ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ៍​ញ័រ​ទ្រូង​កុំ​អាល​ទៅ​ពេទ្យ សាកល្បង​វិធី​ទាំងនេះ​សិន

5 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​លោត​ខុសធម្មតា​ដែរ​ទេ ? បញ្ហា​មួយ​នេះ​អាច​កើត​ឡើង​យូរ​បំផុត​ពីរ​បី​វិនាទី ឬ​មួយ​ម៉ោង​ក៏​មាន​ដែរ ។ វា​មាន​កត្តា​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ញ័រ​ដើមទ្រូង​បែប​នេះ ដូច​ជា កត្តា​ជីវសាស្ត្រ ឬ​ជំងឺ​អ៊័​រ​ម៉ូ​ន…

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា បេះដូង​លោត​ខុសធម្មតា​ដែរ​ទេ ? បញ្ហា​មួយ​នេះ​អាច​កើត​ឡើង​យូរ​បំផុត​ពីរ​បី​វិនាទី ឬ​មួយ​ម៉ោង​ក៏​មាន​ដែរ ។ វា​មាន​កត្តា​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ញ័រ​ដើមទ្រូង​បែប​នេះ ដូច​ជា កត្តា​ជីវសាស្ត្រ ឬ​ជំងឺ​អ៊័​រ​ម៉ូ​ន បញ្ហា​ចិត្តសាស្ត្រ ឬ​កត្តា​បរិ​ដ្ឋា​ន​ជុំវិញ​ខ្លួន ។ បើសិនជា​អ្នកមាន​បញ្ហា​ញ័រ​ដើមទ្រូង​ជា​ទៀងទាត់ វា​អាច​ជា​ប្រភព​ដែល​សាំ​ចិត្ត​មួយ និង​ភ័យ​ខ្លាច​ហើយ ប៉ុន្តែ​អ្នក​អាច​បង្ការ​បញ្ហា​នេះ​កុំ​ឲ្យ​កាន់តែ​ធ្ងន់​បាន​ជាមួយនឹង​ការ​ព្យាបាល​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ​៖

១-ធ្វើ​ក្អក ៖ បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​ញ័រ​ដើមទ្រូង ចូរ​ព្យាយាម​ធ្វើ​ក្អក​ខ្លាំង​រយៈ​ពេល​ច្រើន​នាទី ព្រោះ​វា​អាច​សម្រួល​ដល់​ការ​ញ័រ​ដើម​ទ្រុង​បាន ។ នៅ​ពេល​ក្អក វា​នឹង​ដាក់​សម្ពាធ​ទៅ​ក្នុង​ដើមទ្រូង​ដែល​អាច​បង្ខំ​ឲ្យ​បេះដូង​វិល​មក​លោត​ធម្មតា​វិញ ។

២-ញ៉ាំ​ទឹក​ត្រជាក់ ៖ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​សម្រួល​ដល់​ចង្វាក់បេះដូង​វិល​មក​ធម្មតា​​វិញ ​គឺញ៉ាំ​ទឹក​ត្រជាក់ ។ វា​អាច​ត្រង់​ថា ការ​ញ័រ​ដើមទ្រូង​បង្ក​ឡើង​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក ដូច្នេះ​ត្រឹម​ទឹក​ត្រជាក់​មួយ​កែវ​គឺ​អាច​ជួយ​បាន​ហើយ ។ ហេតុផល​មួយទៀត​ដែល​ត្រូវការ​ញ៉ាំ​ទឹក​ត្រជាក់ គឺថា​វា​អាច​ជួយ​បន្ថយ​ការ​ថប់​អារម្មណ៍ ដូច្នេះ​បេះដូង​នឹង​លោត​ធម្មតា​វិញ​ដែរ ។

៣-បង្កើន​ការ​ញ៉ាំ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ៖ ហេតុផល​ទៅ​រួច​មួយ​ដែល​ដែល​ធ្វើ​ឲ្យ​ញ័រ​ដើមទ្រូង​កើតឡើង​នោះ​គឺ ក្នុង​ឈាម​កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ។ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​ជា​អ្នក​ជំរុញ​ដល់​បេះដូង និង​ប្រព័ន្ធ​សរសៃប្រសាទ​ទាំងមូល​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព ។ អាហារ​សម្បូរ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​មាន​ដូច​ជា ស្ពៃ​ស្ពី​ណា​ច ។ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម​បាន​ដែរ ។

៤-សម្បក​ឈើអែម ៖ នៅ​ពេល​និយាយ​ដល់​ការ​ព្យាបាល​ដោយ​ខ្លួនឯង​សម្រាប់​ការ​ញ័រ​ដើមទ្រូង អ្នក​ប្រហែលជា​ចង់​ប្រើ​សម្បក​ឈើអែម​ហើយ ។ អ្វី​ដែល​អស្ចារ្យ​ចំពោះ​របស់​នេះ​គឺថា វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ការពារ​ជា​ច្រើន ដែល​ល្អ​ចំពោះ​សុខភាព ។ ត្រឹមតែ​ម្សៅ​សម្បក​ឈើអែម​មួយ​ស្លាបព្រា លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​មួយ​កែវ ហើយ​ផឹក​គឺ​ល្អ​ហើយ ។ វា​នឹង​ជួយ​ឲ្យ​បេះដូង​លោត​មក​ធម្មតា​វិញ ។

៥-ដកដង្ហើម ជ្រៅ​ៗ ៖ អ្នក​ក៏​អាច​ដោះស្រាយ​ការ​ញ័រ​ដើមទ្រូង​តាម​រយៈ​ការ​ដកដង្ហើម ជ្រៅ​ៗ​​ដែរ ។ ការ​សិក្សា​អំពី​របៀប​គ្រប់គ្រង​ការ​ដកដង្ហើម​អាច​ជួយ​បន្ថយ​អារម្មណ៍​ថប់​អារម្មណ៍ និង​ការ​ឈឺចាប់​ដែល​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​វិល​មក​ធម្មតា​វិញ ។ ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​អ្នក​គួរតែ​ដកដង្ហើម ជ្រៅ​ៗ​គឺថា វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​ធូរស្រាល ដូច្នេះ​វា​នឹង​ផ្តល់​អុក​ស៊ី​សែន​គ្រប់គ្រាន់​ទៅ​ខួរក្បាល ។ ចូរ​រក​កន្លែង​ស្ងាត់​មួយ ហើយ​ដកដង្ហើម​ចូល​តាម​ច្រមុះ​ឲ្យ​ជ្រៅ ហើយ​ចេញ​វិញ​តាម​មាត់ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ