ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយតបភ្លាម៖ «កម្ពុជាមិនបានកាក់សាកសព និងប្រគល់​ទៅ​​ឡាវទេ…»

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង​ ៖ បន្ទាប់​កោះសន្តិភាព​បានចេញ​​ផ្សាយ​ព័ត៌មាន​ទាក់ទង​គ្រោះ​មហន្ត​​រាយ​លើ​ការ​បាក់​ទំនប់ ​វា​​រី​អគ្គិស​នី​​សេ​ពាន សេណា​ម​ណ​យ នៃ​ខេត្ត​អត្ត​ពឺ​ ប្រទេស​ឡាវ ​ដោយបាន​​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ង​រដល់​​​ប្រជា​ ពល​រដ្ឋ​​ ផ្ទះ​សម្បែង​រាប់​សិប​​ខ្នង​​​ត្រូវ​ប៉ើង​ទៅ​តាម​​ទឹក…

​ខេត្តស្ទឹងត្រែង​ ៖ បន្ទាប់​កោះសន្តិភាព​បានចេញ​​ផ្សាយ​ព័ត៌មាន​ទាក់ទង​គ្រោះ​មហន្ត​​រាយ​លើ​ការ​បាក់​ទំនប់
​វា​​រី​អគ្គិស​នី​​សេ​ពាន សេណា​ម​ណ​យ នៃ​ខេត្ត​អត្ត​ពឺ​ ប្រទេស​ឡាវ ​ដោយបាន​​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ង​រដល់​​​ប្រជា​
ពល​រដ្ឋ​​ ផ្ទះ​សម្បែង​រាប់​សិប​​ខ្នង​​​ត្រូវ​ប៉ើង​ទៅ​តាម​​ទឹក ​មនុស្ស​ច្រើន​នាក់​​​ស្លាប់ ​និង​​​​ជា​ច្រើន​នាក់ទៀតបាត់ខ្លួន​នោះ​​​​  នា​វេលា​ម៉ោង​១១​ និង​៤១​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា នេះ ​លោក​ឧត្តមសេនីយ៍ទោ ស្វាយ ញ៉​ន មេ​បញ្ជា​ការ​ប្រតិបត្តិការ​សឹក​រង​​ខេត្តស្ទឹងត្រែង​ ទទួល​បន្ទុក​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ឡាវ ​បាន​បញ្ជាក់​​ប្រាប់​​​ថា​ «កម្ពុជា​​មិន​បាន​កាក់​សាកសព ​និង​ប្រគល់​សាក​សព​ពលរដ្ឋ​ឡាវ​ទៅ​ភាគី​ឡាវ​ សូ​ម្បី​តែ​ម្នាក់​នោះ​ឡើយ​» ។​

លោក​បន្តថា  កម្ពុជា​​ពុំ​មាន​របាយការណ៍​រាយការណ៍​ពី​ការ​ប្រទះ​ឃើញ​សព​ពលរដ្ឋ​ឡាវ​ អណ្តែត​មក​កម្ពុជា​ដែរ ។ ​ចំណែក​សាកសព​ដែល​បាន​អណ្តែត​ទៅ​ទើ​រ​នៅ​ស្រុក​សៀម​បូក​ខេត្តស្ទឹងត្រែង ​លោក​បាន​ទំនាក់​ទំនង​ជាមួយ​កុងស៊ុល​ឡាវ ​ប្រចាំ​ខេត្តស្ទឹងត្រែង ​នាំ​ទៅ​ប្រទេស​ឡាវ​នោះ​​ក​៏​មិន​ទាន់​ក្តាប់​អត្តសញ្ញាណ​ថា​ ជា​សាក​សព​​ពលរដ្ឋ​ឡាវ​ឬ​ខ្មែរ​នោះ​ដែរ​ ។ លោក​​បញ្ជាក់​ដដែល​ៗ​ថា​ កម្ពុជា​មិន​បាន​កាក់​សាកសព​និង​ប្រគល់​សាក​សព​ពលរដ្ឋ​ឡាវ​ណា​ម្នាក់​ ទៅ​ឱ្យ​ភាគី​ឡាវ​នោះ​ទេ រ​ហូត​មក​ទល់​ថ្ងៃ​ទី​៣១ កក្កដា ​​នេះ​ ។​

លោក សំ ផ​ន អគ្គ​កុងស៊ុល​ឡាវ​ប្រចាំ​ខេត្តស្ទឹងត្រែងក៏​បាន​បញ្ជាក់ដែរ​​ថា ​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​អត្ត​ពឺ​ ប្រទេស​ឡាវ​បាន​បញ្ជាក់​ថា សាក​​សព​ពល​​រដ្ឋ​ឡាវ​ចំនួន​១០​នាក់​ បាន​រក​ឃើញ​នៅ​ទន្លេ​សេ​ពាន ខ្សែ​ទឹក​ខាងក្រោម​ទំនប់​វារី​អគ្គិស​នី​សេ​ពាន ​សេណា​ម​ណ​យ និងសាក​​សព​ម្នាក់​ទៀត​រក​ឃើញ​បាន​​បញ្ជូន​ទៅ​ខេត្ត​​​អត្ត​ពឺប្រទេស​ឡាវ​វិញ​ បន្ទាប់ពី​​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង ​ចង​ទុក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ កក្កដា​ ។

​លោក​បន្ត​ថា​ អាជ្ញាធរ​ឡាវ​នៃ​ខេត្ត​អត្ត​ពឺ​បាន​ប្រកាស​ថា ​នៅ​មាន​ប្រជាពលរដ្ឋ​ចំនួន​១២១​នាក់​ទៀត​ដែល​បាត់​ខ្លួន​​រក​មិន​ទាន់​ឃើញ​នៅឡើយ ។

អត្ថបទសរសេរ ដោយ