ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រល័យ​ជីវិត​បុរស​ម្នាក់​តែ​មួយប៉ប្រិចភ្នែក

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយ​ភូមិ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ស្ថិត​នៅ​ភូមិ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។  ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជុំ ភា​រុន…

ខេត្តក្រចេះ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​នៅ​កណ្តាល​វាលស្រែ​ខាងក្រោយ​ភូមិ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ស្ថិត​នៅ​ភូមិ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។

 ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជុំ ភា​រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​​កើតហេតុ​លើ​។

ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ទៅ​បោះ​ឆ្នោត​នៅ​ក្នុងភូមិ និង​បាន​ទៅ​មើល​ទឹក​ស្រែ​នៅ​ខាងក្រោយ​ភូមិ​តែ​ម្នាក់ឯង ពេល​មេឃ​កំពុង​តែ​ភ្លៀង និង​មាន​ស​ន្ឋឹ​ក​ខ្យល់​រន្ទះ​យ៉ាង​ខ្លាំង​ទៀត​ផង​នោះ ហើយ​រ​ន្ទះ​​ក៏​បាន​បាញ់​ត្រូវ​ជន​រង​គ្រោះ​លាន់​កក្រើក​ដី​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ស្លាប់​នៅ​នឹង​កន្លែង​។

បច្ចុប្បន្ន សព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ