ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​មិន​អស់ចិត្ត​ទេ ព្រោះ​ជាប់គុក​ដោយ​គេ​ឆ្លើយ​ដាក់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ប្រពន្ធ​និង​កូន​របស់​ជនជាប់ចោទ​ឈ្មោះ​ផ្លេក សូ​នី និង​អ្នក​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍…

ខេត្តស្វាយរៀង ​៖ នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ប្រពន្ធ​និង​កូន​របស់​ជនជាប់ចោទ​ឈ្មោះ​ផ្លេក សូ​នី និង​អ្នក​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ បាន​ធ្វើការ​អំពាវនាវ​សុំ​ឲ្យ​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​មក​សាលាដំបូង​ខេត្តស្វាយរៀង​សូម​ឲ្យ​ព​ន្លឿ​ន​ការ​បើក​សវនាការ​កាត់សេចក្តី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ដល់​ជន​ត្រូវ​ចោទ​ឈ្មោះ​ផ្លេក​សូ​នី ឲ្យ​មាន​សេរីភាព​វិញ​។

ដោយ​អ្នក​ភូមិ​ព្រៃ​តា​ញ៉​យ​បាន​អះអាង​ថា ជនជាប់ចោទ​ឈ្មោះ​ផ្លេក សូ​នី ជា​មនុស្ស​ស្លូតត្រង់ ហើយ​ត្រូវ​ជនជាប់ចោទ​ម្នាក់​ទៀត​ឈ្មោះ​ឆើយ សុ​ជាតិ ឆ្លើយ​ដាក់​ដោយ​អយុត្តិធម៌ ហើយ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចោទប្រកាន់​ពី​បទ​​ឃាតកម្ម ដោយ​មាន​ទារុណកម្ម អំពើ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៧ តាម​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​និង​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៨ ​ខែសីហា​ ឆ្នាំ​២០១៧ និង​ឃុំខ្លួន​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៧ ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រហូត​មក​ដល់​សព្វថ្ងៃ​ក្នុង​បទ​ចោទ​ដូច​ខាងលើ​ដោយ​អយុត្តិធម៌​។

បើ​តាម​ស្ត្រី​ឈ្មោះ​រស់​ សូន អាយុ​៣៥​ឆ្នាំ និង​កូន​ឈ្មោះ​ខន វ៉ា​ឃី​ម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ឈ្មោះ​ខន ស្រី​លី​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ​ ជា​ប្រពន្ធ​កូន​ជន​ស​ង្ស​យ័​ឈ្មោះ​ផ្លេក​សូ​នី ព្រមទាំង​សាក្សី​ឈ្មោះ​ដាំ​ សារី ភេទ​ស្រី អាយុ​៥២​ឆ្នាំ ជា​ម្ចាស់​តុ និង​សាក្សី​ឈ្មោះ​ដាំ​ សា​រ៉ា​ន ភេទ​ស្រី បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​និង​ជាង​កន្លះ​ល្ងាច ឈ្មោះ​ផ្លេក សូ​នី បាន​ដឹក​តុ​ឲ្យ​គាត់​(​ដាំ​សារី​) ហើយ​បន្ទាប់​មក​យក​រថយន្ត​ទៅ​លាង​ហើយ​ទុក​រថយន្ត​ក្នុងផ្ទះ​រួច​សម្រាក​និង​ចូល​ដេក​រហូត​ទល់​ភ្លឺ​។

​ចំណែក​អ្នក​ភូមិ​ឈ្មោះ​រុន ​ធីតា ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ប្រជាពលរដ្ឋ​ភូមិ​ព្រៃ​តា​ញ៉​យ សុទ្ធតែ​បាន​អះអាង​ថា ជនសង្ស័យ​ឈ្មោះ​ផ្លេក​សូ​នី ពិតជា​មនុស្ស​ស្លូតត្រង់ មិន​ដែល​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ ហើយ​ចំពោះ​ការ​ឆ្លើយ​ដាក់​របស់​ឈ្មោះ​ឆើយ សុ​ជាតិ នោះ​គឺ​អយុត្តិធម៌​ណាស់ ដោយ​ឈ្មោះ​ឆើយ​ សុ​ជាតិ ធ្លាប់​មាន​ទំនាស់​ជាមួយ​ឈ្មោះ​ផ្លេក សូ​នី យូរ​ឆ្នាំ​មក​ហើយ​ក៏​ឆ្លើយ​ដាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ