ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ​ស្រា​បៀរ​កម្ពុជា​ដឹក​ដៃ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្ត​នៅ​អឺរ៉ុប​រយៈពេល​៨​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​រា​ធានី​ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា ចំណាយ​ប្រាក់​ជាង​១​លាន​៣​សែន​ដុល្លារ ដើម្បី​រៀប​ចំ ដំណើរ​កម្សាន្ត​ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​អតិថិជន​ឆ្នើម​១៦០០​នាក់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៨ ដើម្បី​អបអរ​សាទរភាព​ជោគជ័យ​របស់​ពួក​គេ​ជាមួយ​ស្រា​បៀរ​កម្ពុជា​។ ក្នុង​នោះ​ផង​ដែរ…

រាជ​រា​ធានី​ភ្នំពេញ ៖ ស្រា​បៀរ​កម្ពុជា ចំណាយ​ប្រាក់​ជាង​១​លាន​៣​សែន​ដុល្លារ ដើម្បី​រៀប​ចំ ដំណើរ​កម្សាន្ត​ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​អតិថិជន​ឆ្នើម​១៦០០​នាក់​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៨ ដើម្បី​អបអរ​សាទរភាព​ជោគជ័យ​របស់​ពួក​គេ​ជាមួយ​ស្រា​បៀរ​កម្ពុជា​។

ក្នុង​នោះ​ផង​ដែរ ដំណើរ​កម្សាន្ត​ដ៏​គួរ​ឲ្យ​រំភើប​មួយ​នោះ គឺ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដែល​ជា​គោលដៅ​ទេសចរណ៍​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​ពិភព​លោក រួម​ទាំង​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ដំណើរ​កម្សាន្ត​រយៈពេល​៨​ថ្ងៃនេះ នឹង​នាំ​អ​ថិ​តិ​ជន​ឆ្នើម​របស់​ស្រា​បៀរ​កម្ពុជា​ទៅ​កាន់​ទីក្រុង​ដ៏​ស្រស់​ស្អាត​នានា​នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ជា​ពិសេស​ទី​ក្រុងប៉ារីស​ដ៏​ល្បីល្បាញ​នៃ​ប្រទេស​បារាំង​។

អតិថិជន​ឆ្នើម​ស្រា​បៀរ​កម្ពុជា ក៏​នឹង​មានឱកាស​ទៅ​ទស្សនា​ក្រុមហ៊ុន Krones AG ដែល​ជា​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​គ្រឿងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា​ដ៏​ល្បីល្បាញ​ក្នុង​សកល​លោក​ផង​ដែរ​។ រាល់​ការ​ចំណាយ​លើ​ដំណើរ​កម្សាន្ត​នេះ គឺ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​​ផលិត​ស្រា​បៀរ​កម្ពុជា​ជា​អ្នករ៉ាប់រង​ទាំងស្រុង​។

គោលបំណង​នៃ​ដំណើរ​កម្សាន្ត​ទៅ​អឺរ៉ុប​សម្រាប់​អតិ​ជន​ឆ្នើម​របស់​ស្រា​បៀរ​កម្ពុជា​នេះ គឺ​ដើម្បី​ជួយ​បំពេញ​ក្តី​ស្រ​ម៉ៃ​មួយ​ផ្នែក​របស់​ពួក​គេ ហើយ​ក៏​ដើម្បី​ចែកចាយ​បទ​ពិសោធន៍​ល្អ​ដែល​ពួក​គេ​ទទួល​បាន​ពី​ស្រា​បៀរ​កម្ពុជា​នេះ បន្ត​ដល់​ក្រុម​គ្រួសារ​បងប្អូន​របស់​ពួក​គេ​រួម​ជាមួយ​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ហើយ​ដំណើរ​កម្សាន្ត​បន្ទាប់​អាច​ជា​លោក​អ្នក ដែល​ជា​អតិថិជន​ស្រា​បៀរ​កម្ពុជា​ផង​ដែរ​។

ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស វិនិយោគ​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​១០០% ផលិត​នូវ​ស្រា​បៀរ​កម្ពុជា ស្រា​បៀរ​ស្តោ​ត Barrley Black ស្រា​បៀរ​គូ​ដូ (Kudo) ទឹកក្រូច អាយ​ស៍ (IZE) ទឹក​ផ្លែ​ឈើ​ជូ​ប (Joop) ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក (Wurkz) និង​ទឹក​សុទ្ធ​កម្ពុជា (Cambodia Water)​។ ហើយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ជីប ម៉ុង ផង​ដែរ​។ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ