ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្ដិការណ៍​អន្ដរជាតិ​សំខាន់​ៗ​កើតឡើង​ថ្ងៃ​ទី​០៨ មករា

14 ឆ្នាំ មុន

ឆ្នាំ​១៩៩៦
-​យន្ដហោះ​ដឹក​ជញ្ជូន​យោធា អង់​តូ​ណូ​វ អាន ៣២ បាន​ធ្លាក់​លើ​ផ្សារ​នៅ​ទីក្រុង​គី​ន សា​សា ប្រទេស​ហ្សា​អៀរ ដែល​ប្ដូរ​ឈ្មោះ មក ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដោយ​សំលាប់​មនុស្ស​ជាង​៣៥០​នាក់ ។

ឆ្នាំ​១៧៩០
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ហ្ស៊​ក វ៉ាស៊ី​ន​តោន បាន​ថ្លែង​សុន្ទរកថា​ជា​លើក​ទី​១ ទៅ កាន់​រដ្ឋ​សហព័ន្ធ​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​នាទី ក្រុង​ញូ​វ​យ៉​ក អំពី​ស្ថានភាព​របស់​ប្រទេស​។
ឆ្នាំ​១៨០៦
-​ជ្រោយ​អាណានិគម​ដែល​ក្រោយមក បាន​ប្ដូរ​ឈ្មោះ​ថា ជា​ជ្រោយ​នៃ​ក្ដី​សង្ឃឹម​នៅ ទ្វីបអាហ្វ្រិក ត្រូវ​បាន​ក្លាយជា​ដែន​អាណា​និ គម​របស់​អង់គ្លេស​នៅ​ពេល​ដែល​បារាំង​គ្រប់ គ្រង​ប្រទេស​ហុ​ល្លង់ គឺជា​ឱកាស​ឱ្យ​ចក្រភព អង់គ្លេស​ដណ្ដើម​ដែន​អាណានិគម​របស់​ខ្លួន ។
ឆ្នាំ​១៨៣៨
-​លោក​អាល​ហ្វ្រិ​ដ វែ​ល​(Alfred Vail ) បាន​បង្ហាញ​ប្រព័ន្ធ​ទូរលេខ​ដោយ​ប្រើ​សញា ចុច និង​អូស​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​រវាង​គ្នា និង​គ្នា ។
ឆ្នាំ​១៩០០
-​លោក​ប្រធានាធិបតី​អា​មេ​រិ​កវី​ល្លៀម ម៉ាក​ឃី​ន​លី បាន​ដាក់​តំបន់​អា​ឡា​ស្កា​នៅ ក្រោម​ច្បាប់​យោធា ។
ឆ្នាំ​១៩១៨
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​វូ​ដ​ឌ្រូ​វ វី​ល​សុ​ន (Woodrow Wilson) បាន​ថ្លែង សុន្ទរកថា​នៅ​មុខ​ព្រឹទ្ធសភា​ក្រោយ​សង្គ្រាម លោក​លើក​ទី​១​អំពី​ការ​បញ្ចប់សង្គ្រាម​នៅ​លើ​ទឹកដី​អឺរ៉ុប និង​ការ​លូកដៃ​ចូល​ក្នុង​សង្គ្រាម របស់​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​១៦ មេ​សា ឆ្នាំ ១៩១៧ ។
ឆ្នាំ​១៩៤០
-​អំឡុង​ពេល​មាន​សង្គ្រាមលោក​លើក ទី​២​ចក្រភព​អង់គ្លេស​បាន​ចាត់វិធានការ​ការ ពារ​តំលៃ​នៃ​ម្ហូបអាហារ​នៅ​ក្នុង​ប្រទេស​កុំឱ្យ ឡើងថ្លៃ ។
ឆ្នាំ​១៩៦២
-​ផ្ទាំងគំនូរ​របស់​វិចិត្រករ​លី​អូ​ណា​ដូ ដា​វី​ន ស៊ី​ជនជាតិ​អ៊ី​តា​លី ឈ្មោះ​ម៉ូ​ណា លី​សា ត្រូវ បាន​យក​មក​ដាក់​តាំងពិព័រណ៍​នៅ​សហរដ្ឋ​អា មេ​រិ​ក​ជា​លើក​ទី​១​ក្នុង​មណ្ឌល​សិល្បៈ​គំនូរ​ជាតិ​នៃ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ហើយ​គំនូរ​នេះ​មាន អាយុ​តាំងពី​សតវត្ស​ទី​១៦​មក​ម្ល៉េះ ។
-​នៅ​ប្រទេស​ហុ​ល្លង់​មាន​គ្រោះថ្នាក់​រថ ភ្លើង​បុក​គ្នា​នៅ​ទីក្រុង​ហា​មេ​លេ​ន បណ្ដាល​ឱ្យ មនុស្ស​៩៣​នាក់​ស្លាប់ ។
ឆ្នាំ​១៩៧៣
-​យានអវកាស​លុយ​ណា ( Luna) ២១ របស់​សហភាព​សូ​វៀតបាន​បាញ់​បង្ហោះ​ដើម្បី​បំពេញបេសកកម្ម​លើ​ដែន​អវកាស​របស់
ខ្លួន ។
ឆ្នាំ​១៩៨៩
-​យន្ដហោះ​ក្រុមហ៊ុន​ប្រ៊ី​ត​ធី​សមី​ដ​ឡេ​ន ជើងហោះហើរ​លេខ​៩២ បាន​ធ្លាក់​លើ​ផ្លូវ​រថ យន្ដM1នៅ​ទីក្រុង Leicester Shire  ប្រទេស​អង់គ្លេស​សំលាប់​មនុស្ស​៤៩​នាក់ របួស​៧៤​នាក់ ក្នុង​នោះ​មាន​អ្នកដំណើរ​ទាំង អស់​១២៧​នាក់ ។
-​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​អា​គី​ហ៊ី​តូ បាន ចាប់ផ្ដើម បន្ទាប់​ពី​ព្រះ​អង្គ​ឡើង​សោយរាជ្យ ជា​អធិរាជ​ទី​១២៥​នៃ​ប្រទេស​ជប៉ុន ថ្ងៃ​ទី​៧ មក​រា បន្ដ​ពី​ព្រះ​បិតា​ព្រះ​នាម​ហ៊ី​រ៉ូ​ស៊ី​តូ ដែល សោយ​ទិវង្គត ។
ឆ្នាំ​១៩៩៦
-​យន្ដហោះ​ដឹក​ជញ្ជូន​យោធា អង់​តូ​ណូ​វ អាន ៣២ បាន​ធ្លាក់​លើ​ផ្សារ​នៅ​ទីក្រុង​គី​ន សា​សា ប្រទេស​ហ្សា​អៀរ ដែល​ប្ដូរ​ឈ្មោះ មក ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដោយ​សំលាប់​មនុស្ស​ជាង​៣៥០​នាក់ ។
ឆ្នាំ​២០០៥
-​រូបថត​ចំនួន​៨.០០០​សន្លឹក​ដែល​ថត​នៅ ពេល​មានការ​វាយប្រហារ​ថ្ងៃ​ទី​១១ កញា ២០០១ លើ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ បាន​ថែរក្សា​ទុក​យ៉ាង​ប្រុង​ប្រយ័ត្ន ។
ឆ្នាំ​២០០៧
-​មូ​នៀរ អែ​ល​ម៉ូ​តា​សា​ជិ​ក ត្រូវ​បាន​គេ កាត់ទោស​នៅ​តុលាការក្រុង​ហាម​ប៊ើ​ក ប្រទេស​អា​ល្លឺ​ម៉​ង់​ឱ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ដោយសារ​ចូលរួម​ក្នុង​ផែនការ​វាយប្រហារ ថ្ងៃ​ទី​១១ កញា ២០០១ លើ​អគារ​ពាណិជ្ជកម្ម ពិភពលោក WTC
ឆ្នាំ​២០០៩
-​ធនាគារ​អង់គ្លេស​បាន​កាត់​បន្ថយ​ការ ប្រាក់​មក​ត្រឹម​១,៥​ភាគរយ​ដែល​ជា​អត្រា ការ​ប្រាក់​ទាប​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល ៣១៥​ឆ្នាំ​ក្នុង​ប្រវត្ដិសាស្ដ្រ ៕