ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ ! World Cup 2018 ចប់ តារា​ឆ្នើម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​1​រូប​បោះពាក្យ​ចង់​លាឈប់​បាត់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លិប Man City និង ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្លិប Man City និង ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ David Silva កំពុង​តែ​គិត​ចង់​ព្យួរ​ស្បែកជើង​ពី​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោយ​ពី​លេង​នៅ World Cup 2018 រួច​មក ។

ខ្សែបម្រើ​របស់​មេឃ​ខៀវ​រូប​នេះ​បាន​ឈ្នះ World Cup ម្តង និង European Championships ពីរ​ដង ក្នុង​អាជីព​ជា​កីឡាករ​ក្រុម​ជម្រើសជាតិ តែ​ពេល​នេះ​រូបគេ​ចង់​ឈប់​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន​ហើយ ។

Silva បាន​ប្រាប់​សារព័ត៌មាន The Mirror ថា ៖«​តាំងពី World Cup មក ខ្ញុំ​ផ្តោត​អាម្ម​ណ៍​១០០% លើ​កូនប្រុស​របស់ខ្ញុំ ។ ខ្ញុំ​ទៅ Man City នៅ​ថ្ងៃអាទិត្យ ទើប​គិត​ពី​បាល់ទាត់​សារ​ជា​ថ្មី​» ។

គេ​ក៏​បាន​បន្ត​ថា ៖«​និយាយ​ត្រង់​ទៅ ខ្ញុំ​មិនដឹង​ថា​គួរ​នៅ ឬ ឈប់​ពី​ការ​លេង​ឲ្យ​អេ​ស្ប៉ា​ញ​ទេ ។ វា​ជា​រឿង​ដែល​ខ្ញុំ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​ឆាប់​ៗ នៅ​ពេល​ខ្ញុំ​ទៅ​ដល់ Manchester វិញ ។ ក្នុង​ពេល​នេះ អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ខ្ញុំ គឺ​កូនប្រុស មិត្ត​ស្រី និង​គ្រួសារ​របស់ខ្ញុំ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អាយុ​៣២​ឆ្នាំ​នេះ ខក​ខានមិនបាន​លេង​ត្រៀម​បើក​រដូវ​កាល​នៅ​អា​មេ​រិ​ក​ឲ្យ​ក្លិប​មេឃ​ខៀវ Manchester City ដោយសារ​តែ​នៅ​លំហែកាយ​ក្រោយ​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ