ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​​ម្នាក់​គត់​លើ​​យន្តហោះ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នកដំណើរ​ម្នាក់​មានសំណាង​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ក្លាយជា​អ្នកដំណើរ​មួយ​រូប​នៅ​លើ​យន្តហោះ​មួយ​គ្រឿង​បាន​ទទួល​ការ​បម្រើ​យ៉ាង​ល្អ​ប្រៀប​ដូច​ជា​យន្តហោះ​ផ្ទាល់ខ្លួន ។ យន្តហោះ​«Boeing 737» មាន​១៦៨​កៅអី ប៉ុន្តែ​ក្នុង​ជើងហោះហើរ​ពី​កោះ «Corfu»​ប្រទេស​ក្រិ​ក ​ទៅ​ក្រុង​ប៊ើ​មីង​ហេម…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អ្នកដំណើរ​ម្នាក់​មានសំណាង​ល្អ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស ក្លាយជា​អ្នកដំណើរ​មួយ​រូប​នៅ​លើ​យន្តហោះ​មួយ​គ្រឿង​បាន​ទទួល​ការ​បម្រើ​យ៉ាង​ល្អ​ប្រៀប​ដូច​ជា​យន្តហោះ​ផ្ទាល់ខ្លួន ។

យន្តហោះ​«Boeing 737» មាន​១៦៨​កៅអី ប៉ុន្តែ​ក្នុង​ជើងហោះហើរ​ពី​កោះ «Corfu»​ប្រទេស​ក្រិ​ក ​ទៅ​ក្រុង​ប៊ើ​មីង​ហេម ចក្រភព​អង់គ្លេស​ មាន​បុរស​អាយុ​២៨​ឆ្នាំ​ជា​អតិថិជន និង​ជា​អ្នកដំណើរ​ម្នាក់​លើ​ជើងហោះហើរ​នេះ ធ្វើ​ឲ្យ​គេ​មាន​ភាព​ចម្លែក និង​បង្ហោះ​ឃ្លី​ប​វីដេ​អូ​ឲ្យ​មហាជន​បានដឹង​ថា ​គេ​មាន​យន្តហោះ​ផ្ទាល់ខ្លួន​។ លោក​ជា​មនុស្ស​ម្នាក់​បាន​ទទួល​ការ​បម្រើ​យ៉ាង​ដិត​ដល់​ពី​អ្នកបម្រើ​ការ​នៅ​លើ​យន្តហោះ ថែម​ទាំង​មានឱកាស​បាន​​អង្គុយ​ជាមួយ​កា​ពី​ទែន និង​ទិញ​សំបុត្រ​មាន​តម្លៃ​តែ​៤០​ផោន ឬ​៥៣​ដុល្លារ​ប៉ុណ្ណោះ។

បុរស​នោះ​បាន​បញ្ជាក់​ថា​ គេ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​មង្គលការ​របស់​មិត្តភក្ដិ បាន​ទទួល​ការ​បម្រើ​យ៉ាង​ល្អ លើស​ពី​នេះ​ក៏​បាន​ទទួល​កាដូ​ដ៏​ពិសេស​តម្លៃ​៦០​ផោន សម្រាប់​ប្រើប្រាស់​ក្នុង​ពេល​ក្រោយ ។ ចាត់​ទុក​ថា​ជា​មោទនភាព​មួយ​ដែល​រូបគេ​មិន​អាច​បំភ្លេច​បាន​នៅ​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ