ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរត្រូវដុតដៃដុតជើងយកចិត្ត​ទុក្ខ​ដាក់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​ជិត​២០០​គ្រួសារ​កំពុង​តែ​ស្នាក់​នៅ​លើ​ទួល​មាន​សុវត្ថិភាព ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ ៖ លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​អ​ញ្ចើ​ញ​ចុះ​ពិនិត្យ​មើល​ពី​ស្ថានភាព​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ទឹកជំនន់​ទន្លេមេគង្គ​ចំនួន​ជិត​២០០​គ្រួសារ​កំពុង​តែ​ស្នាក់​នៅ​លើ​ទួល​មាន​សុវត្ថិភាព ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយ​បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​យកចិត្តទុកដាក់​រៀបចំ​ឲ្យ​មានទឹក​ស្អាត​ប្រើប្រាស់​រួម​ជាមួយ​គ្រូពេទ្យ​ប្រចាំការ ហើយ​សមត្ថកិច្ច​វិញ​ក៏​ជួយ​ការពារ​ដល់​ពួក​គាត់​ផង​ដែរ ។

លោក យូ សេត អាយុ​៤១​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ប្រាប់​ឲ្យ​ដឹង​ថា ផ្ទះ​របស់​គាត់​នៅ​តាម​ជួរ​ដងទន្លេមេគង្គ​ហើយ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ជន់​លិច​ដល់​ក្រោមផ្ទះ​ហើយ​ថែម​ទាំង​ហូរ និង​បារម្ភ​ខ្លាច​កូនចុះ​លេង​ទឹក​លង់​ស្លាប់​ប្រសិនបើ​ធ្វេសប្រហែស​មិន​បាន​មើល ។ ហេតុ​ដូច្នេះ​ហើយ​ទើប​គាត់​បាន​នាំ​ប្រ​ពន្ធ​កូន​មក​រស់នៅ​ទីទួល​សុវត្ថិភាព ។

លោក​ប្រាប់​បន្ត​ថា គាត់​មក​រស់នៅ​កន្លែង​ថ្មី​ជា​បណ្តោះអាសន្ន​នេះ​ដោយ​ជួប​បញ្ហារ​កង្វះ​ទឹក
ស្អាត​ប្រើប្រាស់​ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ត្រូវ​បាន​កងកម្លាំង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ដឹកនាំ១​រថយន្ត​មក​បង្ហូរ​ដាក់​ក្នុង​ស៊ីទែន​សម្រាប់​ចែក​ជូន​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់ ។

ចំណែក​បង្អន់​អនាម័យ​វិញ​ដឹក​មក​ដល់​កន្លែង​ហើយ​តែ​មិន​ទាន់​បាន​តម្លើង​ឲ្យ​ពលរដ្ឋ​បន្ទោ​របង់​រាល់ថ្ងៃ​គាត់​បត់ជើងធំ​ក្នុង​ទឹក​បឹង​មាន​ផលវិបាក​ហើយ​ក៏​ខ្លាច​ប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​រាគ​រូស​ជាដើម ។

ជាមួយ​នោះ​គោ​ចំនួន​០៦​ក្បាល​ក៏​ពិបាក​នឹង​រក​ចំណី​ឲ្យ​ស៊ី ត្រូវ​ជិះទូក​ទៅ​ក្រោយ​ភូមិ​សុំ​ដើម​ពោត​ពី​អ្នក​ភូមិ​ដែល​ទឹក​ឡើង​មក​លិច​យក​មក​ឲ្យ​គោ​ហើយ​ក៏​សំណូមពរ​ដល់​ពេទ្យសត្វ មេត្តា​ជួយ​ចាក់​ថ្នាំ​វាក់​សាំង​ដល់​គោ​របស់​ពលរដ្ឋ​រាប់​សិប​ក្បាល​ដែល​ដឹក​គេច​ពី​ទឹកជំនន់​មក​រស់នៅ​ទួល​សុវត្ថិ​ភាព​ទន្លេ​បិទ ។

ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ឈ្មោះ អ៊ែ​ល រៀម អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច​ប្រាប់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​គាត់​ធ្លាប់​បានសំណូមពរ​ដល់​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​ខេត្ត ដោយ​សូម​ឲ្យ​មានទឹក​ស្អាត​ប្រើប្រាស់​នៅ​ទួល​សុវត្ថិភាព នូវ​ទីបំផុត​ក៏​បាន​ឆ្លើយ​តប​មែន​នា​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា នេះ​បាន​ទឹក​ស្អាត​ប្រើ
ប្រាស់​សម្រាប់​ដាំបាយ និង​ធ្វើ​ម្ហូប​ពិសារ ។ ជាមួយ​នោះ​ក៏​មាន​ពេទ្យ​នៅ​ប្រចាំការ​ថែម​ទៀត​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ដែល​មាន​ជំងឺ​ផ្សេង​ៗ​អាច​មក​ទទួលយក​សេ​វ៉ា​ព្យាបាល​ដោយ​មិន​យក​កំរៃ​នោះ​ទេ ។

លោក​វរ​សេនី​យ៏​ឯក សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ថា ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ភូមិ​នានា​ជា​ច្រើន​ដែល​រង​គ្រោះ​ដោយ​លិចលង់​ពី​ជំនន់​ទន្លេមេគង្គ​បាន​នាំ​គ្នា​មក​រស់នៅ​បណ្តោះអាសន្ន​នៅ​ទីទួល​សុវត្ថិភាព ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ដោយ​ទទួល​បាន​បញ្ជារ​ពី​លោក​អភិបាលខេត្ត​ក៏​ដូច​ជា​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ដោយ​រូប​លោក​បានដឹក​ទឹក​ស្អាត​យក​មក​បែងចែក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ