រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅមាត់ផ្លូវលំ ក្នុងបរិវេណវត្តទួលសុភាឃួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមនុស្សម្នាបានទៅចោមរោមមើលយ៉ាងកកកុញ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ មីនា ២០១១ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ ។
សពបុរសនេះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងតែចុះពិនិត្យ និងស្រាវជ្រាវរកសាច់ញាតិ…នៅក្បែរសពមានរទេះដឹកអេតចាយមួយ បញ្ជាក់ថា សពបុរសនេះគឺជាអ្នកដើររើសអេតចាយ ឬទិញ-លក់អេតចាយតាមផ្ទះ…សពបុរសនោះត្រូវគេវាយដោយវត្ថុរឹងតាំងតែពីយប់ម៉្លេះ បណ្តាលឱ្យបែកក្បាល បែកមុខ បែកមាត់ និងស្នាមជាំលើរាងកាយ ៕
ចែករំលែកព័តមាននេះ