គំនិត​ប្រកបដោយ​គ្រោះថ្នាក់​​ចំពោះ​រូបិយប័ណ្ណ


ទីក្រុង​ប៉េ​កាំ​ង ៖ ពាក្យ «​សង្គ្រាម​រូបិយប័ណ្ណ​» កំពុង​ត្រឡប់​មក​វិញ​ក្នុង​ភាព​ស្រពេច​ស្រពិល ហើយ​ក្លាយជា​បញ្ហា​ថ្មី​មួយ​លើ​ឆាក​អន្តរជាតិ ។ កាលពី​ស​ប្តា​ហ៍​មុន ប្រធានា​ធិបតី​​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ចោទប្រកាន់​ចិន​ជា​សាធារណៈ​ពី​ការ​ប្រើ​ល្បិច​ទម្លាក់​ប្រាក់​យន់​ចិន​ធ្លាក់​យ៉ាង​គំហុក ។ ទន្ទឹម​នឹង​នេះ លោក​ត្រាំ ក៏​បាន​រិះគន់​យ៉ាង​ខ្លាំង​លើ​សហភាព​អឺរ៉ុប​ថា កំពុង​តែ​ជំរុញ​ឲ្យ​តម្លៃ​នៃ​ប្រាក់​អឺ​រ៉ូ​ធ្លាក់​ចុះ​ផង​ដែរ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Global Times ។

ទោះ​យ៉ាងនេះ​ក្ដី រដ្ឋមន្ត្រី​រតនាគារ​សហរដ្ឋអាមេរិក លោក Steven Mnuchin បាន​និយាយ​​ក្នុង​អំឡុង​កិច្ចប្រជុំ​ក្រុម​ប្រទេស​ទាំង​២០ (G20) ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ទេសា​ភិបាល​ធនាគារកណ្តាល ក្នុង​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ (Buenos Aires) ប្រទេស​អា​ហ្ស​ង់​ទី​ន​ថា នៅ​ទីនោះ​គ្មាន​ឱកាស​នៃ​សង្គ្រាម​រូបិយប័ណ្ណ​ផ្ទុះ​ឡើង​ទេ ។

ចេញពី​សង្គ្រាម​ពាណិជ្ជកម្ម ទៅ​រក​សង្គ្រាម​រូបិយប័ណ្ណ និង​បន្ថែម​ភាព​វឹកវរ​ខ្លះ​ៗ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក ។

តើ​ប្រទេស​ណាខ្លះ​ប្រាកដ​ថា ខ្លួន​នឹង​លេចធ្លោ​ក្លាយជា​អ្នក​ឈ្នះ ?

សង្គម​ចិន​ទាំងមូល មិន​ចាប់អារម្មណ៍​ចំពោះ​ភាព​ស្ទុះ​លឿន​ឆ្ពោះទៅ​រក​គ្រោះថ្នាក់​នោះ​ទេ ។ ប្រទេស​ចិន​ផ្អែក​លើ​អភិបាលកិច្ច​របស់​ខ្លួន លើ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ភាព​មិន​ប្រាកដប្រជា ។ ភាព​មិន​ប្រាកដប្រជា​ធំ​បំផុត​ក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ គឺ «​ត្រាំ​» ។ ទ​ង្វើ​បន្ទាប់​របស់​សេត​វិមាន គឺ​ប្រហែលជា​អ្វី​ដែល​មិន​អាច​គ្រប់គ្រង​បាន​ស្ទើរ​ទាំងស្រុង។

សេត​វិមាន​កំពុង​គិត​រាល់ថ្ងៃ ដោយ​ស្រមើ ស្រមៃ​ថា រាល់​ប្រទេស​លើ​ពិភពលោក គឺ​មាន​ចេតនា​ប្រឆាំង​សហរដ្ឋអាមេរិក ។ សេត​វិមាន និង​វរជន​អា​មេ​រិ​ក​ខ្លះ​ៗ​សង្ស័យ​ថា ទីក្រុង​ប៉េ​កាំ​ង​មាន​ចេតនា​ទម្លាក់​តម្លៃ​ប្រាក់​យន់ (Yuan) ដើម្បី​ទូទាត់​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ពន្ធ​ដែល​ចេះ​តែ​កើនឡើង នៃ​ការ​នាំ​ចូល​ផលិតផល​ចិន​ចូល​សហរដ្ឋអាមេរិក ។

ការ​ទម្លាក់​ប្រាក់​យន់​(Yuan) នឹង​អនុគ្រោះ​ដល់​ការ​នាំ​ចូល​របស់​ចិន ក៏​ប៉ុន្តែ​ការ​ដាក់​សម្ពាធ​​លើ​ការ​ហូរ​ចេញ​ទុន​របស់​ចិន នឹង​ជំរុញ​ឱ្យ​មាន​អតិផរណា ហើយ​មាន​ផល​ប៉ះពាល់​លើ​ការ​រំពឹង​ទុក​របស់​ទីផ្សារ នៃ​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស ។

បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​កំពុង​ត្រួតត្រា​ពាណិជ្ជកម្ម​ពិភពលោក និង​ច្បាប់​ហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិក​អាច​មាន​ភាព​ងាយស្រួល​ក្នុង​ដំណើរការ​ចរចា​ផ្អៀង​ទៅ​រក​អត្ថ​ប្រយោជន៍​របស់​អា​មេ​រិ​ក ក៏​ប៉ុន្តែ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កំពុង​ជំនួស​ការ​ចរចា​ជាមួយ​សង្គ្រាម​សេដ្ឋកិច្ច ដោយ​ដាក់​សហរដ្ឋអាមេរិក​ខ្លួនឯង​ប្រឆាំង​ពិភពលោក និង​ច្បាប់​របស់​ពិភព​លោក ។

សហរដ្ឋអាមេរិក​កំពុង​បោះបង់​តួនាទី​កំពូល​របស់​ខ្លួន ដូច្នេះ​ឃើញ​ថា ខ្លួន​នឹង​មិន​អាច​ទទួល​បាន​ប្រយោជន៍​ដ៏​ច្រើន​ពី​វិធីសាស្ត្រ​ស្រាវជ្រាវ​ប្រកបដោយ​ប្រសិទ្ធភាព និង​គ្មាន​ន័យ ។

សហរដ្ឋអាមេរិក​នឹង​ចំណាយពេល​ខ្លះ​ៗ ដើម្បី​ដឹង​ពី​ភាព​ល្ងង់ នៃ​អាកប្បកិរិយា​របស់​ខ្លួន។ សង្គ្រាម​ពាណិជ្ជកម្ម​ស៊ីសាច់ហុតឈាម បាន​ធ្វើ​ឱ្យ​ខូចខាត​ភាព​ជា​អ្នកដឹកនាំ​របស់​អា​មេ​រិ​ក​ជា​ច្រើន​បន្ថែម​ទៀត ដោយ​ទទួល​បាន​អត្ថប្រយោជន៍​តិច ដែល​សង្គម​អា​មេ​រិ​ក​អាច​ទទួល​បាន​ច្រើន​ជាង​នេះ​ពី​សណ្តាប់ធ្នាប់​ពិភពលោក​បច្ចុប្បន្ន ។

«​ត្រាំ មិនមែន​ជា​គ្រូ​វេទមន្ត​នោះ​ទេ​» ។ លោក និង​ក្រុមការងារ​របស់​លោក អាច​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក​ដោយ​ប្រើ​វេទមន្ត​។ ដើម្បី​ទទួល​បាន​ឋានៈ​លើសលប់​លើ​ឆាក​អន្តរជាតិ ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​ខិតខំ​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង ជំនួស​ដោយ​ការ​បោះ​ឆ្នោត និង​មាន​ក្តី​រំពឹង​ថា លោក​ត្រាំ ក្តោប​ក្តាប់​ពួក​គេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ