ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Steve Mnuchin ៖ អា​មេ​រិ​កបាន​និយាយ​ពី​បញ្ហា​កសិកម្ម​ជាមួយ EU

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លេខាធិការ​រតនាគារ​សហរដ្ឋអាមេរិក លោក Steve Mnuchin បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា បញ្ហា​កសិកម្ម​ត្រូវ​បាន​ពិភាក្សា​ក្នុង​អំឡុង​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ លេខាធិការ​រតនាគារ​សហរដ្ឋអាមេរិក លោក Steve Mnuchin បាន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ កក្កដា​ថា បញ្ហា​កសិកម្ម​ត្រូវ​បាន​ពិភាក្សា​ក្នុង​អំឡុង​កិច្ចប្រជុំ​រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប កាលពី​ស​ប្តា​ហ៍​មុន ។

លោក Mnuchin បាន​និយាយ​ថា ៖« ខ្ញុំ​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ ហើយ​ពួក​យើង​បាន​ពិភាក្សា​ពី​បញ្ហា​កសិកម្ម​, តម្រូវការ​កាត់​បន្ថយ​ឧបសគ្គ​ក្នុង​វិស័យ​កសិកម្ម និង​ឱកាស​បន្ថែម​សម្រាប់​កសិករ​របស់​ពួក​យើង​ផង​ដែរ » ។

លោក​ប្រធានាធិបតី​ត្រាំ បាន​អួតអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ៖« ពួក​យើង​បាន​បើកទ្វារ​អឺរ៉ុប​សម្រាប់​កសិករ​ទាំងអស់ » ។

គួរ​បញ្ជាក់​ថា កសិករ​អា​មេ​រិ​កបាន​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ប្រទេស​ចិន​ដាក់​ពន្ធ​ឆ្លើយ​តប​វិញ លើ​ការ​នាំ​ចូល​ផលិតផល​អា​មេ​រិ​ក ដូច​ជា សណ្តែកសៀង ។ ដូច្នេះ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​លោក​ត្រាំ រក្សា​ការ​គាំទ្រ​ពី​រដ្ឋ​ដែល​ធ្វើ​កសិកម្ម​ច្រើន ។

កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ ក៏​បាន​ងាក​ទៅ​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​សហភាព​អឺរ៉ុប និង​សង្ឃឹមថា ការ​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​នោះ នឹង​អាច​បើក​ទីផ្សារ​មួយទៀត​សម្រាប់​កសិផល​អា​មេ​រិ​ក ។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក Jean-Claude Juncker បាន​ឆ្លើយ​តប​តាម​រយៈ​អ្នកនាំពាក្យ​ថា មិន​បាន​ពិភាក្សា​ពី​បញ្ហា​កសិកម្ម​ជាមួយ​អា​មេ​រិ​ក​ទេ ។

អ្នក​នាង Mina Andreeva អ្នកនាំពាក្យ​របស់​គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា ៖«​នៅ​ពេល​អ្នក​អាន​សេចក្តីថ្លែងការណ៍​រួម អ្នក​នឹង​មិនឃើញ​មានការ​លើក​ឡើង​ពី​បញ្ហា​កសិ​កម្ម​ទេ ។ អ្នក​នឹង​មើលឃើញ​ការ​លើក​ឡើង​ពី​កសិករ និង​សណ្តែកសៀង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិភាក្សា ហើយ​ពួក​យើង​នឹង​ធ្វើ​តាម​នោះ » ។

ក្រោម​កិច្ចព្រមព្រៀង​កាលពី​ស​ប្តា​ហ៍​មុន សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​ការ​គំរាមកំហែង​ដាក់​ពន្ធ​លើ​រថយន្ត​អឺរ៉ុប ដរាបណា​មានការ​ចរចា​ជាមួយ​លោក Juncker ថា អឺរ៉ុប​នឹង​នាំ​ចូល​សណ្តែកសៀង និង​ឧស្ម័ន​ធម្មជាតិ​បន្ថែម​ពី​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ