ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​​ចិន​ជា​លើក​ដំបូង ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ (​ចិន​-​វៀតណាម​) បាន​កើនឡើង​ដល់​ចំនួន​១០​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ។ ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច…

ទីក្រុង​ហាណូយ ៖ ប្រទេស​វៀតណាម​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ប្រទេស​​ចិន​ជា​លើក​ដំបូង ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ (​ចិន​-​វៀតណាម​) បាន​កើនឡើង​ដល់​ចំនួន​១០​ប៊ី​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ​នៃ​ឆ្នាំ​២០១៨​នេះ ។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​វៀតណាម លោក Hu Suo Jin បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖« កាលពី​ខែមិថុនា ឆ្នាំ​២០១៨​នេះ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ស្មើនឹង​១១,២​ប៊ី​លាន​ដុល្លារ គឺ​ច្រើន​ជាង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ចិន និង​ម៉ា​ឡេ​ស៊ី ដែល​ស្មើ​តែ​៩,៣​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ » ។

កាលពី​ឆមាស​ទី​១​ឆ្នាំ​នេះ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​លូតលាស់​រហូត​ដល់​២៨,៨% ខ្ពស់​ជាង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​ម៉ា​ឡេ​ស៊ី ដែល​កើនឡើង​បាន​តែ​១៥,៥% ប៉ុណ្ណោះ ។

លោក Hu Suo Jin បាន​បញ្ជាក់​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ គឺ​ស្ថិត​ក្នុង​ពេល​ដ៏​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ភ្នាក់ងារ​របស់​ប្រទេស​ទាំង​ពីរ​កំពុង​តែ​ដោះ​ស្រាយ​​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម​របស់​វៀតណាម​ផង​ដែរ ។

លោក​បន្ត​ថា ពួក​គេ​បាន​សហការ​ជាមួយ​មន្ត្រី​នៅ​តាម​ខេត្ត ដើម្បី​សម្រប​សម្រួលការ​នាំ​ចូល​កសិផល​របស់​វៀតណាម ។

លោក Hu Suo Jin បាន​បន្ថែម​ថា ៖«​ការ​កកស្ទះ​នៅ​តាម​ព្រំប្រទល់ គឺ​មិនមែន​មក​ពី​ការ​ខ្វះខាត​គោលនយោបាយ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ទេ ប៉ុន្តែ​មក​ពី​កំណើន​ការ​ផ្លាស់​ប្តូរ​ផលិតផល​រវាង​ចិន និង​វៀតណាម » ។

អគ្គរដ្ឋទូត​រង​របស់​ប្រទេស​ចិន ប្រចាំ​វៀតណាម លោក Yin Haihon ក៏​បាន​ប្រកាស​ដែរ​ថា នឹង​មានការ​ធ្វើ​ទស្សនកិច្ច​ថ្នាក់ខ្ពស់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។ លោក​សន្យា​ថា ស្ថានទូត​ចិន​នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ក្នុង​ប្រទេស​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ