ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿននោះលឿនពន្លះពេញទំហឹង ម៉ូតូក៏ខ្ទេច មនុស្សក៏ស្លា.ប់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​លេខ​៦៩​អា មុខ​ឡឥដ្ឋ​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆុ​ន សុ​ផា​ន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដែល​រង​របួសធ្ងន់​ឈ្មោះ រ៉ូ ង៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវជា​បងប្អូន​ជីដូនមួយនឹងគ្នា​ និង​រស់នៅ​ភូមិ​ពោធិ៍​រាង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​ជន​រង​គ្រោះ​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១N-៣៥៤៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៩​អា ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក (​អ្នក​ដែល​គេ​ឃើញ​សង្ស័យ​ជា​រថយន្ត​ធុន​ទួរី​ស​កូរ៉េ​) បាន​បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត បាន​បុក​ម៉ូតូ​ខាងលើ​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​ជិះ​ពីក្រោយ​ម្នាក់​បាន​រង​របួសធ្ងន់ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ គេ​ឃើញ​មាន​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​មង្គល​បូ​រី បាន​ចុះ​មក​ពិនិត្យ​វាស់វែង​ភ្លាម​ៗ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មណ្ឌល​សុខភាព​ឃុំ​អូរ​ប្រាសាទ​មក​ដឹក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​យក​ទៅ​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទី​ពេទ្យ​មិត្តភាពកម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ។ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន
​នគរបាល​ស្រុក​មង្គល​បូ​រី និង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ដែល​បើក​គេចខ្លួន​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ