ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​រួច​ប្រជាពលរដ្ឋ ត្រឡប់​ចូល​រាជធានី​ភ្នំ​​ពេញ​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន និង​ប្រកបដោយ​ភាព​យុត្តិធម៌​ត្រូវ​បាន​បញ្ចប់​នោះ​។ មក​ដល់​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន និង​ប្រកបដោយ​ភាព​យុត្តិធម៌​ត្រូវ​បាន​បញ្ចប់​នោះ​។ មក​ដល់​ត្រឹម​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ ខែកក្កដា មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករ បុគ្គលិក​ក្រុមហ៊ុន​នានា បាន​ចាក​ចេញពី​ស្រុក​កំណើត​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​។ ធ្វើ​ដំណើរ​សម្រុកចូល​មក​រាជធានី​ភ្នំពេញ ដើម្បី​ចូល​បម្រើ​ការងារ​តាម​ក្រសួង​មន្ទីរ រោងចក្រ​សហគ្រាស ក្រុមហ៊ុន សិប្បកម្ម ឬ​ការដ្ឋាន​សំណង់​រៀង​ៗ​ខ្លួន​។

តាម​ការ​សង្កេត​មើល​ជាក់ស្ដែង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ត្រង់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ មាន​រថយន្តឈ្នួល​ជា​ច្រើ​គ្រឿង​បាន​ដឹក​មនុស្ស​ត្រឡប់ មក​ពី​ស្រុក​កំណើត​។ អ្នក​ទាំងនោះ​៩០​ភាគរយ គឺជា​កម្មករ កសិករ ដែល​ជា​អ្នក​រស់នៅ​ក្នុង​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​ដូច​ជា​ខេត្តកំពង់ស្ពឺ តាកែវ កំពត កែប កណ្ដាល និង​ព្រះ​សីហ​នុ រួម​នឹង​ខេត្ត​ផ្សេង​ៗ​ទៀត​។ ក្រោយ​ពេល​ទៅ​ដល់​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ អ្នក​ទាំងនោះ​បាន​ចុះ​ពី​រថយន្តឈ្នួល រួច​បាន​ជិះ​ម៉ូតូឌុប ឬ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​បន្ត​ទៅ​កាន់​ទីកន្លែង​ផ្ទះ​ជួល​ដែល​ខ្លួន​ស្នាក់​បន្ត​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​អ្នកខ្លះ​ធ្វើ​ដំណើរ​តាម​យានយន្ត​ផ្ទាល់ខ្លួន​ដែល​ខ្លួន​មាន​រៀង​ៗ​ខ្លួន​ផង​ដែរ ហើយ​ពុំ​មាន​ភាព​អសន្តិសុខ​ណាមួយ​កើតឡើង​លើ​ពួក​គាត់​ឡើយ​។ កញ្ញា ចាន់ ឌី ហៅ​កា​កា ជា​កម្មការិនី​រោងចក្រ​មួយ​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្នាក់​នៅផ្ទះ​ជួល​ស្ថិត​នៅ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត​។ បាន​និយាយ​ថា កញ្ញា​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​តាំងពី​វេលា​ល្ងាច ថ្ងៃ​សុក្រ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ មក​ម្ល៉េះ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​បោះ​ឆ្នោត​។ ខណៈនោះ​គ្រាន់តែ​ដល់​ថ្ងៃ​ឈប់​សម្រាក​ភ្លាម នាង​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ភ្លាម ព្រោះ​ក្រៅពី​ការ​បោះ​ឆ្នោត នាង​បាន​នឹករលឹក​ដល់​ក្រុម​គ្រួសារ និង​ឪពុក​ម្ដាយ​ខ្លាំង​ណាស់​។

បន្ទាប់​មក​នាង​បាន​ចូលរួម​បោះ​ឆ្នោត​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​រួច​ហើយ មិនតែប៉ុណ្ណោះ​ការ​ឈប់​សម្រាក​៣​ថ្ងៃ​កន្លង​មកនេះ​ក្រៅពី​ការ​បោះ​ឆ្នោត​នាង​បាន​ជួបជុំ​សប្បាយ​រីករាយ​ជាមួយ​គ្រួសារ​ផង​ដែរ​។ ដោយឡែក​កញ្ញា ប្រាក់ សារូ ជា​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ម្ដុំ​ផ្សារ ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ បាន​និយាយ​ថា នាង​ក៏​ត្រូវ​បាន​ខាង​រោងចក្រ​ឲ្យ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​ដែរ នាង​បាន​ចាក​ចេញពីផ្ទះ​ជួល​ស្ថិត​នៅ​ក្បែរ​រោងចក្រ​នោះ​ដែរ ទៅ​កាន់​ស្រុក​កំណើត កាលពី​វេលា​ល្ងាច ថ្ងៃ​សុក្រ​ទី​២៧ ខែកក្កដា​នោះ​ដែរ​។

ដើម្បី​ទៅ​បោះ​ឆ្នោត​ផង និង​បាន​ជួបជុំ​គ្រួសារ​ផង ហើយ​នាង​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ដែល​នាង​ស្រឡាញ់​រួច​ហើយ ពេល​នេះ​បាន​ចាក​ចេញពី​ស្រុក កំណើត ទាំង​អាល័យ​មក​កាន់​ផ្ទះ​ជួល​វិញ​ដើម្បី​ត្រៀម​ចូល​ធ្វើ​ការងារ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨​នេះ រក​ប្រាក់​ឈ្នួល​ផ្គត់ផ្គង់​ជីវភាព​បន្ត​ទៀត​៕


https://youtu.be/D93jr8xsSV4

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ