ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​ម៉ាស៊ីនបូមទឹក​ចេញពី​ក្រុង​ស្ទឹង​ត្រែង​…ទន្ទឹម​ចេញ​សេចក្តីជូនដំណឹង​ចេញ​លើក​ទី​៣

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ដើម្បី​បូម ទឹក​ចេញពី​ទី​ទំនាបនានា​ ស្ថិត​ក្នុង​ក្រុង​ស្ទឹង​ត្រែង ដែល​កំពុង​ជន​់លិច​ ដោយសារ​ទឹកភ្លៀង…

ខេត្តស្ទឹងត្រែង​ ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្ទឹងត្រែង បាន​ដំឡើង​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ ដើម្បី​បូម ទឹក​ចេញពី​ទី​ទំនាបនានា​ ស្ថិត​ក្នុង​ក្រុង​ស្ទឹង​ត្រែង ដែល​កំពុង​ជន​់លិច​ ដោយសារ​ទឹកភ្លៀង ។

លោក ប៉ា​ង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​៣១ ​កក្កដា នេះ​ថា ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ចំនួន​៣​ទៀត និង​បញ្ជូន​មក​ដល់​ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃ​៣១ កក្កដា នេះ ដើម្បីមាន​វិធានការ ដាប់​​តាម​ទំនប់​៤នៅ​ក្រុង​ស្ទឹង​ត្រែង បូមទឹក​ពី​ទី​ជន​លិច ចូល​មក​ទន្លេ​វិញ ខណៈទំនប់ទាំង​៤ នៃ​ស្ពាន​នី​​មួយ​ៗ ត្រូវ​បិទជា​បណ្តោះអាសន្នបង្ការ​ការ​ហូរ​ទឹកទន្លេ​ចូល​ក្រុង និង​តាម​អូរ​នានា​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ដដែលនេះ ទឹកទន្លេ​មេគង្គបាន​ហក់​ឡើង​១០​ម៉ែត្រ​៨៤ ដែល​កាលពី ល្ងាច​ម្សិល​មិញ​គឺ​១០​ម៉ែត្រ​៨០ ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ចេញ​សេចក្តីជូនដំណឹង​ថា ទឹកទន្លេ​មេ
គង្គ នៅ​ស្ថានីយជល​សាស្ត្រ​ខេត្តស្ទឹងត្រែង​ និង​ហក់​ឡើងជា​បន្ត​ទៀត រហូត​ដល់១១​ម៉ែត្រ​៤០ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨ ដែល​គំ​រិ​ត​ក្រ​កាស​អាសន្ន​ត្រឹម​១០​ម៉ែត្រ​៧០​ប៉ុណ្ណោះ​។

​ខណៈ​ពេល​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​​បន្តបន្ទាប់ រដ្ឋបាល​ខេត្តស្ទឹងត្រែង​ នា​ថ្ងៃ​ទី​៣១ ​កក្កដា ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​៣ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទ​ន្ល​មេគង្គ និង​ទន្លេសេកុង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ជូនដំណឹង​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច កំលាំង​គ្រប់​ផ្នែក​ទាំងអស់ ដែល​ពាក់ព័ន្ធ​ត្រៀម​បង្កា និង​ជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​អាច​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ ឱ្យ​បាន​ទាន់​ពេលវេលា ធានា​ដល់​ភាព​កក់ក្តៅ​ ។

អត្ថបទសរសេរ ដោយ