ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំរាំដឹងថា«ជាគ្រាប់បែកដែកកេះ»ព្រលឹងចុងសក់​​ក្នុង​ការិយាល័យបោះ​ឆ្នោត​

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​៤​នាក់ភ្លាម​ៗ ខណៈ​ពួក​គេ​យក​គ្រាប់បែក​ដៃ​ក្រឡា​ទៀប​មួយ​គ្រាប់​ចូល​ទៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​នៅ​ក្នុង​ខេត្តព្រះវិហារ កាលពី​ល្ងាចថ្ងៃ​ទី​២៧ ខែកក្កដា ។ បើ​តាម​សមត្ថកិច្ច ករណី​នេះ​បាន​កើតឡើង​នៅ​ការិយាល័យ​បោះ​ឆ្នោត​លេខ០៣១៧ ស្ថិត​ក្នុង​សាលារៀន​ចំរើន​ផល…

ខេត្តព្រះវិហារ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​៤​នាក់ភ្លាម​ៗ ខណៈ​ពួក​គេ​យក​គ្រាប់បែក​ដៃ​ក្រឡា​ទៀប​មួយ​គ្រាប់​ចូល​ទៅ​ការិយាល័យ​បោះ​ឆ្នោត​មួយ​នៅ​ក្នុង​ខេត្តព្រះវិហារ កាលពី​ល្ងាចថ្ងៃ​ទី​២៧ ខែកក្កដា ។ បើ​តាម​សមត្ថកិច្ច ករណី​នេះ​បាន​កើតឡើង​នៅ​ការិយាល័យ​បោះ​ឆ្នោត​លេខ០៣១៧ ស្ថិត​ក្នុង​សាលារៀន​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ។

ទោះបីជា​បែប​ណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​បានឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​ករណី​ធ្ងន់ធ្ងរ​ប៉ះពាល់​ដំណើរការ​បោះ​ឆ្នោត​នោះ​ទេ ព្រោះ​ក្រោយ​ពី​ការ​ឃាត់ខ្លួន​ទើប​ដឹង​ថា គ្រាប់​បែក​ដែល​ពួក​គេ​ប្រើ​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​នោះ ជា​គ្រាប់បែក​ដែកកេះ​ទេ មិនមែន​ជា​គ្រាប់បែក​ពិត​ឡើយ ។ ឆែក​ឃើញ​ពេល​យប់​ទម្រាំ​ដឹង​ថា វា​ជា​គ្រាប់បែក​ដែកកេះ គឺ​ភ័យ​ខ្លាច​មិន​តិច​ទេ ។ តាម​ប្រភព​ព័ត៌មាន​ថា ក្រោយ​ការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​៤​នាក់​ត្រូវ​បាន​ធ្វើការ​អប់រំ និង​ដោះ​លែង​វិញ​នៅ​យប់​ថ្ងៃ​ដដែល​នោះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច គឺ​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា មាន​យុវជន​៤​នាក់ បាន​យក​គ្រាប់បែកដៃ​មួយ​គ្រាប់​ចូល​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​លេខ​០៣១៧ ស្ថិត​នៅ​ក្នុង​សាលារៀន​ចំរើន​ផល ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សន្តិសុខការពារ​នៅ​ទីនោះ​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​នគរបាល​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​ក្រោយមក​ទើប​ដឹង​ថា នោះ​គឺជា​គ្រាប់បែក​ដែកកេះ ៕

អត្ថបទសរសេរ ដោយ