ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្សារមួយគូជិតដល់ផ្ទះហើយ ស្រាប់តែ​ប្រុស​ស្រីមួយក្រុម​ធ្វើ​សកម្មភាពបាន​សម្រេច​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​បំណង​ចូល​ផ្ទះ ពេល​ជិះ​ជិត​ដល់​ផ្ទះ​ហើយ​ក៏​ត្រូវ​ក្រុម​ចោរ​ប្រុស​ស្រី​មួយ​ក្រុម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​វ័យក្មេង​មួយគូ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​បំណង​ចូល​ផ្ទះ ពេល​ជិះ​ជិត​ដល់​ផ្ទះ​ហើយ​ក៏​ត្រូវ​ក្រុម​ចោរ​ប្រុស​ស្រី​មួយ​ក្រុម​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង់ត៍ តាម​បណ្តោយ​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ឈ្មោះ សាន់ ទិ​ត្យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​ផ្សារ​ទំនើប ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ។

ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​សង្សារ​របស់​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ស៊េរី​ឆ្នាំ​២០១៤​ឡើង​ស៊េរីឆ្នាំ​​២០១៨ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FA-៤៩១៧ ទើបតែ​ជិះ​ចេញ​មក​ពី​ផ្ទះ​របស់​សង្សារ​នៅ​ម្តុំ​កាំ​កូ​ស៊ី​ធី គោលបំណង​ដឹក​សង្សារ​ទៅ​លេង​បន្ទប់​ជួល​របស់​ខ្លួន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​។ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​ជា​ផ្លូវ​មាន​សភាព​ស្ងាត់​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ជិះ​ម៉ូតូ​៦​ទៅ​៧​គ្រឿង​មិន​ចាំ​ម៉ាក​ជិះ​មក​ពីក្រោយ​។ រួច​ក៏​ធ្វើ​សកម្មភាព​យក​មួក​សុវត្ថិភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ក៏​ផ្តួល​ម៉ូតូ​រត់​យករួចខ្លួន ហើយ​ក្រុម​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព ភ្លាម​ៗ​នេះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ដែរ តែ​គ្មាន​នរណា​ចេញ​មក​មើល​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​ខ្លួន​យក​ត្រឡប់​មក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ