ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ប្ដី​ក្បត់​យក​កន្ត្រៃ​កាត់​លិង្គ​ចោល

5 ឆ្នាំ មុន

«shanghai.ist» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​លី ពេល​​កំពុង​ឈរ​ដុសធ្មេញ​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្រុង​វ៉ើង​ឆើ​ង ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​ប្រទេសចិន ស្រាប់តែ​ត្រូវ​ប្រពន្ធ​យក​កន្ត្រៃ​​មក​កាត់​លិង្គ​ បណ្ដាល​ឲ្យ​ដាច់តែ​ម្តង ។ លោក​លី…

«shanghai.ist» កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​លី ពេល​​កំពុង​ឈរ​ដុសធ្មេញ​នៅ​ក្នុង​បន្ទប់ទឹក​នៅ​ក្រុង​វ៉ើង​ឆើ​ង ខេត្ត​ជាំ​ង​ស៊ី ភាគ​ខាងកើត​ប្រទេសចិន ស្រាប់តែ​ត្រូវ​ប្រពន្ធ​យក​កន្ត្រៃ​​មក​កាត់​លិង្គ​ បណ្ដាល​ឲ្យ​ដាច់តែ​ម្តង ។

លោក​លី ឈឺចាប់​យ៉ាង​ខ្លាំង​ក៏​យកដៃ​ក្ដោប​ដែល​ពោរ​ពេញ​ដោយ​ឈាម ហើយ​ក៏​ប្រញាប់​​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ​នោះ​ដើម្បី​សង្គ្រោះ ។ ក្រោយ​​មក​គ្រូពេទ្យ​អា​ចត​ភ្ជាប់​លិង្គ​ដោយ​ជោគជ័យ ប៉ុន្តែ​ការ​រួមរ័ក​អាច​មិន​ដូច​ដើមបាន​​ទេ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​បុរស​រង​គ្រោះ​ខាង​លើ​​ក៏​បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ប្រពន្ធ​របស់​ខ្លួន​ចាប់ផ្ដើម​កើតការ​សង្ស័យ​លើ​ឥរិយាបថ​របស់​ខ្លួន ​ក្រោយ​ពី​ផ្លាស់​ទៅ​រក​ការ​ងារ​ថ្មី ហើយ​នាង​ចាប់​ក៏​ចាប់ផ្ដើម​រឹត​បន្ដឹង​ដោយ​មិន​ឲ្យ​និយាយ​ទូរស័ព្ទ ឬ​ញញឹម​ដាក់​នារី​​​ផ្សេង​ដែល​បាន​ទាក់ទង ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទាស់​សំដី​គ្នា​ជា​ញឹកញាប់  រហូតឈាន​​ដល់​នាង​យក​កន្ត្រៃ​កាត់​លិង្គ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ