ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​បុរស​ម្នាក់​អណ្តែត​ទឹកសមុទ្រ អត់​ស្គាល​អត្តសញ្ញាណ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាល​វេលា​ម៉ោង​ប្រមាណ​ជិត​២​រសៀល នា​ថ្ងៃ​ទី​៣០ កក្កដា​នេះ មាន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកសមុទ្រ​នៅ​ត្រង់​ចំណុច​ឆ្នេរ​អូរ​ត្រេះ​១ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៦…

ខេត្ត​ព្រះ​សីហ​នុ ៖ កាល​វេលា​ម៉ោង​ប្រមាណ​ជិត​២​រសៀល នា​ថ្ងៃ​ទី​៣០ កក្កដា​នេះ មាន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកសមុទ្រ​នៅ​ត្រង់​ចំណុច​ឆ្នេរ​អូរ​ត្រេះ​១ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ​។ សាកសព​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់​បាន​កំណត់​ភិនភាគ​ជា​មនុស្ស​ប្រុស អាយុ​ចន្លោះ​ពី​២៥ ទៅ​៣០​ឆ្នាំ កម្ពស់​១.៦០​ម៉ែត្រ គ្មាន​អាវ ស្លៀក​ខោខ្លី​ត្រឹម​ជង្គង់​ពណ៌​ខ្មៅ លាយ​ឆ្នូត​ពណ៌​ស មាន​សភាព​ស្វិតជើង​ខាងឆ្វេង​។

តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ បាន​បញ្ជាក់​ថា សាកសព​គ្មាន​ស្លាកស្នាម​នៅ​លើ​ដងខ្លួន​ឡើយ ហើយ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​សមុទ្រ​ប្រា​ដក​មែន​។ ពេល​នេះ​សាកសព ត្រូវ​បាន កម្លាំង​ជំនាញ ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​មេ​ភូមិ យក​ទៅ​កប់​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ស្វែងរក​អត្តសញ្ញាណ និង​ផ្សព្វផ្សាយ​រក​ក្រុម​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ