ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សញ្ញា​ទាំងនេះ​សង្ស័យ​ជាងគេ​ គឺ​កង្វះ​វីតាមីន ​B12

5 ឆ្នាំ មុន

ការ​កង្វះ​វីតាមីន B12 អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ ដោយសារ​តែ​វា​ត្រូវការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម សរសៃប្រសាទ DNA និង​មុខងារ​រាង​កាយ​ជា​ច្រើន ផ្សេង​ៗ​ទៀត ។ ក្រៅពី​អាយុ…

ការ​កង្វះ​វីតាមីន B12 អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ ដោយសារ​តែ​វា​ត្រូវការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម សរសៃប្រសាទ DNA និង​មុខងារ​រាង​កាយ​ជា​ច្រើន ផ្សេង​ៗ​ទៀត ។ ក្រៅពី​អាយុ មាន​កត្តា​ច្រើន​ណាស់​ដូច​ជា ការ​ប្រើប្រាស់​ថ្នាំ និង​ញ៉ាំ​សាច់​តិច​សុទ្ធតែ​អាច​នាំ​ឲ្យ​កង្វះ​វីតាមីន B12 បាន​ទាំងអស់ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​កង្វះ​វីតាមីន B12 អាច​បង្ក​ជា​រោគ​សញ្ញា​របស់​វា ភ្លាម​ៗ​ដើម្បី​ប្រាប់​អ្នក​ឲ្យ​ដឹង​ដូច​ជា​ ៖

១-វិលមុខ ៖ ការ​វិលមុខ​ច្រើន​ដង​គឺជា​អាការ​ញឹកញាប់​មួយ​នៃ​ការ​កង្វះ​វីតាមីន B12 ។ ជា​ធម្មតា យើង​អាច​មាន​អារម្មណ៍​ធី​ង​ធោ​ង​ខ្លះ​នៅ​ពេល​ងើបឈរ​ភ្លាម​ក្រោយ​ពី​អង្គុយ​រយៈ​ពេល​យូរ ប៉ុន្តែ​ជាមួយនឹង​ការ​ចាស់​របស់​អាយុ ការ​វិលមុខ​ជាប់​អាច​ជា​បញ្ហា​ដ៏​សំខាន់​មួយ​ដែល​បញ្ជាក់​ថា ជា​សញ្ញា​របស់​ការ​កង្វះ​វីតាមីន B12 ។

២-អារម្មណ៍​ឈឺ ឆៀប​ៗ និង​ដូច​ម្ជុ​រ​ចាក់ ​៖ ការ​ដែល​មាន​អារម្មណ៍​បែប​នេះ​គឺ​នៅ​ពេល​ដែល​​មានការ​សង្កត់​នៅ​កន្លែង​ណាមួយ​រយៈពេល​យូរ ប៉ុន្តែ​បើសិនជា​អ្នកមាន​អារម្មណ៍​បែប​នេះ​ដោយ​មិន​មានការ​សង្កត់​ទេ នោះ​អ្នក​ប្រហែលជា​មាន​ជំងឺ​កង្វះ​វីតាមីន B12 ហើយ ។ ការ​ស្ពឹក និង​មាន​អារម្មណ៍ ឆក់​ៗ​ក៏​ជា​សញ្ញា​ញឹកញាប់​របស់​វា​ទៅ ។ អារម្មណ៍​មិន​ស្រួល​នេះ​បណ្តាល​មក​ពី​ការ​ខូច​សរសៃប្រសាទ​ដោយសារ​តែ​ការ​កង្វះ​អុក​ស៊ី​សែន​ក្នុង​កោសិកា ។

៣-ស្លេកស្លាំង ៖ វីតាមីន B12 ជួយ​យ៉ាងច្រើន​ក្នុង​ការ​បង្កើត​កោសិកា​គ្រាប់​ឈាមក្រហម ហើយ​ការ​កង្វះ​វីតាមីន​នេះ​ក៏​នាំ​ឲ្យ​កង្វះ​កោសិកា​គ្រាប់​ឈាមក្រហម​ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្លេកស្លាំង​បាន​ដែរ ។

៤-ភ្លេចភ្លាំង ៖ អ្នកដឹង​ហើយ​ថា អារម្មណ៍​ចម្លែក​មួយ​ដែល​កើតឡើង​នៅ​ពេល​អ្នក​និយាយ​​ជាមួយ​នរណា​ម្នាក់​ក្នុង​ទូរស័ព្ទ និង​ភ្លេច​ថា អ្នក​ទុក​ទូរស័ព្ទ​នៅឯណា​នោះ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ប៉ុន្តែ​វា​អាច​ជា​រឿង​ប្រកាស​អាសន្ន​មួយ​នៅ​ពេល​ដែល​អ្នក​ទុក​សោ​នៅ​ក្នុង​ទូរ​ទឹកកក ឬ​ភ្លេចឈ្មោះ​មិត្ត​ស្និទ្ធស្នាល ។ បើសិនជា​រឿង​នេះ​កើតឡើង​ញឹកញាប់ កុំ​ច្រឡំ​ថា​វា​គឺជា​សញ្ញា ភ្លាម​ៗ​មួយ​នៃ​ជំងឺ​ភ្លេចភ្លាំង តែ​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​កង្វះ​វីតាមីន B12 វិញ ។

៥-អស់កម្លាំង ឬ​ងងុយគេង​ជាប់ ៖ តើ​អ្នកចេះ​តែ​ងងុយ​គេ​នៅ​ពេល​រសៀល​ទៀងទេ ក្រោយ​​ពី​គេង​បាន ៨​ម៉ោង​នៅ​ពេល​យប់​រួច? បើសិនជា​អ្នក​កំពុង​តែ​អស់កម្លាំង​រ៉ាំរ៉ៃ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​កង្វះ​វីតាមីន B12 ហើយ ។ ដោយសារ​តែ​មិនសូវ​មាន​គ្រាប់​ឈាមក្រហម​ក្នុង​ឈាម កោសិកា​នឹង​ពិបាក​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ដែល​ជា​ហេតុ​នាំ​ឲ្យ​អស់កម្លាំង ។

៦-ខ្សោយ​សាច់ដុំ ៖ ដែល​អ្នក​កំពុង​តែ​នឿយហត់​លើ​ការ​កាន់កា​តាប​ទិញ​ឥ​វ៉ា​ន់ ឬ​បោក​អ៊ុត​ដែរ​ទេ? ជា​ធម្មតា ស្ត្រី​ច្រើន​តែ​មិនសូវ​ខ្វល់​អំពី​អាការ​នេះ​ទេ ដោយសារ​តែ​ពួក​គេ​រស់នៅ​ក្នុង​ជីវិត​ដែល​មរ​មា​ញឹក​ស្រាប់ ។ យ៉ាងណាមិញ បើសិនជា​បញ្ហា​នៃ​ការ​ខ្សោយ​បែប​នេះ​កើតឡើង​ញឹកញាប់ វា​គួរតែ​ដល់​ពេល​ពិនិត្យ​រក​មើល​ចំនួន​វីតាមីន B12 ក្នុង​ឈាម​ហើយ ។

៧-ភ្នែក ៖ ខ្លាច​ពន្លឺ ព្រឹល​ភ្នែក ឬ​ភ្នែក​មើលឃើញ​ពីរ​ៗ​គឺជា​បញ្ហា​ភ្នែក​ដែល​កើត​មាន​ជា​ញឹក​ញ៉ាប់ លើ​អ្នក​ដែល​កង្វះ​វីតាមីន B12 ។ ករណី​បែប​នេះ​វា​ប្រហែល​នាំ​ឲ្យ​ខូច​សរសៃ​ប្រសាទ​ភ្នែក​ទៀត​ផង​។ ដូច្នេះ​បើសិនជា​អ្នករក​ឃើញ​ថា​មាន​រោគ​សញ្ញា​ទាំងនេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ពិនិត្យ​រក​ការ​កង្វះ​វីតាមីន B12 ទៅ​ស្រង់​ពី​គេហទំព័រ​សុខ​ភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ