​គ្នា​ចាប់​ជ្រូក​មួយ​ក្បាល​ដើម្បី​កាប់​សម្រាប់​ធ្វើ​ពិធី ជប់ លៀង ។ លុះ​ម្ចាស់​ជាប់រវល់​ដើរទៅ​អង្គុយ​ជជែក​គ្នា​លេង​ឯ​ផ្ទះ​អ្នក​ជិតខាង ស្រាប់តែ​មាន​អណ្តាតភ្លើង​ហុយ​ចេញពី​រោង​ចិញ្ចឹម​ជ្រូក ក៏​ភ្ញាក់ផ្អើល​នាំ​គ្នា​ពន្លត់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ និង​៣៦​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​ក្បែរ​ជើង ភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។ ម្ចាស់​រោង​ចិញ្ចឹម​ជ្រូក​នេះ​ឈ្មោះ ឡូត សា​វឿ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ កែវ សា​រឿ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ជ្រូក​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ រូប​គាត់​និង​អ្នក​ជិតខាង​២​ទៅ​៣​នាក់ បាន​ងើប​ចាប់​ជ្រូក​១​ក្បាល ត្រៀម​កាប់​ដើម្បី​រៀបចំ​ធ្វើ​កម្មវិធី​ជប់លៀង ។ ដោយ​ដាំទឹក​មិន​ទាន់​ពុះ គាត់​ក៏​ដើរទៅ​ផឹកស្រា​នៅ​មុខ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ទាំងនោះ ស្រាប់តែ​ឮ​សូរ​សំឡេង​ជ្រូក​គាត់​ស្រែក​ផ្អើល​ពេញ​ទ្រុង ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​គាត់​ក៏​នាំ​គ្នា​ទុក​កំប៉ុង​ស្រា​បៀរ​ចោល ប្រញាប់រ​ត់ទៅ​មើលទ្រុង​ជ្រូក ស្រាប់ តែ​ឃើញ​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ ទើប​អ្នកខ្លះរ​ត់ទៅ​បិទ​បា​រ៉ែត​ភ្លើង អ្នកខ្លះ​ទៀតរ​ត់ទៅ​ដងទឹក​ជះ​ពន្លត់ ។ លុះ​គាត់​ក្រឡេក​មើលទៅ​ជ្រូក​របស់​ខ្លួន​នៅ​ក្នុង​ទ្រុង ឃើញ​មាន​៤​ក្បាល​កំពុង​ប្រកាច់​ងាប់ ដោយសារ​ក្តៅ​ខ្លាំង​ពេក ក៏​យក​ចេញ​មក​ខាងក្រៅ ។

ក្រោយ​ពេល​កើតហេតុ លោក​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ​កម្លាំង​នគរបាល​ឃុំ​សាលា​ក្រៅ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​កើតហេតុ និង​សន្និដ្ឋាន​ថា ការ​ឆេះ​រោង​ចិញ្ចឹម​ជ្រូក​នេះ ដោយសារ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ណាមួយ​នៅ​ក្នុង​រោង ហើយ​បណ្ដាល​ឱ្យ​ទុ​ស្សេ​ឆេះ​ដល់​ដំបូល ហើយដោយ​សារ​អត់​មាន​ពន្លត់​ទាន់​ទើប​បណ្តាល​ឱ្យ​ឆេះ​ទាំង​ជ្រូក​ងាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ