ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៅហ្មង​ឬ​បរិសុទ្ធ​មិនមែន​កើត​ពី​មាត់​គេ​សរសើរ​នោះ​ទេ

5 ឆ្នាំ មុន

ការ​ដែល​បុគ្គល​មាន​មិត្ត​និយាយ​ចាក់បណ្តោយ​ផ្គាប់ចិត្ត​យក​តែ​មុខមាត់​ទោះជា​មិត្ត​ធ្វេសប្រហែស​ក៏​មិន​ប្រាប់ មិន​ដាស់តឿន បុគ្គល​បែប​នេះ​ដូច​យល់ព្រម​ឲ្យ​មិត្ត​ធ្វើបាប ប្រព្រឹត្ត​ខុស​បន្ត​ទៀត​។ មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាបកម្ម មានការ​ប្រព្រឹត្ត​ខុស​ក្នុង​អំពើ​អ្វីមួយ​ជាដើម ដើម្បី​ផ្កាប់​ចិត្ត​យើង ក៏​ដូច​រុញ​យើង​ឱ្យទៅ​កើត​ក្នុង​ឋាននរក ប្រេត ដូច្នេះ​ដែរ…

ការ​ដែល​បុគ្គល​មាន​មិត្ត​និយាយ​ចាក់បណ្តោយ​ផ្គាប់ចិត្ត​យក​តែ​មុខមាត់​ទោះជា​មិត្ត​ធ្វេសប្រហែស​ក៏​មិន​ប្រាប់ មិន​ដាស់តឿន បុគ្គល​បែប​នេះ​ដូច​យល់ព្រម​ឲ្យ​មិត្ត​ធ្វើបាប ប្រព្រឹត្ត​ខុស​បន្ត​ទៀត​។ មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាបកម្ម មានការ​ប្រព្រឹត្ត​ខុស​ក្នុង​អំពើ​អ្វីមួយ​ជាដើម ដើម្បី​ផ្កាប់​ចិត្ត​យើង ក៏​ដូច​រុញ​យើង​ឱ្យទៅ​កើត​ក្នុង​ឋាននរក ប្រេត ដូច្នេះ​ដែរ ។

ជា​ការ​ពិត​ណាស់​ពាក្យ​សរសើរ​នៅ​ក្នុង​លោក​នេះ​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង នាំ​ឲ្យ​វង្វេង​ដ៏​គ្រោះថ្នាក់​បំផុត​។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជោរ ទីបំផុត​ត្រូវ​បរាជ័យ​ក្នុង​ការងារ​របស់​ខ្លួន ព្រោះតែ​ការ​មិន​កែប្រែ​នូវ​ចំណុចខ្សោយ​របស់​ខ្លួន ។

តាម​ពិត​មនុស្ស​យើង​មិនមែន​ល្អ​បរិសុទ្ធ​ដោយសារ​ពាក្យ​សរសើរ ឬ​សម្តី​បញ្ជោរ​នោះ​ទេ ទោះជា​ពេល​ខ្លះ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំងចិត្ត​ខ្លាំងក្លា​ក្នុង​ការងារ​ដោយសារ​ពាក្យ​សរសើរ​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ ក៏​ព្រោះតែ​យើង​មានការ​ងារ​ប្រាសចាក​ទោស​ឯណោះ​ទេតើ មិនមែន​ដោយសារ​គេ​បញ្ជោរ​ថា​យើង​ល្អ យើង​ក៏​ល្អ​តាម​មាត់​គេ​ថា​នោះ​ទេ​។

បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាមតែ​ពាក្យ​គេ​វិញ​នោះ សូ​ម្បី​ព្រះ​សម្ពុទ្ធ​ក៏​មិន​រួច​ទោស​ដែរ តែ​នេះ​ពុំ​មែន​ដូច្នោះ​ឡើយ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​រៀបចំ​ទ​ង្វើ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅហ្មង ឬ​ជា​បុគ្គល​បរិសុទ្ធ​នោះ ។