ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​​ចម្លែក​ក្បាល​១ មុខ​២

5 ឆ្នាំ មុន

សារព័ត៌មាន​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ទារក​ជី​ឡា​ង អាន​ឌី​កា (Gilang Andika) អាយុ​២​ខែ ​មាន​រាង​កាយ​ខុស​ពី​ក្មេង​ទូទៅ ព្រោះ​មានមុខ​២ ខួរក្បាល​២…

សារព័ត៌មាន​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ទារក​ជី​ឡា​ង អាន​ឌី​កា (Gilang Andika) អាយុ​២​ខែ ​មាន​រាង​កាយ​ខុស​ពី​ក្មេង​ទូទៅ ព្រោះ​មានមុខ​២ ខួរក្បាល​២ និង​ក្បាល​១ ហើយ​អវយវៈ​នៅ​ផ្នែក​ផ្សេង​ទៀត​មាន​ភាព​ប្រក្រតី ចាត់​ទុក​ថា​ជា​ករណី​មួយ​បាន​កើតឡើង​ដ៏​កម្រ​១​ក្នុង​ចំណោម​២៥០.០០០​នាក់ ។

គ្រូពេទ្យ​ជំនាញ​ឲ្យ​ដឹង​ថា ការ​កើត​អាការ​បែប​នេះ​ព្រោះ​ស្បូន​របស់​ម្ដាយ​បាន​ញែក​ពី​គ្នា​មាន​លក្ខណៈ​មិន​ពេញលេញ​ក្នុង​ពេល​មានគភ៌ ហើយ​លោកគ្រូ​ពេទ្យ​ក៏​មិន​បានដឹង​ថា​ក្មេង​នឹង​មាន​សភាព​បែប​នេះ​ទេ ។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​បឺត​ដោះ​ម្ដាយ​មិន​បាន និង​ត្រូវ​ផ្ដល់​ទឹកដោះ​តាម​រយៈ​ទុយោ​ជំនួស ។ លើស​ពី​នេះ​ការ​ដែល​មាន​ខួរក្បាល​២​ដុំ​នៅ​ក្នុង​ក្បាល​តែ​មួយ​ក៏​ធ្វើ​ឲ្យ​ក្មេង​ប្រុស​មាន​បញ្ហា​បង្ខាំង​ទឹក និង​រស់​មិន​បាន​យូរ​ទេ ។

ឪពុក​ម្ដាយ​របស់​ជី​ឡា​ង បាន​ស្នើ​ឲ្យ​គ្រូពេទ្យ​ជួយ ប៉ុន្តែ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​មិន​អាច​វះកាត់​បាន​ទេ ។ ទោះជា​បែប​ណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​រិះរក​ពី​វិធីសាស្ត្រ​ផ្សេង​ទៀត​ដើម្បី​ព្យាបាល​កូន ដោយ​ទៅ​រក​គ្រូពេទ្យ​ជំនាញ​នៅ​ក្រុង​ហ្សា​ការ​តា​ដែល​មាន​ឧបករណ៍​ទំនើប ប៉ុន្តែ​មាន​បញ្ហា​ប្រាក់​ជា​ចម្បង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ