ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាងអត់…? លទ្ធផល​លួចគេ​ប៉ុណ្ណឹង សឹងតែក្ស័យហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ២នាក់​ដោយ​​​ឃើញ​យប់​រំលង​អ​ធ្រា​ត្រ ​ស្ងាត់​​ល្អ ​បាន​​ឱកាស​ធ្វើ​សកម្មភាព​លួច​យក​កញ្ឆេរ​​ដាក់​បន្លែនៅ​ចំណុច​បរិវេណ​ក្រោយ​របង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនសង្ស័យ២នាក់​ដោយ​​​ឃើញ​យប់​រំលង​អ​ធ្រា​ត្រ ​ស្ងាត់​​ល្អ ​បាន​​ឱកាស​ធ្វើ​សកម្មភាព​លួច​យក​កញ្ឆេរ​​ដាក់​បន្លែនៅ​ចំណុច​បរិវេណ​ក្រោយ​របង​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ស្ថិត​ក្នុងភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​០២​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ កក្កដា នេះ ហើយយក​ទៅ​លក់​នៅ​ផ្សារ​ដើម​គរនៅ​​ព្រឹកដដែល ​​អកុសល​​លក់ប៉ះ​​ចំ​ម្ចាស់​កញ្ឆេវិញ ក៏​ត្រូវ​ចាប់​ព្រួត​វាយ​ទ្រោម​ខ្លួនទើប​​ប្រគល់​ជូន​សមត្ថកិច្ច ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ  ម្នាក់ឈ្មោះ​ខំ សុខ​ជា ​អាយុ​១៧​ឆ្នាំ ជាអ្នក​​រើស​
អេ​ត​ចាយ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ​និងម្នាក់ទៀត​ឈ្មោះ ចាន់ សុភាព ​អាយុ​១៨​ឆ្នាំ ជា​អ្នក​​រើស​អេ​ត​ចាយ ស្នាក់​នៅ​បន្ទាប់​ផ្ទះ​ជួល​ជាមួយ​គ្នា ។ ដោយឡែក​ ម្ចាស់​កញ្ឆេរ​​ឈ្មោះ ហួ​ន
សុភ​ក្តិ​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាអ្នក​លក់​បន្លែ​នៅ​ផ្សារ​ដើម​.គ ។

បើ​តាម​សម្ដី​ថា  កាលពី​ថ្ងៃ​ទី​២៩​ កក្កដា ​(ត្រូវ​និង​ថ្ងៃ​បោះ​ឆ្នោះ) ​គាត់​បាន​ផ្អាក​លក់ ហើយ​បាន​ដឹក​កញ្ឆេរ​មក​ទុក​នៅផ្ទះ ​ស្ថិត​នៅ​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី ប៉ុន្តែ​ទុក​ចោល​២​ថ្ងៃ​ហើយ គឺ​មិន​មាន​នរ​​ណា​​លួច
​ឡើយ ។ លុះ​វេលា​រំលង​អធ្រា​ត្រ (​ថ្ងៃ​កើតហេតុ) គាត់​បានឮសូរ​សម្លេង​ស​ម្រឹ​កជើង​នៅ​ខាងក្រោយ​ផ្ទះ តែ​ដោយ​​គិត​ថា​ ប្រហែលជា​សត្វ​ឆ្កែ ឬ​ឆ្មា ទើប​ក៏​ខ្ជិល​ចេញ​ទៅ​ក្រៅ​មើល​តែ​ម្តង ។ លុះ​វេលា​ម៉ោង​៤​ព្រឹក​
ឡើង ដែល​ជា​ពេល​គាត់ និង​ប្រពន្ធ​ឡើង​ទៅ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ ក៏​​បាត់​កញ្ឆេ​សម្រាប់​ដាក់​បន្លែ​អស់​តែ​ម្តង (​​ចំនួន​៥​កញ្ឆេ) ។

ក្រោយ​បាត់​រួច​គាត់ គាត់​ទៅ​ផ្សារ​ដូច​ធម្មតា ដើម្បី​រក​យាន​ជំ​និ​ញ​ដឹក​បន្លែ ។ លុះ​វេលា​ម៉ោង​៨​ព្រឹក ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់ ដើរ​សួរ​បុរស​រង​គ្រេ​ាះថា ​មាន​ត្រូវការ​ទិញ​កញ្ឆេ​រដាក់​បន្លែ​ទេ ​? លុះ​សួរ​រួច​ គាត់​​ថា​ត្រូវការ ហើយ​ឱ្យ​យក​កញ្ឆេ​មក លុះ​ពេល​យក​មក​ដល់​ ​គាត់ដឹង​ថា ជា​កញ្ឆេររបស់​​​​ខ្លួន​ដែល​បាន​បាត់​ ក៏​ស្រវា​ចាប់​ជនសង្ស័យ និង​ស្រែកហៅ​ឱ្យ​គេឯង​ជួយ​ចាប់ ​រួច​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើងតែម្តង ។

​បន្ទាប់​ពី​សាក​សួរនាំ​រួច​មក​ជនសង្ស័យ​ បាន​ឆ្លើយ​ប្រាប់​ថា រូបគេ​គឺ​ធ្វើ​សកម្មភាព​ជាមួយ​គ្នីគ្នា​ម្នាក់​ទៀត ទើប​កម្លាំង​នគរបាល​បន្ត​ឈាន​ទៅ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ទៀត​នៅ​ចំណុច​ផ្ទះ​ជួល​របស់​ពួក​គេ ដោយ​ដកហូត​បាន​រ៉ឺ​ម៉ក​ម៉ូតូ​អេ​ត​ចាយ​មួយ​គ្រឿង​ផង​ដែរ ដែល​ជា​ម៉ូតូ​ជិះ​ពេល​ធ្វើ​សកម្មភាព ។

អត្ថបទសរសេរ ដោយ