ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​យុវជន​​ហ្វេសប៊ុក​ផ្តល់​​ថវិកា​១​សែន​​រៀល​ដល់​ក្រុម​គ្រួសារ​​នាយ​ស៊ីត្រូ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​យុវជន​ហ្វេស​​ប៊ុក​បាន​ផ្តល់​​វិកា​​ចំនួន​១​សែន​​រៀល​ តាម​រយៈ​កោះ​​សន្តិ​ភាព​ដើម្បី​​ផ្តល់​ជូន​ក្រុម​គ្រួសាររបស់​តារា​កំប្លែង​​ជើង​ចាស់​នាយស៊ីត្រូ ដែលបានទទួល​មរណភាពកាល​ពីថ្ងៃទី២០ មីនា ២០១៣ នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ដោយសារ​ជំងឺថ្លើម​ក្នុង​អាយុ៦៨ឆ្នាំ។

ភរិយានាយ​ស៊ីត្រូ អ្នកស្រី កេន សុខា បានឲ្យដឹងថា ចាប់តាំងពី​ស្វាមីរបស់អ្នក​ស្រីបានទទួល​មរណភាពមក​អ្នកស្រីនៅមិន​ទាន់បាន​ទទួល​​អំណោយ​ណា​​មួយពីក្នុងរង្វង់​អ្នកសិល្បៈឡើយ ក្រៅពីអំណោយ​សប្បុរសជន​មួយចំនួន​នាពេល​នេះ។អ្នកស្រីបាន​បញ្ជាក់ថា កន្លង​ម​កមាន​ខាងសប្បុរសជន​មួយ​ក្រុម​ក៏​បាននាំយកថ​វិកាចំនួន៥០​ម៉ឺនរៀលមក​ជូនក្រុមគ្រួសា​រអ្នកស្រី​ផងដែរ បន្ទាប់​មកថវិកា​របស់​ក្រុម​យុវជន​ហ្វេសប៊ុកនេះ ចំណែក​ខាងផ្នែកសិល្បៈ​​វិញ គឺអ្នកស្រីនៅ​មិនទាន់បានទទួល​ពីខាងណា​មួយនៅ​ឡើយទេ៕