ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ទៅ​ជា​ចឹ​ង​ទៅ​វិញ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោកជាំ បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ព្យាយាម​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ក៏​ជ្រុល​ទៅ​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គល់​ស្ពាន​អាកាស​៧​មក​រា ផ្នែក​ខាងលិច​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ដឹក​ភ្ញៀវ​ប្រុស​ស្រី​បួន​ប្រាំ​នាក់​ទៀត​រួម​ដំណើរ​ពីក្រោយ ទើបតែ​ដឹក​ភ្ញៀវ​ចេញ​ម្តុំ​ស្ថានីយ​រថភ្លើង​ភ្នំពេញ​បំណង​ដឹក​ទៅ​ម្តុំ​ពោធិ៍​តុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ស បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​មក​ពីក្រោយ ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​បើក​ជែង​ខាងស្តាំ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក រួច​ក៏​ជ្រុល​ទៅ​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ទៅ​បុក និង​ស្លាក​គណបក្ស​ប្រជាជន​មួយ​ដើម​នៅ​លើ​ខឿន​តាម​ចិញ្ចើម​ផ្លូវ​បង្ក​ឲ្យ​វៀច​ទ្រេត​និង​បណ្តាល​ឲ្យ​ភ្ញៀវ​ប្រុស​ស្រី​ចំនួន​បួន​នាក់​រង​របួសស្រាល ។

ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត​កាង​ខាង​មុខ​បន្តិចបន្តួច ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​ប្រកែក​ថា រថយន្ត​របស់​ខ្លួន​មិន​បាន​បើក​កៀរ​នោះ​ទេ គឺ​រ៉ឺ​ម៉ក​ម៉ូតូ​បើក​ទៅ​ធ្លាក់​ជង្ហុក​ក្រឡាប់​ដោយ​ខ្លួនឯង​នោះ​ទេ​។ បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ ហើយ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគររាជ​ធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ