ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ឡ​ដុត​សំរាម​មួយ​កន្លែង​នៅ​សហគមន៍​អណ្តូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឡ​ដុត​សំរាម​មួយ​កន្លែង នៅ​សហគមន៍​អណ្តូង ស្ថិត​នៅ​ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នេះ​ដុត​សំរាម​ចោល ដើម្បី​រក្សា​បរិស្ថាន និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ឡ​ដុត​សំរាម​មួយ​កន្លែង នៅ​សហគមន៍​អណ្តូង ស្ថិត​នៅ​ក្នុង​សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នេះ​ដុត​សំរាម​ចោល ដើម្បី​រក្សា​បរិស្ថាន និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា ឡ​ដុត​សំរាម​មួយ​កន្លែង​នេះ​ចាប់ផ្តើម​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ២០១៨ ។ ក្នុង​ពេល​បើក​ឲ្យ​ដំណើរការ​នេះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​រួម​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ជាក់ស្តែង ។

ក្រៅពី​បង្កើត​ឲ្យ​មាន​ឡ​ដុត​សំរាម​មួយ​នេះ​ហើយ​លោក ឃួ​ង ស្រេង ក៏​បាន​ជម្រុញ​ឲ្យ​មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ​ស្ថាបនា​លូ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខាងលើ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ