ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​តែ​ប្រយ័ត្ន​! វិទ្យុសកម្ម​ចេញពី​ស្មា​ត​ហ្វូ​ន​

5 ឆ្នាំ មុន

មនុស្ស​ចាស់​ក្នុងផ្ទះ​បាន​ព្រមាន​ដល់​កូនចៅ អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ខណៈ​មិន​ទាន់​មានការ​ស្រាវជ្រាវ​ការ​ធ្វើ​របកគំហើញ​ច្បាស់លាស់ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​រង​ផល​ប៉ះពាល់​ពី​វិទ្យុសកម្ម​ដែល​ចេញពី​ស្មា​ត​ហ្វូ​ន​ក្នុង​រយៈពេល​១​ឆ្នាំ គឺ​អាច​នឹង​ផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​យុវវ័យ ។ យោង​តាម​របាយការណ៍​ចេញផ្សាយ​ពី…

មនុស្ស​ចាស់​ក្នុងផ្ទះ​បាន​ព្រមាន​ដល់​កូនចៅ អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ខណៈ​មិន​ទាន់​មានការ​ស្រាវជ្រាវ​ការ​ធ្វើ​របកគំហើញ​ច្បាស់លាស់ ។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​រង​ផល​ប៉ះពាល់​ពី​វិទ្យុសកម្ម​ដែល​ចេញពី​ស្មា​ត​ហ្វូ​ន​ក្នុង​រយៈពេល​១​ឆ្នាំ គឺ​អាច​នឹង​ផល​ប៉ះពាល់​ដល់​ខួរក្បាល​របស់​យុវវ័យ ។

យោង​តាម​របាយការណ៍​ចេញផ្សាយ​ពី Environmental Health Perspectives ក្នុង​ប្រទេស​ស្វ៊ី​ស ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ទំនាក់ទំនង​រវាង​វិទ្យុសកម្ម​ស្មា​ត​ហ្វូ​ន និង​ការ​បាត់បង់​ភាព​ចង​ចាំ​រយៈពេល​ខ្លី​របស់​យុវវ័យ ។

យុវវ័យ​ប្រមាណ​៧០០​នាក់ ដែល​មាន​អាយុ​ចាប់ពី​១២​ទៅ​១៧​ឆ្នាំ បាន​ទទួល​រង​វិទ្យុ​សកម្ម Electromagnetic Field Radiations ដែល​ចេញពី​ស្មា​ត​ហ្វូ​ន​ពេល​កំពុងនិយាយ​ទូរស័ព្ទ ។

ការ​សិក្សា​នេះ​បាន​ប្រទះ​ឃើញ​លទ្ធផល​អវិជ្ជមាន នៅ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ធ្វើ​តេស​សិស្ស​ទាំងនេះ ប្រមាណ​១​ឆ្នាំ​ក្រោយមក ។ ទោះជា​យ៉ាងណា ខួរក្បាល​បាន​ទទួល​រង​ផល​ប៉ះពាល់​ពេល​ដាក់​ទូរស័ព្ទ​នៅ​ជិត​ក្បាល​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ ។ សកម្មភាព​ផ្សេង​ទៀត​ដូច​ជា ការ​លេង​ហ្គេ​ម ផ្ញើ​សារ ឬ​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត គឺ​មិន​ប៉ះពាល់​ដល់​ខួរក្បាល​ទេ ។

ប៉ុន្តែ​លោកស្រី Martin Roosli ប្រធាន​ផ្នែក​បរិស្ថាន​សាធារណៈ បាន​ព្រមាន​ថា ៖« ការ​សិក្សា​បន្ថែម គឺ​ពិតជា​ត្រូវការ​ណាស់​ដើម្បី​ដឹង​ថា តើ​មាន​កត្តា​ផ្សេង​ទៀត​ដែល​ប៉ះពាល់​ដល់​ការ​សិក្សា​នេះ​ដែរ​ឬទេ » ។

ការ​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ប្រើប្រាស់​អាច​កាត់​បន្ថយឥទ្ធិពល​វិទ្យុសកម្ម​នេះ​ដោយ​ប្រើ​កាស​ត្រចៀក ឬ​បើក Loudspeaker នៅ​ពេល​ពួក​គេ​និយាយ​ទូរស័ព្ទ ឬ​ដាក់​ទូរស័ព្ទ​នៅ​ជិត​ក្បាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ