ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត Diego Simeone ចេញ​មុខ​ស្រាយ​ច​ម្ង​ល់​រឿង​យក Ronaldo ជាង Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Atletico Madrid សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Diego Simeone បាន​បកស្រាយ​ឲ្យ​ច្បាស់​ពី​សម្តី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ថត​ជាប់​ក្នុង​វី​ឌី​អូ…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប Atletico Madrid សញ្ជាតិ​អា​ហ្ស​ង់​ទី​ន Diego Simeone បាន​បកស្រាយ​ឲ្យ​ច្បាស់​ពី​សម្តី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ថត​ជាប់​ក្នុង​វី​ឌី​អូ សន្ទនា​ជាមួយនឹង​ជំនួយការ​គ្រូបង្វឹក German Burgos ។ នៅ​ក្នុង​វី​ឌី​អូ​នោះ លោក Diego Simeone បាន​និយាយ​ថា នឹង​យក Ronaldo ជាង​យក Messi ។

លោក Diego Simeone បកស្រាយ​ប្រាប់​សារព័ត៌មាន​ថា ប្រសិនបើ​លោក​ត្រូវ​រើស​យក​រវាង Messi និង Ronaldo លោក​នឹង​យក Messi ។ តែ​សម្រាប់​សម្តី​របស់​លោក​នៅ​ក្នុង​វី​ឌី​អូ លោក​និយាយ​ថា​យក Ronaldo គឺ​ដោយសារ Ronaldo មាន​ភាព​សាក​សម​ចំពោះ​ក្លិប​ទូទៅ ដែល​មាន​កីឡាករ​ល្មម​ៗ ។ លោក​បញ្ជាក់​ទៀត​ថា សម្តី​នេះ​មិនមែន​សម្រាប់​ប្រៀបធៀប​រក​អ្នក​ខ្លាំង​ផ្តាច់​គេ​នោះ​ទេ ។

គ្រូបង្វឹក Atletico បាន​បន្ត​ថា Messi ខ្លាំង​នៅ​ពេល​មាន​កីឡាករ​ខ្លាំង​ៗ​ក្នុង​ក្រុម​ជាមួយ ។ ពេល​នោះ​ហើយ​ដែល Messi ខ្លាំង​ជាង Ronaldo ។ តែ​ប្រសិនបើ​សម្រាប់​ក្រុម​ធម្មតា​ៗ​វិញ Ronaldo អាច​សម្រប​ខ្លួន​បាន​ល្អ​ជាង Messi ។

នា​ពេល​នេះ Ronaldo កំពុង​តែ​នៅ​ក្លិប​សេះបង្កង់​ត្រៀម​ប្រកួត​បើក​រដូវ​កាល ខណៈ​ដែល Messi ត្រូវ​បាន​ពាក្យ​ច​ចាម​អារាម​លើក​ឡើង​ថា នឹង​អាច​បន្ត​ជា​គូប្រជែង​ជាមួយ Ronaldo នៅ​អ៊ី​តា​លី​ទៀត ប្រសិនបើ​ទៅ Inter Milan បាន​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ