ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​សរសើរ​គឺជា​មាត់ជ្រោះ​លាមក​ដ៏​រអិល​បំផុត

5 ឆ្នាំ មុន

បុគ្គល​លិចលង់​ផុងខ្លួន​ក្នុង​ពាក្យ​សរសើរ ភ្លេច​អស់​គំនរ​បុណ្យ​កុសល​ច្រើន​ណាស់ គឺ​កុសល​គ្រប់​កាល​ទាំង​បីគឺ មុន​ធ្វើ កំពុង​ធ្វើ និង​ធ្វើ​រួច​ហើយ ទាំង​ការ​តាំងចិត្ត​ក៏​មិន​បាន​ចុះ​ស៊ប់​នៅ​ក្នុង​បុណ្យ​កុសល​ពិតប្រាកដ​ទៀត​ផង វា​មិន​ត្រឹមតែ​ជា​មេរោគ​បំផ្លាញ​សុខភាព​ផ្លូវចិត្ត​ទាញ​ទម្លាក់​បុណ្យ​កុសល​ប៉ុណ្ណឹង​ទេ ថែម​ទាំង​នាំ​ឲ្យ​មនុស្សលោក​​ជួយ​ខ្លួនឯង​មិន​រួច​ចាក​អំពី​រណ្តៅ​លាមក​គឺ​អំពើ​ទុច្ចរិត​ទៀត​ផង ព្រោះតែ​​វង្វេង​នឹង​ពាក្យ​សរសើរ​នេះ…

បុគ្គល​លិចលង់​ផុងខ្លួន​ក្នុង​ពាក្យ​សរសើរ ភ្លេច​អស់​គំនរ​បុណ្យ​កុសល​ច្រើន​ណាស់ គឺ​កុសល​គ្រប់​កាល​ទាំង​បីគឺ មុន​ធ្វើ កំពុង​ធ្វើ និង​ធ្វើ​រួច​ហើយ ទាំង​ការ​តាំងចិត្ត​ក៏​មិន​បាន​ចុះ​ស៊ប់​នៅ​ក្នុង​បុណ្យ​កុសល​ពិតប្រាកដ​ទៀត​ផង វា​មិន​ត្រឹមតែ​ជា​មេរោគ​បំផ្លាញ​សុខភាព​ផ្លូវចិត្ត​ទាញ​ទម្លាក់​បុណ្យ​កុសល​ប៉ុណ្ណឹង​ទេ ថែម​ទាំង​នាំ​ឲ្យ​មនុស្សលោក​​ជួយ​ខ្លួនឯង​មិន​រួច​ចាក​អំពី​រណ្តៅ​លាមក​គឺ​អំពើ​ទុច្ចរិត​ទៀត​ផង ព្រោះតែ​​វង្វេង​នឹង​ពាក្យ​សរសើរ​នេះ ។

ភិក្ខុ​ត្រូវ​ទោស​បារាជិក​ហើយ នៅ​តែ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​លោកសង្ឃ​បន្ត​ទៀត ព្រោះតែ​ខ្លាច​បាត់បង់​នូវ​ពាក្យ​សរសើរ និង​កិត្តិយស​ជាដើម បុគ្គល​ប្រភេទ​នេះ​មាន​បាបកម្ម​ធ្ងន់ធ្ងរ​ណាស់ លុះ​បែកធ្លាយ​រាង​កាយ​ទៅ​នឹង​ទៅ​កាន់​អបាយភូមិ​មិន​ខាន​។

ទោះជា​មានទោស​តាម​ផ្លូវ​វិន័យ​ធ្ងន់​ដល់​ម្ល៉ឹង​ហើយ​ក៏​ដោយ តែ​បុគ្គល​នៅ​តែ​មិន​លះបង់​ក៏​ដោយសារ​មួយ​ចំណែក​ធំ​ព្រោះ​ចង់បាន​មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និង​ពាក្យ​សរសើរ​នេះឯង ក៏​អន្ទង​ចិត្ត​អ្នកបួស​ក្លែងភេទ​នោះ​ហ៊ាន​ប្រព្រឹត្ត​អំពើអាក្រក់​ផ្សេង​ៗ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​មិន​គិត​ពី​អនាគតជាតិ​ឡើយ ។

ព្រោះហេតុនោះ​បានជា​អ្នកប្រាជ្ញ​ពោល​ថា ពាក្យ​សរសើរ​គឺជា​មាត់ជ្រោះ​ដ៏​រអិល​បំផុត វា​ងាយ​នឹង​នាំ​ឲ្យ​របូត​ជើង​ធ្លាក់​បាក់​ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ប្រមាទ​។ ព្រោះហេតុនោះ ទើប​យើង​ត្រូវ​ប្រយ័ត្ន​ឲ្យ​ណាស់​ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម សរសើរ​យើង​រឿយ​ៗ​នៅ​ចំពោះ​មុខ​សាមីខ្លួន និង​មុខ​មហាជន ។