ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សិរី វិទ្យា អាណិតអាសូរ​នារី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​សិរី វិទ្យា មិន​អាច​នៅ​ស្ងៀម​បាន​បន្ទាប់​ពី​ឃើញ​នារី​ម្នាក់​រង​គ្រោះ​​ដោយ​ទឹក​អា​ស៊ី​ត​ខូច​មុខមាត់​រស់នៅ​យ៉ាង​លំបាក ។ លោក​សិរី វិទ្យា ព្យាយាម​រក​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​ប្រមូលប្រាក់​ជួយ​តាម​ល​ទ្ឋ​ភាព​។ លោក​វិទ្យា…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​សិរី វិទ្យា មិន​អាច​នៅ​ស្ងៀម​បាន​បន្ទាប់​ពី​ឃើញ​នារី​ម្នាក់​រង​គ្រោះ​​ដោយ​ទឹក​អា​ស៊ី​ត​ខូច​មុខមាត់​រស់នៅ​យ៉ាង​លំបាក ។ លោក​សិរី វិទ្យា ព្យាយាម​រក​មធ្យោបាយ​ផ្សេង​ៗ​ដើម្បី​ប្រមូលប្រាក់​ជួយ​តាម​ល​ទ្ឋ​ភាព​។ លោក​វិទ្យា បាន​ប្រមូល​សម្លៀក​​បំពាក់​ដែល​លោក​បាន​ប្រើប្រាស់​រួច​លក់​ឡាយឡុង និង​បាន​បរិច្ចាគ​ប្រាក់​ទាំង​នោះ​ទៅ​ឲ្យ​ស្ត្រី​រង​គ្រោះ​ដ៏​គួរ​ឲ្យ​អាសូរ​ម្នាក់​នោះ ។

តារា​សម្តែង និង​ចម្រៀង​លោក​សិរី វិទ្យា ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពី​ដំបូង​លោក​​មាន​បំណង​បញ្ចេញ​សម្លៀក​បំពាក់​ដែល​លោក​ធ្លាប់​ស្លៀក​រួច​ប្រកាស​លក់​នៅ​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​យក​លុយ​ទាំងអស់​សម្រាប់​ចូលរួម​ការងារ​មនុស្សធម៌ ។ ប៉ុន្តែ​ក្រោយ​ពី​លោក​បានឃើញ​អំពី​ស្ថានភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​នារី​ដែល​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត និង​មានមុខរ​បរចាក់​កន្សែង​លក់ ដែល​គេ​បាន​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក លោក​ក៏​ទាក់ទង​ដើម្បី​ជួប​ស្ត្រី​នោះ​ផ្ទាល់ ។

ក្រោយ​ពេល​លោក​ជួប​ផ្ទាល់​លោក​កាន់តែ​អាណិត​ក្រោយ​ពី​បាន​យល់​ពី​ស្ថានភាព​ដែល​រស់នៅ​ក្នុង​ភាព​ពិការ​ភ្នែក រូបរាង​រង​ដោយ​ទឹក​អាស៊ី​ដ​ស្ទើរ​មើល​ពុំ​យល់ ហើយ​រកស៊ី​ចាក​កន្សែង​រយៈពេល​២​ថ្ងៃ​ទើប​ចាក់​បាន​មួយ​។ ទោះជា​ពិការ និង​ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត ប៉ុន្តែ​នាង​តស៊ូ​ខ្លាំង​ទើប​លោក​មាន​បំណង​ជួយ​ទៅ​ដល់​ស្ត្រី​រូប​នោះ ។

បើ​ទោះបីជា​ការ​ចូលរួម​ចំណែក​នេះ​មិនធំ​ធេង ប៉ុន្តែ​លោក​សិរី វិទ្យា សប្បាយ​ចិត្តនឹង​ធ្វើ និង​​មាន​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ការ​ចែករំលែក​សេចក្តី​ស្រលាញ់ ជួយ​គ្នា​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ទៅ​កាន់​អ្នក​ក្រីក្រ ខ្វះ​ទីពឹង​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ។

ទោះជា​យ៉ាងណា​ក្តី​តារា​សម្តែង​រូប​នេះ​បញ្ជាក់​ថា សកម្មភាព​សប្បុរសធម៌​ដែល​លោក​ធ្លាប់​​បាន​ជួយ និង​ចូលរួម​កន្លង​មក​មិនមែន​លោក​ចង់បាន​ប្រជាប្រិយភាព ឬ​ភាព​លេច​ធ្លោ​មួយ​នោះ​ទេ គឺ​លោក​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​បន្ត​ជួយ​ឈឺឆ្អាល​ពី​សុខទុក្ខ​គ្នា ហើយ​ក៏​ផ្តើម​ចេញពី​មនុស្ស​ក្នុង​សង្គម​តែ​មួយ​នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ