ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​ភ្លាម​ៗ មិន​ទុក​យូរ​…​ប្រជាពលរដ្ឋ​៦៧​គ្រួសារ​ក្នុង​ចំណោម​២៩៤​គ្រួសារ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​២​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ចំនួន​៦៧​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​ទីទួល​សុ​វត្ថ​ភាព និង​ប្រជាពលរដ្ឋ​២២៧​គ្រួសារ​ទៀត​កំពុង​ប្រឈម​​ការ​ជម្លៀស ។ លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង​ប្រាប់​បញ្ជាក់​ប្រាប់ កោះសន្តិភាព…

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​នៅ​សង្កាត់​២​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ចំនួន​៦៧​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​ទីទួល​សុ​វត្ថ​ភាព និង​ប្រជាពលរដ្ឋ​២២៧​គ្រួសារ​ទៀត​កំពុង​ប្រឈម​​ការ​ជម្លៀស ។

លោក សាយ កុសល អភិបាលក្រុង​ស្ទឹង​ត្រែង​ប្រាប់​បញ្ជាក់​ប្រាប់ កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា នេះ​ថា ប្រជាពលរដ្ឋ​សរុប​ចំនួន​២៩៤​គ្រួសារ​បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ក្នុង​នោះ​មាន​៦៧​គ្រួសារ​ត្រូវ​អាជ្ញាធរ​ជម្លៀស​ទៅ​ទីទួល​សុ​វត្ថ​ភាព​ក្បែរ​ភូមិ និង​ប្រជាពលរដ្ឋ​ចំនួន​២២៧​គ្រួសារ​ទៀត​អាច​ព្រ​ឈម​នឹង​ការ​ជ​ម្លៀ​ត​បន្តបន្ទាប់​ប្រ​សិន​កម្រិត​ទឹក​បន្ត​ហក់​ឡើង​ជន់​លិច ។ លោក​អភិបាល​បន្ត​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​នោះ​មាន​ចំនួន​ពីរ​សង្កាត់​ក្នុង​នោះ​សង្កាត់​ស្រះ​ឬ​ស្សី​មាន​មាន​ចំនួន​៣០​គ្រួសារ និង​សង្កាត់​សាមគ្គី​មាន​ចំនួន​៣៧​គ្រួសារ ។

បន្ទាប់​ការ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ខាងលើ​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កម្ពុជា​លោក អ៊ុយ សំអាត ជំ​នួន​ការ​ផ្ទាល់​សម្តេច​ក​ត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន សែន​ដឹកនាំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​កណ្តាល និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង​បាន​ចុះ​ត្រួតពិនិត្យ​ប្រជាពលរដ្ឋ​ប៉ះពាល់​ពី​ទឹកជំនន់​ព្រមទាំង​នាំ​អំណោយ​មួយ​ចំនួន​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ខាងលើ​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ