ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធុំក្លិន​ស្អុយ​ចម្លែក​​​នាំ​គ្នា​ដើរ​​រក… ចេញពីបន្ទប់ជាន់ទី២សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​ជា​ថៅកែ​សិប្បកម្ម​កាត់ដេរ បន្ទាប់​ពី​ប្រពន្ធ​ជនជាតិ​ចិន​របស់​គាត់​ឈឺ​ស្លាប់​ចោល​​កាលពី​ជាង​១​ខែ​មុន ធ្វើ​ឱ្យ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ។ គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​កន្លង​មក​ បាន​ទិញ​ខ្សែ​យក​មក​ចង.ក​ប៉ង​សម្លាប់​ខ្លួន​ម្ដង​ហើយ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កូរ៉េ​ម្នាក់ ដែល​ជា​ថៅកែ​សិប្បកម្ម​កាត់ដេរ បន្ទាប់​ពី​ប្រពន្ធ​ជនជាតិ​ចិន​របស់​គាត់​ឈឺ​ស្លាប់​ចោល​​កាលពី​ជាង​១​ខែ​មុន ធ្វើ​ឱ្យ​គាត់​មាន​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ខ្លាំង ។ គាត់​តែងតែ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ ហើយ​កន្លង​មក​ បាន​ទិញ​ខ្សែ​យក​មក​ចង.ក​ប៉ង​សម្លាប់​ខ្លួន​ម្ដង​ហើយ ប៉ុន្តែ​បាន​កម្មករ​ឃើញ​ជួយ​ទាន់ ។

ពេល​នោះ ​គាត់​បាន​ផ្ដាំផ្ញើ​កម្មករ​ថា «​ប្រ​សិនបើ​ថ្ងៃ​ណាមួយ​គាត់​ស្លាប់​ទៅ សូម​ជួយ​យក​សពគាត់​ទៅ​បញ្ចុះ​នៅ​ក្បែរ​សព​ប្រពន្ធ​របស់​គាត់​ផង គាត់​ស្រឡាញ់​ប្រពន្ធ​គាត់​ខ្លាំង​ណាស់​» ។ ស្រាប់តែពេល​នេះ កម្មករ​ទៅ​ចាក់សោ​ ដើម្បី​យក​រថយន្ត​ដឹក​អី​វាន់​នៅ​ក្នុងផ្ទះ​ ដែល​គាត់​ជួល​ស្នាក់​នៅ​បាន​ធុំក្លិន​ស្អុយ​ចម្លែក​ក៏​នាំ​គ្នា​ដើរ​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​គាត់​ចង.ក​សម្លាប់​ខ្លួន​ស្លាប់ ​រហូត​ហើម​ស្អុយ​ទៅ​ហើយ​នៅ​ជាន់​ទី​២ ។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​ជាន់​ទី​២​ផ្ទះ​ជួល​លេខ​៦០៧A ផ្លូវ​លេខ​៦៨K ភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ជនជាតិ​កូរ៉េ​រូប​នេះ​ឈ្មោះ Kor Juអាយុ​៤៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ Li Fuzi ជនជាតិ​ចិន អាយុ​៣៨​ឆ្នាំ ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ច្រើនគួរសម ។ ប្តី​ប្រពន្ធ​នេះ ជា​ថៅកែ​សិប្បកម្ម​កាត់ដេរ​យីហោ «JU LI គឺ​យកឈ្មោះ​ប្ដី​ប្រពន្ធពួក​គាត់​ដាក់​តែ​ម្ដង ។ ពួក​គាត់​បាន​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​កាលពី​ថ្ងៃ​ទី​១​ខែមករា ឆ្នាំ​២០១៨ ក្នុង​១​ខែ​តម្លៃ​៤០០​ដុល្លារ ហើយ​តាម​កុងត្រា​គឺ​ជួល​រយៈពេល​ត្រឹម​១​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្មករ​បាន​ឲ្យ​នគរបាលដឹង​ថា ផ្ទះ​ជួល​ដែល​ថៅកែ​ស្នាក់​នៅ​និង​សិប្បកម្ម​ស្ថិត​នៅ​ជិត​គ្នា​នោះ​ដែរ ហើយ​បន្ទាប់​ពី​ស្នាក់នៅ​ធ្វើការ​នៅ​ក្នុងផ្ទះ​ជួល​នេះ​បាន​មួយ​រយៈ​ប៉ុណ្ណោះ ប្រពន្ធរបស់​ថៅកែ​បាន​ធ្លាក់ខ្លួន​ឈឺ​ជាទម្ងន់ ។ ពេល​នោះ គាត់​បាន​យកប្រពន្ធ​ទៅ​ព្យាបាលជំងឺ​ឯ​ប្រទេស​ចិន ប៉ុន្តែ​មិន​បានជា​សះ​ស្បើយឡើយ គឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​មាន​សភាពធ្ងន់​ទៅ​ៗ ហើយ​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨
ប្រពន្ធ​គាត់​ក៏​បាន​ស្លាប់​ទៅ ។ បន្ទាប់​មក គាត់​បាន​បញ្ចុះសព​នៅ​ឯ​ប្រទេស​ចិន​រួចរាល់ ទើប​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ចាប់តាំងពី​ពេល​នោះមក​ថៅកែ​រូប​នេះ​ហាក់​ខូចចិត្ត​ខ្លាំង​ណាស់ គាត់ ផឹក​ស្រវឹង​រាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះ គាត់​បានប្រើ​ចុងភៅ​ឲ្យ​ទិញ​ខ្សែ​ ដើម្បី​យក​ទៅ​ចង.ក​សម្លាប់​ខ្លួន​ថែម​ទៀត​ផង ។ ប៉ុន្តែ​ពេល​នោះ កម្មករ​និង​បុគ្គលិក​បម្រើ​ការងារ​នៅ​ទីនោះ​ដឹង​ទាន់ បាន​យក​ខ្សែ​ទៅ​បោះចោល ហើយ​សួរនាំ​ពី​មូល​ហេតុ​ចង់​សម្លាប់​ខ្លួន តែ​គាត់​និយាយ​ថា ​ទិញ​ខ្សែ​មក​ដើម្បី​ចង​ហាល​ខោអាវ​តែ​ប៉ុណ្ណោះ ។ ខណៈនោះ​ដែរ ថៅកែ​បាន​ផ្ដាំផ្ញើ​ពួក​គេ​ថា «​នៅថ្ងៃ​ណាមួយ​ដែល​គាត់​ស្លាប់ សូម​ជួយ​យក​សព​ទៅ​បញ្ចុះ​ក្បែរ​សព​ប្រពន្ធ​របស់​គាត់​ផង ព្រោះ​គាត់​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ណាស់​» ។

មន្ត្រី​នគរបាល​និយាយ​ថា តាម​ការ​សន្និដ្ឋាន​បុរស​កូរ៉េ​រូប​នេះ បាន​ចងក​សម្លាប់​ខ្លួន​តាំងពី​ថ្ងៃទី​២៧ ខែកក្កដា​ម្ល៉េះ គឺ​មាន​រយៈពេល​៤​ថ្ងៃ​មក​ហើយ ព្រោះ​សព​ហើម​ស្អុយរលួយ​មើល​សឹង​លែង​ស្គាល់ ។ ក្រោយ​ពេល​មាន​ការ​ភ្ញាក់ផ្អើល កម្លាំង​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​កោសល្យ​វិច័យ ហើយ​​ខាង​មន្ត្រី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​តាមដាន​រឿង​នេះ​ដែរ ៕​

អត្ថបទសរសេរ ដោយ